ព័ត៌មានជាតិ
ទឹកជំនន់បានបំផ្លាញផ្លូវអស់២៩ខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ផ្លូវប្រមាណជា២៩ខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាតក្រោយពីទឹកជំនន់បានជន់លិចតំបន់មួយចំនួននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពិសេសនៅតំបន់ជាយក្រុង ដោយផ្លូវខ្លះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផ្លូវខ្លះទៀតទទួលរងការខូចខាតជាមធ្យម។

នេះបើតាមការបញ្ជាក់ពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំនេះ។ លោកសាំ ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីទឹកជំនន់បានវាយលុកមកលើភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើឲ្យផ្លូវចំនួន២៩ខ្សែបានទទួលរងការខូចខាត ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការជួសជុលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរខ្លះហើយ ដូចជាផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ ២០A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់ឲ្យចរាចរជាបណ្ដោះអាសន្ន។ ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់ឲ្យចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។





លោកបន្តថា ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់ឲ្យចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញផងដែរ។ ក្រៅពីនេះសួនច្បារប្រវែងប្រមាណជា៣គីឡូម៉ែត្រ ក៏បានទទួលរងការខូចខាតដោយទឹកជំនន់ ដែលសួនច្បារទាំងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលឡើងវិញផងដែរ៕



អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ បងប្អូនអាចធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ ៤១ បានវិញហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី