Connect with us

ព័ត៌មានជាតិ

កោះហៅ​សម រង្ស៊ី និង​បក្ខពួក​ប្រមាណ​ជិត​៥០​នាក់ ដើម្បី​ចូលរួម​សវនាការ ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់​

បានផុស

នៅ

​នៅ​វេលា​ម៉ោង​២ និង​៤០ នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​នេះ សមត្ថកិច្ច បាន​យក​ដីកា​កោះហៅ ទណ្ឌិត សម រង្ស៊ី និង​បក្សពួក​ប្រមាណ​ជិត​៥០ នាក់ ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាងមុខ នៅ​ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មេដឹកនាំ​សំខាន់ៗ ដែល​កោះហៅ​នៅ​ក្នុង​សំណុំ​រឿង​នេះ មាន​ដូចជា លោក សម រង្ស៊ី​, លោក លី រតន​រស្មី​, លោក មោ​ញ សារ៉ាត់​, លោក​អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, អ្នកស្រី យក់ នាង​, លោក ឡុង រី , លោកស្រី មូរ សុខ​ហួរ​, លោក អេង ឆៃអ៊ាង​, លោក អ៊ុំ សំអាន​, លោក អ៊ី​សា ឧស្មាន​, លោក តុ វ៉ាន់​ចាន់ និង​លោក ហូរ វ៉ាន់ ជាដើម សរុប​៤៧ រូប​។​

​សមាសភាព​ចៅក្រម​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ រួមមាន៖ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​, លោក កើត សាំង ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​, លោក អឹម វណ្ណៈ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​។​

​សូមជម្រាបថា លោក​សម រង្ស៊ី ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រួម គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងៗ​ទៀត កាលពី​ថ្ងៃទី​២០ ទី​២១ ទី​២២, ២៥, ២៦ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ និង​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​កាត់ទោស​អតីត​ឧកញ៉ា ហូរ ចំរើន ថ្ងៃ​០៦​វិច្ឆិកា​រឿង « រំលោភ​លើ​ទំនុក​ចិត្ត »

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម