កាត់ទោស​អតីត​ឧកញ៉ា ហូរ ចំរើន ថ្ងៃ​០៦​វិច្ឆិកា​រឿង « រំលោភ​លើ​ទំនុក​ចិត្ត » – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កាត់ទោស​អតីត​ឧកញ៉ា ហូរ ចំរើន ថ្ងៃ​០៦​វិច្ឆិកា​រឿង « រំលោភ​លើ​ទំនុក​ចិត្ត »

Published

on

​តាម​កម្មវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ០៦​វិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ តុលាការ​នឹង​កាត់ទោស អតីត​ឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធ​សំណុំរឿង « រំលោភ​លើ​ទំនុកចិត្ត » ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ និង​មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ហូរ ចំរើន ចំនួន​៩​រូប។ ចំណែក​ដើមបណ្ដឹង​រដ្ឋប្បវេណី គឺ​លោក KIM YUNGIL ជនជាតិ​កូរ៉េ។ ចំពោះ​អង្គហេតុ​នៃ​រឿងក្ដី « រំលោភ​ទំនុកចិត្ត » នឹង​បង្ហាញ​នៅ​ថ្ងៃ​សវនាការ។

សូម​រំលឹក​ថា អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅ ពាក់ព័ន្ធ​ករណី​បាញ់​បោះ​ជិត ១០​គ្រាប់​គំរាម ក្រុម​គ្រួសារ ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨​នៅ​ចំណុច ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សំណុំរឿង​បាញ់​បោះ​នេះ តុលាការ​បាន​ផ្ដន្ទាទោស​លោក​ហូរ ចំរើន ដាក់​ពន្ធនាគារ​១៨​ខែ ។ ទន្ទឹមនេះ ​ក៏​មាន​ក្រុមហ៊ុន​ចិន​និង​កូរ៉េ ចំនួន​៣​ទៀត​ បាន​ដាក់​ពាក្យ​ប្ដឹង​មក​តុលាការ ពាក់ព័ន្ធ​និង​បទល្មើស រំលោភ​លើ​ទំនុកចិត្ត បទ​ឆបោក ដែល​មាន​ទឹកប្រាក់​ច្រើន​រយ​លាន​ដុល្លារ ហើយ​រឿង​ខ្លះ​តុលាការ​បាន​កាត់ទោស​រួច​ហើយ និង​រឿង​ខ្លះ តុលាការ​មិនទាន់​កាត់ទោស​ទេ ហើយ​កាលពីពេល​ថ្មីៗ​នេះ តុលាការ​កំពូល​បានសម្រេច​អោយ​ជនជាប់ចោទ ហូរ ចំរើន នៅ​ក្រៅ​ឃុំ​បាត់​ហើយ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​គ្រោះថ្នាក់ចរាចរនៅទីក្រុងបាងកក ស្លាប់ពលករខ្មែរម្នាក់ និងរបួសធ្ងន់ម្នាក់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម