ស្លាប់​១៥​នាក់ ឆ្លង​ជាង​១ម៉ឺន​នាក់ ដោយ​សារ​ជំងឺ​គ្រុនឈាម – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ស្លាប់​១៥​នាក់ ឆ្លង​ជាង​១ម៉ឺន​នាក់ ដោយ​សារ​ជំងឺ​គ្រុនឈាម

Published

on

​នៅ​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២០​នេះ ​មាន​កុមារ​កម្ពុជា​ឆ្លង​ជំងឺគ្រុនឈាម​ចំនួន​១០៤៦៤​ ករណី ក្នុង​នោះ​ស្លាប់​ចំនួន​១៥​នាក់​។​

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ា​រ៉ា​ស៊ីត​សាស្ត្រ​​និង​បាណក​សាស្ត្រ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៣​វិច្ឆិកា​នេះ​ថា​ ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​១០​ខែ​ដូចគ្នា​ឆ្នាំ​២០១៩​កន្លងទៅ​ឃើញ​ថា ​មានការ​ថយ​ចុះ​រហូតដល់​ទៅ​៦០០​ភាគរយ​និង​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​ប្រមាណ​៣០០​ភាគរយ​។ ​លោក​វេជ្ជបណ្ឌិត​ បាន​លើក​របាយការណ៍​មក​បញ្ជាក់​ថា​ ១០​ខែ​ឆ្នាំ​២០១៩​កន្លងទៅ​មាន​កុមារ​ឆ្លង​ជំងឺគ្រុនឈាម​ចំនួន​៦៤៥៦០​ករណី​ ក្នុង​នោះ​ស្លាប់​ចំនួន​៤៥​នាក់​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ករណី​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ​នឹង​បន្ត​ថយ​ចុះ​ជា​បន្តបន្ទាប់​ទៀត​ដោយសារ ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​បាន​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​ដូចជា​ដូចជា​សំបក​កង់ឡាន ម៉ូតូ សំបក​ដប​កំប៉ុង​ត្រឡោក​ដូង​។​ រៀបចំ​ធ្វើ​អនាម័យ​ផ្ទះសំបែង​បាន​ស្អាត​ល្អ​ ពិសេស​ពេល​មាន​ករណី​រោគសញ្ញា​ក្រៅ​ខ្លួន​ខ្លាំង​ភ្លាមៗ​ពួកគាត់​ បាន​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ​និង​ព្យាបាល​របស់​រដ្ឋ​ដូចជា​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​បាន​ទាន់​ពេល​វេលា​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ទៀត​ថា ​ក្រៅពីនេះ​ការថយចុះ​នេះ​ ក៏​មាន​ការចូលរួម​ពី​អាជ្ញាធរ​រាជធានី​ខេត្ត​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​និង​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​រាជធានី​ខេត្ត​និង​អង្គការ​ដៃគូ​បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ជា​បន្ត​ទៀត​ ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​របស់​កុមារ​ដោយសារ​ជំងឺ​នេះ​ឲ្យ​កាន់តែ​ថយ​ចុះ​ថែមទៀត​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​លោក សុខ ទូច ប្ដេជ្ញា​ធ្វើ​ជា​គំរូ​​ប្រើ​ដប​ទឹក​ធ្វើ​​ពី​បំពង់​ឫស្សី

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម