តោះ! ទំនេរអត់? ហៅគ្នាទៅទស្សនាភាពយន្តហ្វ្រីៗ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

តោះ! ទំនេរអត់? ហៅគ្នាទៅទស្សនាភាពយន្តហ្វ្រីៗ

Published

on

មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ​នឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកានេះ ដែលប្រិយមិត្តអាចនាំគ្រួសារ មិត្តភក្តិបងប្អូនទៅទស្សនាភាពយន្តជាង ១០ រឿង ដោយពុំគិតថ្លៃនោះទេ។

លោក គឹសាកាបេ យូសឹកិ នាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនប្រចាំកម្ពុជា  ប្រាប់កម្ពុជាថ្មីក្នុងបទសម្ភាសន៍ថា ក្នុងឱកាសមហោស្រពភាពយន្តជប៉ុនឆ្នាំនេះ Asia Center នឹងរៀបចំបញ្ចាំងភាពយន្តជប៉ុនចំនួន ១៣ រឿង ដែលក្នុងនោះក៏មានបញ្ចូលភាពយន្ត Animation សម្រាប់កុមារផងដែរ។

លោកនាយកមានប្រសាសន៍ថា មហោស្រពភាពយន្តជប៉ុនតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីមជ្ឈមណ្ឌលនេះបានចូលមកកម្ពុជានាឆ្នាំ ២០១៥ ។ លោក យូសឹកិ បន្ថែមថា គោលបំណងនៃការប្រារព្ធមហោស្រពដើម្បីជម្រុញការផ្លាស់ប្ដូវប្បធម៌រវាងជប៉ុននិងកម្ពុជា ជាពិសេសលើវិស័យភាពយន្ត។

មហាជនអាចចួលរួមទស្សនាដោយសេរី នៅរោងកុន Legend សាខាផ្សារទំនើប Eden Garden និងរោងកុន Major Cineplex សាខាផ្សារទំនើប អ៊ីអន២ ចាប់ពីថ្ងៃទី ៦-៩ ​និងថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។ ចំពោះម៉ោងចាក់បញ្ចាំងប្រិយមិត្តអាចចូលមើលកាលវិភាគរបស់រោងកុននីមួយៗ និងនៅលើផេករបស់មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន( Japan Foundation Asia Center, Phnom Penh)៕

កាលវិភាគចាក់បញ្ចាំងភាពយន្ត

កុំភ្លេច ហៅគ្នីគ្នាទៅមើលកុនហ្វ្រី!

ព័ត៌មានបន្ថែម​ ៖

Japan Foundation Asia Center Phnom Penh

国際交流基金アジアセンター プノンペン連絡事務所

#22, Ground Floor of Hotel Cambodiana, 313 Sisowath Quay, Phnom Penh, Cambodia

អត្ថបទ៖ សន្យា

ចុចអាន៖ ស្វែងយល់! បេសកម្មធំៗ ៣ របស់មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ7 mins ago

កសិករ​ដាំ​ល្ហុង​លើ​ផ្ទៃដី​១​ហិកតា​ ទទួល​បាន​ផល​ចាប់ពី​២០​តោន​ទៅ​២៥​តោន

ព័ត៌មានជាតិ16 mins ago

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

ព័ត៌មានជាតិ26 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ35 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ1 hour ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានពេញនិយម