ព័ត៌មាន​បឋម អ្នក​ចែកចាយ​ថ្នាំញៀន​៤នាក់​ បាន​គាស់​គុក​រត់គេច​​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ព័ត៌មាន​បឋម អ្នក​ចែកចាយ​ថ្នាំញៀន​៤នាក់​ បាន​គាស់​គុក​រត់គេច​​

Published

on

​ប្រភព​ច្បាស់​ការ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​ ចាប់ខ្លួន​ពាក់ព័ន្ធ​ចែកចាយ​ថ្នាំញៀន​ជិត​១​គីឡូក្រាម​កន្លងមក ​បាន​លួច​គាស់​ទ្វារ​គុក​រត់​គេច​ខ្លួន​អស់។

​ករណី​លួច​គេចខ្លួន​នេះ ​គឺ​ទើប​បែក​ធ្លាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា​នេះ​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មានឈ្មោះ​ដូច​ខាងក្រោម ១. ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ​មុន​របរ មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ ភ្នំពេញ, ២. ឈ្មោះ ហុង បូរី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ ភ្នំពេញ, ៣. ​ឈ្មោះ វ៉ាន់ ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុន​របរ​មិន​ពិត ប្រាកដ​ស្នាក់នៅ​វត្ត​ន​ន្ទ​មុនី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ ភ្នំពេញ, ៤. ឈ្មោះ ហ៊ិ​ន សុបិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុន​របរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៨០៧ ផ្លូវ លំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ ភ្នំពេញ។​

​គួរ​បញ្ជាក់​ថា ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​នៅ​បន្ទប់​ជួល​លេខ​១៦​ផ្លូវលំ ​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។​ មកដល់ពេលនេះ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​ទាល់តែ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម