Connect with us

ព័ត៌មានជាតិ

ពិធី​បួង​សួង​សុំ​សេចក្ដីសុខ ​ថ្វាយ​សព្ទ​សាធុការ​ ដល់​សម្តេច​ព្រះសង្ឃ​រាជ ទេព វង្ស នៅ​បរិវេណ​ប្រាសាទអង្គរធំ

បានផុស

នៅ

​ពិធី​បួង​សួង​សុំ​សេចក្ដីសុខ ថ្វាយ​សព្វ​សាធុការ​ដល់​សម្តេច​ព្រះសង្ឃ​រាជ ទេព វង្ស ដើម្បី​ជា​ពី​រោគា​និង​ពិធី​អន្ទង​ព្រលឹង ដែល​បាន​ធ្វើ​ឡើង​នៅ​បរិវេណ​ប្រាសាទអង្គរធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​បួងសួង និង អន្ទង​ព្រលឹង​សុំ​ព្រះ​ព្រលឹង​ព្រះអង្គ​យាង​និមន្ត​ចូល​ព្រះ​រូប​ព្រះ​រា​ងកាយ​របស់​ព្រះអង្គ គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ទេពប្រណម្យ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ក្នុង​ខេត្ត​សៀមរាប ដើម្បី​បន់ស្រន​សុំ​សេចក្តីសុខ សេចក្តី​ចម្រើន ប្រគេន​ថ្វាយ​សព្វ​សាធុការ​ដល់​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ជំងឺ​ដោយ​រោគាពាធ សូម​ឲ្យ​ព្រលឹង​ព្រះអង្គ​ចូល​មក​ប្រស្និត​នៅ​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ឲ្យ​បាន​ដឹង​ព្រះ​កាយ​ឡើងវិញ និង បាន​រួច​ចាក​ផុត​ពី​ទុក្ខ​ភ័យ​ទាំងឡាយ​ទាំងពួង ដែល​កំពុងតែ​យាយី​ដោយ​ព្រះ​រោគា​ព្យាធិ​នៃ​ព្រះ​កាយ​របស់​ព្រះអង្គ សូម​ឲ្យ​ទទួល​បានតែ​សេចក្តីសុខ​សប្បាយ និង ផុត​ទុក្ខសោក​រោគា​ឧបទ្រពចង្រៃ សូម​ឲ្យ​វិនាស​ចេញពី​ព្រះ​កាយ​របស់​ព្រះអង្គ​។

ពិធីបួងសួង អន្ទង​ព្រលឹង​នេះ បាន​ធ្វើ​ទៅ​ពីរ​កន្លែង​ផ្សេងគ្នា ពេលព្រឹក​ធ្វើ​នៅ​លោកតា​រាជ មុខ​ប្រាសាទអង្គរវត្ត និង ពេល​រសៀល​ធ្វើ​នៅ​វត្ត​ទេពប្រណម្យ ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ក្រោម​ការរៀបចំ​របស់​ព្រះ​គុណ្ណ​វិ​ឌោ សន សារិទ្ធ ព្រះ​សមុខ​អនុគណ​ក្រុង​សៀមរាប និង ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រឹន្ទ ដោយមាន​វត្តមាន​ចូលរួម​របស់​ឯកឧត្តម ទេព សំអាន អគ្គ​រង​ហិរញ្ញវត្ថុ​និង​ភ​សភា​ក្រសួង​ការពារ និង មន្ត្រីរាជការ ព្រះសង្ឃ សិស្ស​គុណ ព្រមទាំង​ពុទ្ធបរិស័ទ​យ៉ាង​ច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​បន្ទាប់ពី​ធ្វើ​កិច្ច​ទៅតាម​បែប​ព្រះពុទ្ធ​សាសនា និង ព្រហ្មញ្ញ​សាសនា នឹង​ព្រលឹង​ដើម​រួចមក លោក​អាចារ្យ​បាន​ប្រកាស​អំពាវនាវ​ដ​ល់ព​ពួក​ទេវតា អា​រុក​អារក្ស អ្នក​សច្ចំ​បាំង​បទ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​នា​ឱកាស​នោះ ដើម្បី​អញ្ជើញ​យាង​ឲ្យ​មក​សណ្ឋិត​នៅ​ក្នុង​ពិធី​បួងសួង​នេះ ជា​ប្រយោជន៍​សម្រាប់​ប្រគេន​ថ្វាយព្រះពរ​សព្វ​សាធុការ នឹង ប្រោស​ព្រហ្ម សណ្តោស​ដល់​ព្រះ​ជន្មាយុ​សង្ខារ និង​អន្ទង​ព្រលឹង​សុំ​ព្រះ​ព្រលឹង​ព្រះអង្គ​យាង​និមន្ត​ចូល​ព្រះ​រូប​ព្រះ​រាងកាយ របស់​សម្តេច​សង្ឃរាជ ទេព វង្ស សូម​ឲ្យ​រួច​ចាកផុត​ពី​ទុក្ខ​ភ័យ​ទាំងឡាយ​ទាំងពួង ដែល​កំពុងតែ​យាយី​ដោយ​ព្រះ​រោគា​ព្យាធិ​នៃ​ព្រះ​កាយ​របស់​ព្រះអង្គ សូម​ឲ្យ​ទទួល​បានតែ​សេចក្តី​សុខ​សប្បាយ និង​រួច​ផុត​ពី​ទុក្ខសោក​រោគា​ឧបទ្រពចង្រៃ សូម​ឲ្យ​វិនាស​ចេញពី​ព្រះ​កាយ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាព។

​តាមរយៈ​នៃ​ការ​ប្រារព្ធ​ពិធី​បួងសួង និង អន្ទង​ព្រលឹង​ព្រះអង្គ​ឲ្យ​យាង​និមន្ត​ចូល​ព្រះ​រូប​ព្រះ​រាង​កាយ​របស់​ព្រះអង្គ គឺ​បាន​បង្ហាញ​អំពី​វប្បធម៌ ប្រពៃណី​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បង្កប់​ជ្រៅ​នៅ​ក្នុង​ជំនឿ​និង​សង្គម។ ពិធី​បួងសួង ក៏ដូចជា​ពិធី​ក្រុង​ពាលី​ដែរ គឺជា​ពិធី​ដែល​ស្ថិត​ក្នុង​ជំនឿ​តាម​បែប​ព្រលឹង ដែល​ប្រជាជន​ខ្មែរ​យើង មាន​ជំនឿ​ជឿ​ថា នៅ​លើ​លោក​នេះ អ្នក​ខ្លាំង​ពូកែ​ដែល​បាន​ចែក​ឋាន​ទៅ ពិតជា​បាន​ប្រើប្រាស់​ព្រលឹង​របស់​ខ្លួន នៅ​តាម​ថែរក្សា​កូនចៅ​ជំនាន់ ក្រោយៗ នឹង​មើល​ការខុសត្រូវ​ដោយ​ឫទ្ធានុភាព​ជួយ​គាំទ្រ​កូនចៅ​ ដែល​ឲ្យ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ និង មាន​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ កេរ្តិ៍​ដំណែល​ដូនតា​ដោយ​ពិតប្រាកដ។ ក្នុង​ពិធី​នេះ​ដែរ​ ក៏បាន​បង្ហាញ​អំពី​បេះដូង​ដ៏​ទូលំទូលាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​រក្សា​ប្រពៃណី​ជំនឿ​នៃ​ជាតិ​សាសន៍​របស់​ខ្លួន ​តាំងតែ​ពី​សម័យកាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​អង្គរ ដែល​ជា​សម័យកាល​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ខ្លាំងពូកែ បាន​ធ្វើ​សមាហរណកម្ម​រវាង​ព្រហ្ម​ញ្ញ​សាសនា និង ការ​ហូរ​ចូល​ព្រះពុទ្ធសាសនា​មកកាន់​ក​ម្ពុ​ជា​ដំបូង​គេ​បង្អស់៕

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​សម្ដេច​ ស ខេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​ធំៗ​​៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម