ញុះញង់រឿងមិនពិតអំពីកងទ័ពចិន​ និងកិច្ចព្រមព្រៀងសម្ងាត់នៅសមុទ្ររាម ជាគំនិតចង់ផ្តួលរដ្ឋាភិបាល – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

នយោបាយ

ញុះញង់រឿងមិនពិតអំពីកងទ័ពចិន​ និងកិច្ចព្រមព្រៀងសម្ងាត់នៅសមុទ្ររាម ជាគំនិតចង់ផ្តួលរដ្ឋាភិបាល

Published

on

សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅព្រឹកថ្ងៃចន្ទនេះបានព្រមានថា​ រាល់​ការនិយាយដដែលៗអំពី​វត្តមាន​ចិន​និងកងទ័ពចិនជាញឹកញាប់ជាការញុះញង់គ្មានភស្តុតាង ក៏ជាចេតនាទុច្ចរិត ចេតនាក្បត់ ត្រូវតែបង្ក្រាបដោយគ្មានការយោគយល់។

ដោយសំដៅចំៗលើបុគ្គល ហូ​ វ៉ាន់ ដែលបានអួតអាងពីការយល់ច្បាប់អន្តរជាតិ ប៉ុន្តែសន្តានខ្លួនឯង មិនដែលចេះនិយាយស្តីគោរពច្បាប់​ ប្រកូកប្រកាស​រឿងប្រឌិតដដែលៗទាក់ទិននឹង​កងទ័ពចិន ព្រមទាំងអំពាវនាវការ​ធ្វើបាតុកម្មដែលជាអំពើញុះញង់គ្មាន​ភស្តុតាង​សម្រាប់ការពារខ្លួននិងបរិវាចំពោះមុខច្បាប់ ជាបទបំផ្លាញសន្តិភាព​។

ក្នុងឱកាសកំពុង​សម្ពោធសមិទ្ធផលបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ក្រុងរណបកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រមុខរដ្ឋាភិបាល បាន​សង្កត់ធ្ងន់ទៀតថា ទឹកជំនន់កំពុងតែជាការលំបាកធំធេង​និង​គម្រាមប្រជាជាតិខ្លួនស្ទើទូទាំងប្រទេស​ក្រុមនេះ ពិសេស​ បុគ្គល ហូ​ វ៉ាន់ មិនត្រឹមគ្មានសម្តី​សួរសុខទុក្ខ​យកចិត្ត​ទុកដាក់ និង​ប្រជារងគ្រោះ​មានត្រឹមពាក្យញុះញង់​បង្កសង្គ្រាម​បំផ្លាញសន្តិភាព​ដែលជាសមិទ្ធិផល តំកល់ជាប្រយោជន៍ស្ថិតស្ថេររបស់ជាតិ​បង្កើតបានជាបរិយាកាសពាណិជ្ជកម្ម ការកសាង​និងអភិវឌ្ឍបានមកទល់សព្វថ្ងៃ។

សុខ លីម

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម