អាជីព
ចេះ«ស្តាប់យ៉ាងល្អ» គឺជាជំនាញចាំបាច់ចំពោះតួនាទីគ្រប់គ្រង គ្រប់លំដាប់ថ្នាក់
ការគ្រប់គ្រងមនុស្សគឺជាប្រធានបទទូលំទូលាយដែលគ្របដណ្តប់លើអត្ថន័យអាជីវកម្មគ្រប់ប្រភេទ ព្រោះបើគ្មានធនធានមនុស្ស គ្មានទេជោគជ័យ។
ដើម្បីអភិវឌ្ឍរៀបចំដោះស្រាយបញ្ហាសម្រាប់និងបង្កើនបុគ្គលិកល្អៗ ជំនាញគ្រប់គ្រងធនធានមនុស្ស ត្រូវការពូកែស្តាប់។
ទាំងនេះរាប់ចាប់តាំងពី ជំនាញ សម្របសម្រួល ការប៉ះទង្គិចក្នុងចំណោមបុគ្គលិករហូតដល់ការកសាងប្រព័ន្ធធនធានមនុស្សប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្មនិមួយៗយើងត្រូវការក្លាយជាអ្នកស្តាប់ដ៏អស្ចារ្សម្នាក់។
ការស្តាប់ចាប់ផ្តើមមុនពេលវិនិច្ឆ័យ

មនុស្សជាច្រើនដែលខ្សោយការដឹកនាំ វិនិច្ឆ័យមុនស្តាប់។ មេដឹកនាំល្អស្តាប់ច្រើនប្រភពមុនជឿ ហើយវិភាគមុនវិនិច្ឆ័យ។ ការស្តាប់បានល្អ គឺជាការចាប់ផ្តើមដោះស្រាយទំនាស់បានយ៉ាងល្អ និងក៏ជាចុងបញ្ចប់នៃការមួលបង្កាច់ព្រោះទីណាមានការសន្ទនាច្បាស់លាស់ត្រឹមត្រូវ ជនបំភ្លើសនៅមិនបានយូរទេ។
វិធីស្តាប់គឺស្តាប់ដោយការយកចិត្តទុកដាក់
ត្រូវធ្វើឱ្យភ្នែកមើលច្បាស់ចំពោះមនុស្សដែលកំពុងនិយាយ ។ គេនោះនឹងភ័យ ប្រសិនគេនិយាយបន្លំតែគេមិនខ្វល់ទេប្រសិនគេនិយាយការពិត។ កំណត់ត្រាត្រូវមានតែកុំសួរកាតើច្រើន ត្រូវចេះអត់ធន់ និងរង់ចាំឱ្យអ្នកនិយាយបានបញ្ចប់មុនពេលយើងចាប់ផ្តើមសួរបញ្ជាក់ចំណុចដែលមិនយល់។ ផ្នែកទាំងអស់នោះគឺជាជំនាញស្តាប់ដែលមានតែកំពូលមេដឹកនាំទេដែលអាចធ្វើបានល្អ តែយើងគ្រប់គ្នាគួរតែអនុវត្តបង្វឹកសន្សឹមៗ។
មិនចាំបាច់នៅការិយាល័យទេ

បញ្ហាអាចផ្តើមនៅការិយាល័យ ប៉ុន្តែការស្តាប់ល្អអាចធ្វើនៅកន្លែងផ្សេង។ យើងអាចណាត់អង្គុយជជែកជាមួយបុគ្គលិកនៅហាងកាហ្វេ សួនច្បារឬនៅទីកម្សាន្តនានាដោយគ្មានជាតិអាកុលក្នុងខ្លួន។ លោក Dianne Schilling អ្នកជំនាញខាងបញ្ញាអារម្មណ៍បាននិយាយថា គន្លឹះក្នុងការស្តាប់ឱ្យបានល្អរួមមាន ការរក្សាចិត្តឲ្យទូលាយនិងមិនលោតដល់ការសន្និដ្ឋាន មុនពេលឬអំឡុងពេលសន្ទនា។
នេះមានន័យថា អ្នកគ្រប់គ្រង មិនអាចសន្មត់នូវអ្វីដែលនិយោជិកកំពុងគិត អ្វីដែលជាបញ្ហារបស់ពួកគេ ឬដំណោះស្រាយអ្វីមុនពេលថយទៅគិត ឬទៅរកប្រភពបញ្ជាក់នោះទេ។
ត្រូវតែបោះបង់ចោលនូវគំនិត ដែលបានគិតទុកមកពីផ្ទះព្រោះលម្អៀងស្អប់ឬស្រលាញ់។
ទោះបីជាពួកគេជាបុព្វហេតុនៃបញ្ហាគឺជាក់ស្តែង ក៏ដោយក៏អ្នកគ្រប់គ្រងដ៏អស្ចារ្យម្នាក់ស្តាប់ដោយចេតនានៃការយល់ដឹងឱ្យបានច្រើនសិន អំពីស្ថានភាពដែលបណ្តាលឱ្យពួកគេ ធ្វើទំនាស់ទាំងអស់នោះ។ ពួកគេមិនត្រឹមតែជាដំណោះស្រាយសំខាន់ ប៉ុណ្ណោះទេប៉ុន្តែក៏ជាបទពិសោធន៍ធំនៃជំនាញដោះស្រាយទំនាស់របស់យើង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Forbes
ចុចអាន៖ ចង់បានភាពស្មោះត្រង់ក្នុងចំណោមនិយោជិកទេ?
ចុចអាន៖ ក្លាយជាអ្នកដឹកនាំ ដែលមានគេដើរតាមច្រើនដោយសុទ្ធចិត្ត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ