Connect with us

អាជីព

ក្លាយជា​អ្នកដឹកនាំ ​ដែល​មាន​គេ​ដើរ​តាម​ច្រើនដោយសុទ្ធចិត្ត

បានផុស

នៅ

តើ​យើង​ស្ថិតនៅ​លើ​ដំណើរ​ការដឹកនាំ​នៅ​ទីណា​ ហើយ​មក​ពី​ណា? សំណួរ​នេះ​មាន​នៅ​ក្នុង​បេះដូង​អ្នកដឹកនាំ​ជា​ច្រើន។ មនុស្ស​គ្រប់គ្នា​ចង់​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ឈរ​ និង​វិធី​ឈាន​ដល់​កម្រិត​បន្ទាប់​ទៀត ជាពិសេសអ្នកដែលទើបទទួលបានមុខតំណែង ជាអ្នកដឹកនាំ។

ដើម្បី​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​​ និង​ជំហាន​ដែល​ត្រូវ​អនុវត្ត​ឈាន​ដល់កម្រិត ៥ នេះ​ជា​ចំណុចកំពូល​នៃ​ភាព​ជា​អ្នកដឹកនាំ ​ដែល​គួរតែ​អនុវត្ត​តាម។

១. មុខតំណែង ៖ មនុស្ស​ធ្វើតាម​ព្រោះ​ពួកគេ​ត្រូវ​ធ្វើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​សិន​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គេ​តែងតាំង​ឱ្យ​មាន​មុខ​តំណែង​ថ្មីថ្មោង​ ដូចជា​អ្នកដឹកនាំ​ជាដើម។ យើង​អាច​នឹង​ភ័យ​ ហើយ​រិះរក​វិធី​ធ្វើ​យ៉ាងម៉េច​ អាច​ដឹកនាំ​អ្នក​ក្រោម​បង្គាប់​ហើយ​គេ​ស្ដាប់​យើង។ រឿង​ទាំងនោះ​អាច​ដំណើរការ​ទៅ​បាន ​លុះត្រាតែ​យើង​មាន​អានុភាព​លើ​ខ្លួនឯង​សិន។

អ្នកដឹកនាំ​គ្មាន​សមត្ថភាព​ មិន​ចាំ​ចាំបាច់​តម្រូវ​ឱ្យ​មាន​សមត្ថភាព​ឬ​ខិតខំ​ដើម្បី​សម្រេច​បាន​ផល​អ្វី​ឡើយ។ តែ​អ្នកដឹកនាំ​ដែល​មាន​មុខតំណែង​ច្បាស់លាស់​ ត្រូវ​តែ​ខិតខំ​ព្យាយាម​ត្រួសត្រាយផ្លូវ​ ហើយ​អោនលំទោន​ជានិច្ច​ សូម្បី​តែ​ជាមួយ​សន្តិសុខ។ នេះ​ជា​គន្លឹះ​សំខាន់​សម្រាប់​ចាប់ផ្ដើម​វិនិយោគ​លើ​ការ​រីកចម្រើន​និង​សក្ដានុពល ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ថ្មី​មួយ​រូប។

ប្រើ​ពេលវេលា​នៅ​កម្រិត​នេះ​រៀន​ដឹកនាំ​ខ្លួនឯង​ តាមរយៈ​អាទិភាព​និង​ការ​លត់ដំ​ខ្លួន ដើម្បី​ត្រៀមខ្លួន​ឈាន​ទៅ​មួយ​កម្រិត​ទៀត។

២. ស្គាល់​កូន​ក្រុម​ឬ​សមាជិក​ច្បាស់ ៖ មនុស្ស​ធ្វើតាម​យើង​បាន​ ព្រោះ​ពួកគេ​ចង់​ធ្វើ

ដើម្បី​រីកចម្រើន​នៅ​ក្នុង​កម្រិត​នេះ ​អ្នកដឹកនាំ​ត្រូវ​​ស្គាល់​ក្រុម​របស់​ខ្លួន ​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកគេ​ជានិច្ច។ យើង​មិន​អាច​ដឹកនាំ​ដោយ​គ្មាន​មនុស្ស​បាន​ទេ ​ដែល​មានន័យថា​ យើង​ត្រូវ​រៀន​ចូលចិត្ត​មនុស្ស​ប្រសិនបើ​ចង់​ដឹកនាំ​បាន​ល្អ។

ត្រូវ​ចាត់​ទុក​ពួកគេ​ជា​បុគ្គល​ដែល​មាន​តម្លៃ​ ហើយ​ចាប់ផ្ដើម​អភិវឌ្ឍ​ឥទ្ធិពល​វិជ្ជមាន ​ដោយ​មាន​ទំនាក់ទំនង​រឹងមាំ ​និង​យូរអង្វែង ​ដើម្បីបង្កើត​ជា​គ្រឹះ​សម្រាប់​កម្រិត​បន្ទាប់។

៣. ផលិតកម្ម៖ មនុស្ស​ធ្វើ​តាម​ ដោយសារ​តែ​អ្វី​ដែល​យើង​បាន​​ធ្វើ​គឺសម្រាប់​ក្រុម

នៅ​កម្រិត​នេះ​អ្នកដឹកនាំ​ត្រូវតែ​បង្កើត​លទ្ធផល​ឥទ្ធិពល​ និង​ភាព​ជឿជាក់។ កម្រិត​ផលិតកម្ម​គឺ​ជា​កន្លែង​ដែល​អ្នកដឹកនាំ​អាច​ក្លាយ​ជា​ភ្នាក់ងារ​ផ្លាស់ប្ដូរ។ ពេល​ដែល​ផលិត​កាន់តែ​ច្រើន​ យើង​​អាច​ដោះស្រាយ​បញ្ហា​លំបាក​ៗ ហើយ​​ប្រឈមមុខ​នឹង​បញ្ហា​ដែល​មាន​បន្លា។

ការ​នាំមុខ​និង​ជះឥទ្ធិពល​ដល់​អ្នកដទៃ ​ក្លាយ​ជា​ភាព​សប្បាយ​រីករាយ​ ព្រោះ​នៅ​ពេល​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ឆ្ពោះ​ទៅ​មុខ​ជាមួយគ្នា​ ក្នុង​ក្រុម​នឹង​ឈាន​ដល់​កម្រិត​មួយ​ផ្សេង​ទៀត ​នៃ​ប្រសិទ្ធភាព​មិនខាន។

៤. អភិវឌ្ឍ​មនុស្ស៖ មនុស្ស​ធ្វើ​តាម​យើង​ដោយសារតែ​យើង​បាន​ធ្វើ​សម្រាប់​ពួកគេ​ដូចគ្នា

គោលដៅ​របស់​យើង​នៅ​កម្រិត​នេះ ​គឺ​ដើម្បី​កំណត់​អត្តសញ្ញាណ​និង​អភិវឌ្ឍ​អ្នកដឹកនាំ​ឱ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​បាន ​ដោយ​វិនិយោគ​លើ​​ពួកគេ​ឱ្យ​រីកចម្រើន​ទាំងអស់​គ្នា។

នៅ​ពេល​ដែល​មាន​អ្នកដឹកនាំ​កាន់​តែ​ច្រើន ​បេសកកម្ម​របស់​អង្គភាព​ក៏​សម្រេច​បាន​ច្រើន។ មនុស្ស​ដែល​យើង​ជ្រើសរើស​ ដើម្បី​អភិវឌ្ឍ​នឹង​បង្ហាញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​សម្រាប់​ភាព​ជា​អ្នកដឹកនាំ​ ឬ​ពួកគេ​អាច​ជា​ត្បូងពេជ្រ​ក្នុង​ក្រុម។

៥. ភិនភាគ៖ មនុស្ស​ធ្វើ​តាម​ដោយសារ​តែ​យើង​ជា​នរណា​ ហើយ​តំណាង​អ្វី

ភាព​ជា​អ្នកដឹកនាំ​កម្រិតខ្ពស់ គឺ​ជា​បញ្ហា​ប្រឈម វា​ទាមទារ​ឱ្យ​មាន​អាយុ​ច្រើន ​ក៏​ដូចជា​ចេតនា​ក្នុង​ក្រុម។ យើង​មិន​អាច​ឈាន​ដល់​កម្រិត ៥ បាន​ទេ​ លុះត្រាតែ​យើងបាន​វិនិយោគ​ជីវិត​របស់​យើង​ ទៅ​ក្នុង​ជីវិត​របស់​អ្នកដទៃ​ក្នុង​រយៈ​ពេល​យូរ​សិន។

អ្នកដឹកនាំ​ក្នុង​កម្រិត​នេះ​ តែងតែ​បង្កើត​ឱកាស​ដែល​អ្នកដឹកនាំ​ផ្សេង​ទៀត​មិន​ធ្វើ ​និង​បង្កើត​កេរ្តិ៍​តំណែង​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​ធ្វើ។

ប៉ុន្តែរឿងចាំបាច់ ​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​អភិវឌ្ឍ​ឥទ្ធិពល​របស់​យើង ​​នៅ​ពេល​ឱកាស​មក​ដល់ ​យើង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ច្រើន៕

ប្រែសម្រួល៖ ស្រស់

ប្រភព៖ CNBC

ចុចអាន៖ ហេតុផល​ធំ ៦ យ៉ាង​កូនចៅ​តែង​រអា​ក្នុង​ការ​​​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ដូច​គេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម