អាជីព
អ្នកគ្រប់គ្រងដែលបុគ្គលិកភាគច្រើនស្រមៃចង់បានធ្វើការជាមួយ
មនុស្សពីមុនយល់ខុសថា និយោជិកចង់ធ្វើការជាមួយមេ ណាពូកែស៊ីសស៊ូសចែកលុយ មេដែលនាំំផឹកស៊ី ទៅច្រៀងខារ៉ាអូខេ ឬបង្កបក្សខ្លាំង បក្សខ្សោយចុះឡើង។ ករណីទំាងនេះច្រើនកើតមានក្នុងប្រទេសក្រីក្រ កម្រិតយល់ដឹងទាប ឬសង្គមមួយដែលទើបតែងាកចេញ ពីសង្គ្រាមថ្មីៗ។
ចំណែកប្រទេសដែលមានអ្នកចេះដឹងច្រើន និងចាប់ផ្តើមបំឡែងខ្លួនទៅជាសង្គមសេដ្ឋកិច្ចរឹងមាំ គេសម្គាល់អ្នកគ្រប់គ្រងល្អ ដែលមនុស្សជាច្រើនចង់ដើរតាម តាមរយៈ៖
១ មានចក្ខុវិស័យ
អ្នកដឹកនាំល្អ មានយុទ្ធសាស្ត្រ ជាជាងអង្គុយធ្វើការដូចកូនចៅហើយរអ៊ូរទាំ។ ពួកគេត្រូវចេះបង្កើតទស្សនវិស័យ និងបង្រួបបង្រួមកូនចៅ ឱ្យរួបរួមនិងធ្វើដំណើរទៅមុខដោយភ្លឺស្វាង។
កង្វះទិសដៅ ឬដើរទំាងងងឹតងងល់ ធ្វើឱ្យសមាជិកក្រុមមានអារម្មណ៍ច្របូកច្របល់អំពីនិងឃើញគ្រប់យ៉ាងថាជាបញ្ហា។ ពួកគេមិនដឹងថា គំនិតផ្តួចផ្តើមណាដែលត្រូវធ្វើតាម ហើយការងារ ណាមួយ ជាអាទិភាពទំាងអស់។ ក្នុងនាមជាអ្នកដឹកនាំត្រូវការចក្ខុវិស័យច្បាស់លាស់និងប្រាកដនិយម។
២ ចេះទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
ការប្រាស្រ័យទាក់ទងរបស់និយោជិកនិងនយោជក គឺជាមូលដ្ឋានគ្រឹះនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺការប្រាស្រ័យទាក់ទង ពន្យល់អំពីគោលដៅការងារ ឱ្យគ្រប់គ្នាជ្រះមន្ទិល និងមានភាពច្បាស់លាស់មិនលាក់លៀម គ្នាគេគ្នាអញ ។
៣ មានជំនាញត្រូវនឹងមុខងារ
គេពិបាកក្នុងការគោរពណាស់ អ្នកគ្រប់គ្រងដែលចេះតែនិយាយ មិនអាចធ្វើអ្វីបាន។ វាដូចជាមាននាវិកដែលមិនធ្លាប់រៀនពីរបៀបបើកទូកឬចេះបើកសោះកំពុងតែកាន់ចង្កូតនាវារបស់យើង។ ប្រសិនបើអ្នកដឹកនាំមិនមានជំនាញក្នុងការស្វែងយល់ពីឧស្សាហកម្មដែលខ្លួនកំពុងធ្វើ និងគ្រាន់តែមានទំនាក់ទំនងល្អជាមួយម្ចាស់ទុន ហើយមកកាន់ការធំ ពួកគេនឹងនាំមកនូវហានីភ័យ។ ការធ្វើប្រតិភូកម្មប្រកបដោយប្រសិទ្ធភាពនិងបង្កើតតារាពេលវេលាដើម្បីធានាថាគោលដៅត្រូវបានបំពេញ ទាល់តែអ្នកដែលទម្លាក់ការងារឱ្យគេនោះចេះដែរ មិនមែនចង្អុលប្រើក៏ហើយស្រេចនោះទេ។
៤ ទំនុកចិត្ត
អ្នកជាមេគេ ដូច្នេះអ្នកមិនអាចអោយបុគ្គលិករបស់ខ្លួនចេញមុខទទួលខុសជំនួសបានទេ។ ទំនុកចិត្ត មិនត្រឹមតែជាលក្ខណៈសម្បត្តិធម្មជាតិរបស់មនុស្សទេ តែវាក៏ជាភាពដ៏អស្ចារ្សមួយក្នុងភាពជាអ្នកដឹកនាំ។ ទំនុកចិត្តកើតចេញពីការស្គាល់ខ្លួនឯងច្បាស់។ ប្រសិនបើអ្នកយល់ពីចំណុចខ្លាំងរបស់អ្នក គ្រប់យ៉ាងនឹងងាយក្នុងការ ទទួលបានជោគជ័យ។
៥ ភាពយុត្តិធម៌
គ្មានអ្វីដែលធ្វើឱ្យនិយោជិកខកចិត្តច្រើនជាង ការលំអៀងដ៏បំពុលពេញទីធ្វើការនោះទេ។ អ្នកចូលចិត្តបុគ្គលិកដែលរួមតុផឹកស្រា ជាជាងបុគ្គលិកដែលអង្គុយធ្វើការ? អ្នកចូលចិត្តបុគ្គលិកពូកែអេបអបរាយការណ៍? អ្នកមិនសមជាមេគេនៅឡើយ។ការពេញចិត្តសមាជិកក្រុមខ្លះ លើសពីអ្នកដទៃជាមនោសសញ្ចេតនា បុគ្គល អ្នកត្រូវចេះ បង្កើតព្រំដែនហើយកុំឱ្យវាមានឥទ្ធិពលមកលើការសម្រេចចិត្តអាជីព។
៦ ការគោរព
អ្នកមានលុយប៉ុណ្ណាក្តី អ្នកនៅតែទិញការគោរពពីបេះដូងមិនបានទេ។ អ្នកដែលសំពះអ្នកព្រោះលុយ គឺព្រោះចងបានលុយពីអ្នក តែនេះមិនអាចហៅខ្លួនឯងថាជាមេដឹកនាំឡើយ៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ សម្ភាសតួនាទីចាប់ពីថ្នាក់គ្រប់គ្រងឡើង ត្រៀមចម្លើយសំណួរ ៥ នេះបានសិន ចាំទៅ!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ