អាជីព
៤ វិធី ពីអ្នកគ្រប់គ្រងទូទៅ ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន
តើត្រូវការអ្វីខ្លះ ដើម្បីឈានដល់តំណែងជាថ្នាក់ដឹកនាំ? បើចង់ធ្វើក្លាយជានាយកម្នាក់ តើអ្នកទៅដល់ទីនោះយ៉ាងដូចម្ដេច?
ខាងក្រោមនេះ គឺជាលក្ខណៈទាំង៤ ដែលអ្នកត្រូវតែមាន ពីកម្រិតអ្នកគ្រប់គ្រងទូទៅ ឈានដល់ជានាយកគ្រប់គ្រង។
១. អភិវឌ្ឍអ្នកគ្រប់គ្រងផ្សេងទៀត
ចរិតសំខាន់បំផុតដែលអ្នកគួរមាន នៅពេលចង់ក្លាយជានាយកដែលមានសក្ដានុពលខ្ពស់ គឺត្រូវតែមានទេពកោសល្យ សម្រាប់អភិវឌ្ឍអ្នកគ្រប់គ្រងថ្មី។ នេះគឺជាអ្វីដែលសំខាន់បំផុត ដែលនាយកគួរធ្វើសម្រាប់ក្រុមហ៊ុន។
វាក៏ជាវិធីដែលក្រុមហ៊ុនធានា នូវភាពជោគជ័យ នាពេលអនាគតរបស់ខ្លួន។ ត្រូវចងចាំថា បើគ្មានបំពង់បង្ហូរប្រេងដ៏រឹងមាំ និងជាប់លាប់របស់អ្នកគ្រប់គ្រងទេ ទីបំផុតក្រុមហ៊ុននឹងរសាត់បាត់ទៅឆ្ងាយ។
មិនដូចនៅអាជីពជាអ្នកគ្រប់គ្រងទូទៅ ដែលយើងធ្លាប់ផ្ដោតជាចម្បងលើការអភិវឌ្ឍសមត្ថភាពតូចៗ តែជានាយកត្រូវតម្រូវឱ្យមានវិធីសាស្ត្រខុសគ្នា ជាមូលដ្ឋាន។
២. បង្កើតខ្លួនឯងជាអ្នកដឹកនាំមានសមត្ថភាព
ជានាយកត្រូវតែមានសមត្ថភាពដឹកនាំមនុស្សនិងក្រុម ដែលពួកគេមិនបានគ្រប់គ្រងដោយផ្ទាល់។ ម៉្យាងវិញទៀតនាយកត្រូវដឹកនាំគម្រោងដែលមានក្នុងក្រុម និងផ្នែកជាច្រើនផ្សេងទៀត ខុសពីតួនាទីអ្នកគ្រប់គ្រង។
៣. កំណត់ស្តង់ដារថ្មីសម្រាប់ភាពរីកចម្រើន
អ្នកគ្រប់គ្រងត្រូវមានតួនាទីដឹកនាំក្រុម ដើម្បីអនុវត្តដោយភាពជឿជាក់ និងដើម្បីបំពេញ ឬលើសពីបទដ្ឋានការងារដែលមានស្រាប់ ដោយបង្កើនប្រសិទ្ធភាពការងាររបស់ក្រុម ធៀបនឹងគោលការបច្ចុប្បន្ន។
ប៉ុន្តែតួនាទីនាយក មិនដូចប្រធានគ្រប់គ្រងទេ នាយកត្រូវការគិតឲ្យប្លែកពីនេះ។ ចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការកំណត់ស្តង់ដារថ្មីជានិច្ច។ រួមទាំងធ្វើការផ្លាស់ប្ដូរ ការកែលំអឬបង្កើនជាជំហាននៃភាពជោគជ័យ។ ជួយជំរុញក្រុមមួយឱ្យឱបក្រសោបការកែលំអនៃការបញ្ជាទិញ ដែលមានទំហំខ្ពស់ ជាងពេលបច្ចុប្បន្ន។
៤. បង្រៀនគំរូដល់ពួកគេ កុំចេញតែបញ្ជាជាងសកម្មភាព
អ្នកដឹកនាំថ្នាក់គ្រប់គ្រងជាអ្នកកំណត់វិធីសាស្ត្រនិងសកម្មភាពឱ្យបានត្រឹមត្រូវ និងទទួលខុសត្រូវក្រុមចំពោះប្រតិបត្តិការ។
ប៉ុន្តែនាយកមិនដូចអ្នកគ្រប់គ្រងឡើយ ពួកគេត្រូវតែជាអ្នកពូកែបង្រៀន ជំនួសឱ្យការចេញតែបញ្ជា។ ម៉្យាងវិញទៀត នាយកត្រូវការស្វែងយល់ពីគំរូនៃការបង្កើតសារ ដែលមានប្រសិទ្ធភាពនៅក្នុងសេណារីយ៉ូណាមួយ ហើយត្រូវដឹងពីមូលហេតុដែលការផ្ញើសារ ជាវិធីល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីដែលធ្វើការងារមនុស្សធម៌លើសហួសពីអ្វីដែលយើងបានដឹង
ចុចអាន៖ក្បាច់គុនកុងហ្វូដែលកម្លាយចេញពីការប្រយុទ្ធរវាងសត្វពស់និងឥន្ទ្
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១១ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ