អ្វី​ខ្លះ​ទៅ ដែល​មេដឹកនាំ​ទូទៅ តែង​រំពឹង​ចង់​បាន​ពី​បុគ្គលិក​ខ្លួន? – Kampuchea Thmey Daily
Connect with us

អាជីព

អ្វី​ខ្លះ​ទៅ ដែល​មេដឹកនាំ​ទូទៅ តែង​រំពឹង​ចង់​បាន​ពី​បុគ្គលិក​ខ្លួន?

Published

on

ធ្វើការ​ទាមទារ​ឡើង​លុយ​ជានិច្ច ​តែ​តិច​អត់​ដឹង​ថា តើ​អ្វីខ្លះ ជា​ការ​រំពឹង​ទុក​របស់​មេដឹកនាំ​ពី​បុគ្គលិក?
និយោជិក​ភាគច្រើន​រំពឹង​ចង់បាន អ្វីៗ​ជាច្រើន​នៅ​ក្នុង​អាជីព​របស់​ពួកគេ រួមមាន​ ចំណូល​ខ្ពស់​ឡើងៗ ការ​គោរព ការ​ឲ្យ​តម្លៃ ក្រុមហ៊ុន​មាន​កេរ្តិ៍ឈ្មោះ មាន​មេដឹកនាំ​ល្អ មាន​ក្រុម​ការងារ​ខ្លាំង។ល។ តើ​ដែល​យកចិត្ត​ទុក​ដាក់​អត់​ថា ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ពី​យើង​វិញ​ក៏​ប្រហាក់ប្រហែល​គ្នា។

ខាងក្រោម​នេះ គឺ​ជា​អ្វីៗ​ដែល​ថៅកែ​ទាំងអស់​ចង់​បាន​ហើយ​បុគ្គលិក​គួរ​តែ​ទទួលខុស​ត្រូវ៖

គោរព​គ្នា​ទៅវិញទៅមក ប្រកាន់​ខ្ជាប់​នូវ​តួនាទី​ភារកិច្ច​
មាន​ភាព​បត់បែន​អំពី​ការងារ​និង​ចេះ​ដោះស្រាយបញ្ហា​
មាន​ឆន្ទៈ​ជួយ​គ្នា​ទៅវិញទៅមក​ជំនួស​ឲ្យ​ការ​បង្ហាញ​អាកប្បកិរិយា “មិនមែន​ជា​ការងារ​របស់​ខ្ញុំ” ទេ។
សុំ​ជំនួយ​នៅ​ពេល​ចាំបាច់​និង​មិន​ឲ្យ​ដៃ​មើល​បំណាំ
ធ្វើការ​ដោយ​សុវត្ថិភាព ទាំង​អនាម័យ​និង​ហូបចុក ពុំ​មែន​ហូប​តែ​មី​កញ្ចប់ ស្គម​រីងរៃ​ ទៅ​ណា​មក​ណី​បង្ហាញ​អាការៈ​ស្រេកឃ្លាន មិន​ថ្លៃថ្នូរ ហើយ​ប្រាក់ខែ​សន្សំ​ទុក​អស់​នោះ​ទេ។​
ចេះ​បើកចំហ​ចំពោះ​មតិ​ស្ថាបនា ក្នុង​ន័យ​ស្ថាបនា​ដោយ​មិន​មាន​ការ​ការពារ​ខ្លួន​ប្រកែក​យក​ត្រូវ ឬ​ជា​បុគ្គល​អវិជ្ជមាន។
ចេះ​លើកទឹកចិត្ត​ខ្លួនឯង មិន​ផ្ដេកផ្ដួល​ត្អូញត្អែរ​បង្ក​ភាព​អាប់អួ។
ព្រម​ចេះ​ចែករំលែក​គំនិត ចំណេះ និង​បទពិសោធន៍ ដើម្បី​កែលំអ។
មាន​ការ​លើកទឹកចិត្ត​និង​ចរិត វិជ្ជមាន​និង​បង្កើត​វប្បធម៌​ល្អ ដល់​សមាជិក​ក្រុម​ផ្សេង​ទៀត។

ដោយ សុភា

ប្រភពbusinessnewsdaily

ចុចអាន៖ដើម្បី​ពូន​ផ្តុំ​បុគ្គលិក​ស្មោះត្រង់​នៅ​ជ្រោង​ជុំវិញ​អាជីព​ជា​មេដឹកនាំ​របស់​អ្នក​

ចុចអាន៖៣ យ៉ាង​ដែល​ស្ត្រី​ម្នាក់ៗអាច​ឈាន​មុខខ្លាំង​​ឡើងៗក្នុងអាជីព

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ7 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម