មូលហេតុ​ដែល​យើងយឺតយ៉ាវ មិន​អាច​គ្រង​តំណែង CEO បាន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

មូលហេតុ​ដែល​យើងយឺតយ៉ាវ មិន​អាច​គ្រង​តំណែង CEO បាន

Published

on

តួនាទី​នាយក​ប្រតិបត្តិ គឺ​ជា​លំដាប់​ដ៏​លំបាក​មួយ​ក្នុង​ការ​បំពេញ។ យោង​តាម​ក្រុម​ប្រឹក្សា​សន្និសីទ ​CEO ពិភពលោក បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៣ ប្រហែល​មួយ​ភាគ​បួន​នៃCEO បាន​សម្រេច​ចាកចេញ​ចោល​តំណែង​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ធំ ៗ ចំនួន ២៥០០ ជុំវិញ​ពិភពលោក។

ទោះ​យ៉ាងណា យើង​ត្រូវ​រៀន​ថា មេដឹកនាំ​ប្រតិបត្តិ​ដែល​ទទួល​បាន​ជោគជ័យ​ប៉ុន្មាន​នាក់​និង​គន្លឹះ​ដែល​ពួកគេ​ប្រើ។
ការ​រក​ឃើញ​និង​ការ​វិភាគ​បាន​បង្ហាញ​ថា​ មាន​តែ ៧ ភាគរយ​នៃ​នាយក​ប្រតិបត្តិ​ពូកែៗ​ប៉ុណ្ណោះ ដែល​បាន​សិក្សា​ពី​មហាវិទ្យាល័យ​សល់​ពី​នោះ មក​ពី​បុគ្គលិក​លក្ខណៈ។

គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​គឺ​ថា​នាយក​ប្រតិបត្តិ​ដែល​ជោគជ័យ​ មាន​ទំនោរ​បង្ហាញ​អាកប្បកិរិយា​ជាក់លាក់​ចំនួន​បួន​ធំៗ​ដែល​អត្ថបទ​នេះ​យើង​និយាយ​តែ​មួយ​សិន​គឺ ល្បឿន​នៃ​ការ​សម្រេចចិត្ត។

នាយក​ប្រតិបត្តិ​ដែល​តែងតែ​ដឹង​ច្បាស់​អំពី​វិធី​ដឹកនាំ​ក្រុមហ៊ុន​របស់​ពួកគេ​ឲ្យ​ទទួល​ជោគជ័យ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ធំ ៗ​រហ័ស មិន​ខ្លាច​មាន​កំហុស និង​ចេះ​ទទួល​ខុសត្រូវ ។ បើ​យើង​ខ្លាច​ខុស​ហើយ​ដាក់​មនុស្ស​យឺតយ៉ាវ ឬ​មិន​ហ៊ាន​សម្រេចចិត្ត​នៅ​ក្នុង​មុខ​នាទី​កំពូល​នេះ​ ក្រុមហ៊ុន​ទាំងមូល​នឹង​មាន​សន្ទុះ​យឺត​ដូចគ្នា។

នៅ​ក្នុង​ទិន្នន័យ​របស់ HBR មនុស្ស​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ជា“ CEO ដែល​មាន​ការ​សម្រេចចិត្ត​ឆាប់” ទំនង​ជា​មាន​ជោគជ័យ ចំនួន ១២ ដង​ច្រើន​ជាង​នាយក​ប្រតិបត្តិ​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ​តែ​គិត​យូរ​និង​មាន​សកម្មភាព​យឺត។

នាយក​ប្រតិបត្តិ​ល្អ​យល់​ថា ការ​សម្រេចចិត្ត​ខុស​អាច​ប្រសើរ​ជាង​គ្មាន​សេចក្ដី​សម្រេចចិត្ត។ ទោះបី​គុណភាព​នៃ​ការ​សម្រេចចិត្ត​របស់​ពួកគេ​ច្រើន​តែ​ល្អ​ឬ​ពេល​ខ្លះ​លឿន​ពេក​ក៏​ដោយ​ដោយសារ​ពួកគេ​ស្វែងរក​ចម្លើយ​ដែល​ល្អឥតខ្ចោះ​នឹង​មាន​មូលដ្ឋាន​កំណត់​អាទិភាព​ច្បាស់លាស់​ដែល​ភាគច្រើន​ក្រុមការងារ​របស់​ពួកគេ​ឲ្យ​តម្លៃ​ខ្ពស់។

អ្នក​សម្រេចចិត្ត​ឆ្លាត​ប៉ុន្តែ​យឺត ៗ ក្លាយ​ជា​ឧបសគ្គ ហើយ​ក្រុម​មនុស្ស​ក្រោម​ពួកគេ​ក៏​មាន​ការ​ខកចិត្ត ក្រោយមក​ទម្លាប់​ពន្យារ​ការងារ​​ទៅ​តាម​នោះ​ដែរ។

មនុស្ស​ដែល​មាន​ការ​ប្រុងប្រយ័ត្ន​ហួសហេតុ​ធ្វើ​ឲ្យ​សហគ្រាស​ទាំង​មូល​ឈប់​ដំណើរ​ការ​បាន

ដូច្នេះ​មិនមែន​ជា​ការ​ចម្លែក​ទេ​ដែល​នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​នាយក​ប្រតិបត្តិ​ដែល​ត្រូវ​បាន​​គេ​វាយតម្លៃ​ថា ក្ស័យធន មានតែ ៦% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពិន្ទុ​ទាប​ ពី​ព្រោះ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​លឿន​ពេក ក្នុង​នោះ​មាន​- ៩៤% – ទទួល​បាន​លទ្ធផល​ទាប​ក្នុង​ការងារ ពីព្រោះ​ពួកគេ​សម្រេចចិត្ត​យឺត​ពេល​ទៅ​ហើយ។

ក្នុង​នាម​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Greyhound លោក Stephen Gorman ដែល​ដឹកនាំ​ប្រតិបត្តិ​ករ​ឡាន​ក្រុង​ឆ្លង​កាត់​វេន​បាន​ប្រាប់​យើង​ថា“ ការ​សម្រេចចិត្ត​មិន​ល្អ​ប្រសើរ​ជាង​ការ​ខ្វះ​ទិសដៅ។ ការ​សម្រេចចិត្ត​ភាគច្រើន​អាច​ត្រូវ​បាន​ធ្វើឡើង​វិញ​ច្រើន​សារ ប៉ុន្តែ​យើង​ត្រូវ​តែ​រៀន​ធ្វើ​ចលនា​ដោយ​ប្រើ​ល្បឿន។

ពួកគេ​មិន​រង់ចាំ​ព័ត៌មាន​ឥត​ខ្ចោះ​ទេ

នាយក​ប្រតិបត្តិ​ល្អ​ៗកំពូល​ៗដូចជា Mark Zuckerberg ទទួល​ស្គាល់​ថា ពួកគេ​មិន​អាច​រង់ចាំ​ព័ត៌មាន​ល្អឥតខ្ចោះ​ទេ។ លោក Jerry Bowe នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ផ្លាក​ឯកជនវី – ចន​មាន​ប្រសាសន៍​ថា“ នៅ​ពេល​ខ្ញុំ​មាន​ភាព​ប្រាកដប្រជា ៦៥ ភាគរយ​ខ្ញុំ​ត្រូវ​តែ​សម្រេចចិត្ត ។

«ខ្ញុំ​សួរ​ខ្លួនឯង​តែ​ពីរ​សំណួរ​គត់ ទី​មួយ​តើ​វា​នឹង​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ​ប្រសិន​បើ​ខ្ញុំ​សម្រេចចិត្ត​ខុស? ហើយ​ទី ២ បើ​យឺត​នឹង​ខាត​អ្វី?»

ដល់​ទី​បញ្ចប់​នាយក​ប្រតិបត្តិ​ជោគជ័យ​នានា ក៏​ដឹង​ដែរ​ថា​ពេលណា​ដែល​គេ​មិន​គួរ​សម្រេចចិត្ត​រហ័ស។ លោក Stephen Kaufman អតីត​នាយក​ប្រតិបត្តិ​ឲ្យ​​ក្រុមហ៊ុន Arrow Electronics បាន​លើកឡើង​ថា ការ​សម្រេចចិត្ត​ភ្លាមៗ​ជា​រឿង​តែ​មួយ​គត់​ដែល​ថ្នាក់ក្រោម​ចង់​បាន​ពី​យើង។

ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង ភាគច្រើន​ធ្វើការ​សម្រេចចិត្ត​យឺត​ពេល​ជាង​គូប្រជែង។

ប្រែសម្រួល៖សុភា

ប្រភព HBR

ចុចអាន៖អាជីវកម្មសម័យថ្មីដែលកំពុង​បង្កើតសេដ្ឋីក្មេងៗជាច្រើន​

ចុចអាន៖កំណត់​និយមន័យ​បុគ្គលិក​ឆ្នើម ​ដោយ៧ចំណុចនេះ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម