ចង់ចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ​ចាំបាច់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

ចង់ចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ​ចាំបាច់

Published

on

ចំពោះអ្នកចង់ក្លាយជាសហគ្រិននៅពេលរៀនចប់ ជំនាញ ៣​ ខាងក្រោមជាជំនាញសក្ដិសមជាងគេ សម្រាប់ការឈានទៅបើកអាជីវកម្មដោយខ្លួនឯង។

១. ជំនាញទីផ្សារ (Marketing)

ទីផ្សារ ជាកត្តាចាំបាច់ដែលធ្វើឲ្យអាជីវកម្មរីកចម្រើនបានល្អឬមិនល្អ។ ចំពោះអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មី ត្រូវតែចេះធ្វើយ៉ាងណាឲ្យអតិថិជនគោលដៅស្គាល់ពីអាជីវកម្មរបស់ខ្លួន។

ដូច្នេះ បើរៀនជំនាញទីផ្សារ អ្នកមិនចាំបាច់ជួលអ្នកដទៃមកជួយអ្នកធ្វើកិច្ចការមួយនេះឡើយ ព្រោះអ្នកនឹងមានជំនាញ ទ្រឹស្ដី ក៏ដូចជាចំណេះដឹងជាច្រើនដែលអាចយកមកប្រើប្រាស់បាន។ ទោះបីជាចំណុចខ្លះ មិនអាចអនុវត្តជាក់ស្ដែងបានដូចក្នុងសៀវភៅដែលធ្លាប់រៀនមែន យ៉ាងណាអ្នកនៅតែមានប្រៀបជាងអ្នកដែលមិនយល់ដឹងពីការធ្វើទីផ្សារទាល់តែសោះ។

២. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ (Financing)

នៅពេលចេញរកស៊ីថ្មីៗ អ្នកនឹងត្រូវការចំណាយច្រើន ហើយបើអ្នកមិនបានចំណាយឲ្យបានល្អទេនោះ អ្នកប្រាកដជានឹងមានបញ្ហាលំហូរសាច់ប្រាក់ជាក់ជាមិនខាន។

ដូច្នេះ ការសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុពិតជាមានសារសំខាន់ដែលមិនអាចខ្វះបាន បើពុំនោះទេ អាជីវកម្មរបស់អ្នកនឹងមានគេជំពាក់ច្រើន ឬ គ្មានលុយចំណេញនោះឡើយ។

ជំនាញផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជួយអ្នកឲ្យចេះគ្រប់គ្រងលុយក្នុងមុខជំនួញនោះទេ តែវាក៏ជួយឲ្យអ្នកចេះក្នុងការវិនិយោគទៅលើផ្នែកណានៃអាជីវកម្មរបស់ខ្លួនដែលទទួលបានផលច្រើនផងដែរ។

៣. ជំនាញអាជីវកម្ម (Business)

ជំនាញនេះ ជាជំនាញដែលទាក់ទងនឹងអាជីវកម្មជាច្រើនផ្នែករួមមាន ទីផ្សារ ហិរញ្ញវត្ថុ គ្រប់គ្រង គណនេយ្យ ទំនាក់ទំនង និងជំនាញក្នុងការដឹកនាំខ្លះៗទៀត។

ទោះបីជាជំនាញអាជីវកម្មនេះមិនធ្វើឲ្យអ្នកចេះផ្នែកណាមួយឲ្យជាក់លាក់ ប៉ុន្តែអ្នកនឹងយល់ដឹងច្រើនពីការដំណើរការអាជីវកម្មទាំងមូល ហើយបើអ្នកមិនចង់រកស៊ីខ្លួនឯង ជំនាញមួយនេះក៏មានជម្រើសការងារច្រើនផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ ចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត ការងារប៉ុន្មាននេះសក្តិសមបំផុត

ចុចអាន៖ ចាប់យកជំនាញនៅមហាវិទ្យាល័យត្រូវនឹងសក្តានុពលខ្លួន តាមវិធី ៤ យ៉ាងនេះ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ39 mins ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ1 hour ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ2 hours ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានពេញនិយម