មន​ត្រស ផាន​សុវណ្ណ​អា​រុន ទទួលលទ្ធផល​ល្អ​នៃ Arena Swimming Champions 2020 Thailand – Kampuchea Thmey Daily
Connect with us

កីឡា

មន​ត្រស ផាន​សុវណ្ណ​អា​រុន ទទួលលទ្ធផល​ល្អ​នៃ Arena Swimming Champions 2020 Thailand

Published

on

​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​ប្រាប់​ឲ្យ​ដឹង​ថា កីឡាករ​ហែល​ទឹក​កម្ពុជា មន​ត្រស ផាន​សុវណ្ណ​អា​រុន ដែល​ចូលរួម​ការប្រកួត​កីឡាហែលទឹក​ Arena Swimming Champions 2020 Thailand នៅ​ប្រទេស​ថៃ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ទោះបី​កីឡាករ​រូប​នេះ មិន​ទទួល​បាន​មេដាយ​ក្តី​។

​លោក​អគ្គលេខា​បាន​បន្ត​ថា កីឡាករ​ហែល​ទឹក មន​ត្រស ផាន​សុវណ្ណ​អា​រុន​ចូលរួម​ការប្រកួត​ខាងលើ​ចំនួន​៤​វិញ្ញាសា គឺ​ហែល​ចម្ងាយ​៥០​ម៉ែត្រ និង​១០០​ម៉ែត្រ​ផ្ងារ ព្រមទាំង​វិញ្ញាសា​ហែល​ចម្ងាយ ៥០ ម៉ែត្រ និង​១០០​ម៉ែត្រ​សេរី ។​លោក​ថា នេះ​គឺជា​ការប្រកួត​សាកល្បង​សមត្ថភាព​របស់​កីឡាករ​រូប​នេះ។

​កីឡាករ​ហែល​ទឹក​វ័យក្មេង​មួយរូប ទៅធ្វើ​ការហ្វឹកហាត់​ព្រមទាំង​បណ្តុះបណ្តាល រយៈពេល​មួយ​ឆ្នាំ ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​បន្ថែម​ទៀត នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​រយៈពេល​មួយ​ឆ្នាំ​ពេញ ក្រោម​អាហារូបករណ៍ FINA “FINA Scholarship” ។ កីឡាករ​ហែល​ទឹក​វ័យ ក្មេង ផាន​សុ​វណ្ណណា​រុន ម៉ុង​ត្រុ​ស គឺជា​កីឡាករ​ស្ថិត​ក្នុង​ក្រុម​ជ​ម្រើស​ជាតិ​របស់​សហព័ន្ធ ប្រសិនបើ​រូបគេ​ទទួល​បាន​ហ្វឹកហាត់​ល្អ​ប្រសើរ​នោះ យើង​នឹង​បន្ត​ឲ្យ​គាត់​ធ្វើការ​រហូត ដល់​ឆ្នាំ ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា SEA GAMES ២០២៣។ សាលា​ដែល ផាន​សុ​វណ្ណណា​រុន ទទួល ការបណ្តុះបណ្តាល គឺជា​សាលា​របស់​អត្ត​ពលិ​ក​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ឆ្នើម​របស់​កម្ពុជា គឺ​កីឡា​ករហែម ថុ​ន​ពន្លឺ និង កីឡាការិនី​ហែម ថុ​ន​វិ​ទី​នី៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​កម្ពុជា ​ពង្រឹង​សមត្ថភាព​កីឡា ការ៉ាតេ​ ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣១

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ3 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ4 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ4 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ5 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ5 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម