ខេត្តកណ្តាល​ចម្រាញ់​បាន​ជើង​ខ្លាំង​ចំបាប់ ត្រៀម​ប្រកួត​ជើងឯក​ថ្នាក់​ជាត​ិ២០២០ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

ខេត្តកណ្តាល​ចម្រាញ់​បាន​ជើង​ខ្លាំង​ចំបាប់ ត្រៀម​ប្រកួត​ជើងឯក​ថ្នាក់​ជាត​ិ២០២០

Published

on

​ខេត្ត​កណ្តាល​បាន​ចម្រាញ់​រក​ឃើញ​ជើង​ខ្លាំង​ខាង​កីឡា​ចំបាប់​ជាច្រើនរូប សម្រាប់​ត្រៀម​ចូលរួម​ ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០ នៅ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខ។

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​ខេត្តកណ្តាល បាន​រាយការណ៍​ឲ្យដឹងថា បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជើងឯក​ថ្នាក់​ខេត្ត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ខេត្ត​កណ្តាល​បាន​ចម្រាញ់​និង​រកឃើញ​កីឡាករ​ជើង​ខ្លាំង​ មាន​សមត្ថភាព​ជា​ច្រើនរូប សម្រាប់​តំណាង​ឲ្យ​ខេត្ត​កណ្តាល ត្រៀម​ទៅ​ចូលរួម​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​នា​ពេល​ខាងមុខ។

​លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​វិស័យ​កីឡា​ខេត្តកណ្តាល ​​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការ​រីកចម្រើន​នេះ គឺ​បាន​មក​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ ដែល​បាន​ខិតខំ​គាំទ្រ​យ៉ាង​ពេញទំហឹង ទាំង​ផ្នែក ស្មារតី សម្ភារៈ និង​ថវិកា ក្នុងនោះ​ដែល​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏បាន​យកចិត្តទុកដាក់​រៀបចំ​ផែនការ​សកម្មភាព​ជាអាទិ​ភាព ដែល​ផ្តោត​លើ​សក្ដានុពល និង​ធនធាន​អត្ត​ព​លិ​ក​(​កីឡាករ​) លើ​ប្រភេទ​កីឡា​ ដែល​មាន​នៅក្នុង​ខេត្ត៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោល​បំ ណងរម្លឹកគុណដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម