Connect with us

បច្ចេកវិទ្យា

មកស្គាល់ App កំពូលៗ៥ដែលគេបង្កើតលេងៗ ឥឡូវមានតម្លៃវាល់លាន

បានផុស

នៅ

អត្ថបទនេះ នឹងក្លាយជាការអានកម្សាន្តបានទំាងរីករាយ ទំាងចំណេះ​ដឹង ​ប្រសិនបើអ្នកអានជាមនុស្ស​ចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។ មិនចាប់អារម្មណ៍ ​ព្រោះ​ខុសវ័យ​អាចផើ្ញទៅកូនៗបាន!

App លេខ៥ Clash of Clans

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃបច្ចុប្បន្ន ១០.២ ប៊ីលានដុល្លារ

App នេះ ត្រួតត្រាលើកំពូលតារាង​កម្មវិធីទូរសព្ទ​អស់រយៈពេលជាច្រើនខែមកហើយ ដោយ​រកចំណូលបានជាង ២ ប៊ីលានដុល្លារអាមេរិកមួយឆ្នាំៗ។

App លេខ ៤ Square

តម្លៃបច្ចុប្បន្ន ១៩ ប៊ីលានដុល្លារ

បុរសដែលបានបង្កើត Twitter ឈ្មោះ Jack Dorsey ក៏ជាស្ថាបនិកនៃសេវាកម្ម Square ដែលជាសេវាកម្មទូទាត់តាមទូរសព្ទធំបង្អស់មួយ។

កម្មវិធីនេះ​ជាអ្នកទូទាត់ប្រាក់ខែអនឡាញ​ឈានមុខធំបង្អស់មួយនៅលើពិភពលោកនេះ។

App លេខ៣ KakaoTalk

តម្លៃបច្ចុប្បន្ន ៩.៨ ប៊ីលានដុល្លារ

នេះគឺជាកម្មវិធីផ្ញើសារធំបំផុតរបស់ប្រទេសកូរ៉េ។ ពួកគេបានចាប់ផ្តើមដំបូង​គ្រាន់តែ​ជាកម្មវិធីជជែក តែឥឡូវនេះបានវិវត្តទៅជាកម្មវិធីប្រជាប្រិយបំផុត សម្រាប់សេវាកម្មនានា​ចាប់ពីធនាគាររហូតដល់ការលេងហ្គេមជាមួយគ្នា ការចាក់តន្ត្រី និងការចែកចាយអាហារស្រស់ៗលឿនៗគឺថា អ្វីគ្រប់យ៉ាងបានមូល​នៅក្នុងកម្មវិធីនេះ​តែមួយអស្ចារ្យខ្លាំង​។

App លេខ ​២ WeChat

តំលៃបច្ចុប្បន្ន ប្រហែល ១០០ ប៊ីលានដុល្លារ

សម្រាប់ WeChat ដែល​កំពុងត្រួតត្រាពេញ​ប្រទេសចិននិងតំបន់ជុំវិញដទៃក្បែរៗ  ពីដំបូង​គ្រាន់តែ​ចាប់ផ្តើមជាកម្មវិធីប្រភេទសម្រាប់ យុវវ័យ​ជជែកកំសាន្ត ទាក់ទាញមនុស្សចូលមកស្គាល់គ្នា ហើយបន្ទាប់មកបានវិវត្តទៅជាវេទិកាពហុរួមទំាង​​ប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីធនាគាររហូតដល់ផ្ញើប្រាក់និងបង់ប្រាក់។

ប្រជាជននៅចិនភាគច្រើនប្រើ WeChat សម្រាប់ការទិញទំនិញប្រចាំថ្ងៃនានា ​ដោយសារ​វាងាយស្រួល​និងទទួលយក។

App លេខ១ Shazam

ការវាយតម្លៃបច្ចុប្បន្ន ប្រហែល ១ ទ្រីលានដុល្លារ

អ្នកណាមិនស្រឡាញ់ា App Shazam ពិសេសកុនធំរបស់ហូលីវូដនៃវេទមន្តនេះ។ ​ចំណែក​នៅក្រៅកុន ក្រុមហ៊ុន Shazam ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ នៅក្នុងយុគសម័យស្មាតហ្វូនដើម្បីគ្រាន់តែស្ដាប់បទចម្រៀង។

បន្ទាប់មក ដល់​អាយុកាលអធិរាជរបស់ស្មាតហ្វូនមកដល់ អ្វីៗបានផ្លាស់ប្តូរ។ ក្រុមហ៊ុននេះរីកដុះដាលក្នុងប្រជាប្រិយភាពធំលឿនតាមមិនទាន់ ប៉ុន្តែមិនដែលឃើញមានមូលដ្ឋានគ្រឹះទេ។ នៅលើកំពូលតារាងរបស់ពួកគេក្រុមហ៊ុននេះ មានតម្លៃប្រហែល ១.២ ប៊ីលានដុល្លារដែលភាគច្រើនដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ធំ។

នៅខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុនអេបផលបានឈានជើងចូលនិងទិញក្រុមហ៊ុននេះក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ប៉ុន្តែពួកគេចំណាយត្រឹមតែ ៤០០ លានដុល្លារប៉ុណ្ណោះ។ ពួកគេបានកែលម្អប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ Shazam ដើម្បីដាក់​បញ្ចូលសេវាកម្មតន្រ្តីឱ្យApple Music ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ តើ​ការ​ធ្វើជា Hacker ជា​វិជ្ជាជីវៈ ឬ​ជា​ឧក្រិដ្ឋកម្ម?

ចុចអាន៖ ហេតុអ្វី​គេ​បង្កើត​ឲ្យ​មាន​App ណាត់​ជួប ឬ “Dating App”?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម