Connect with us

បច្ចេកវិទ្យា

ហេតុអ្វី​គេ​បង្កើត​ឲ្យ​មាន​App ណាត់​ជួប ឬ “Dating App”?

បានផុស

នៅ

កម្មវិធី Dating app គឺ​ជា​កម្មវិធី​មួយ​របស់​ហ្វេសប៊ុក​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៨ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​ថ្មី​ជាមួយ​មនុស្ស​ដែល​ពួកគេ​មិនមែន​ជា​មិត្ត​នឹង​គ្នា​នៅ​ក្នុង​ហ្វេសប៊ុក។

ដើម្បី​ប្រើ​កម្មវិធី​នេះ​បាន អ្នក​ប្រើប្រាស់ Facebook អាច​បង្កើត Dating profile មួយ​ដែល​មិត្តភក្តិ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​មិន​អាច​ឆែក​មើល​បាន​នោះ​ទេ។

កម្មវិធី Dating app គឺ​ជា​មុខងារ​ថ្មី​មួយ​នៅ​លើ Facebook ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្ហាញ​ថា ពួកគេ​ជា​មនុស្ស​នៅ​លីវ ឫ​មាន​គូស្នេហ៍​ហើយ។

កម្មវិធី​របស់​ហ្វេសប៊ុកមួយនេះស្រដៀងទៅនឹងកម្មវិធីណាត់ជួបផ្សេងទៀតដូចជា Tinder, OkCupid  និង Bumble ដែរ ដោយ​វា​បង្ហាញពីរូបថតពេញទំហំដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណា លក្ខណៈខុសគ្នារបស់ Dating app គឺផ្តោតខ្លាំងលើព្រឹត្តិការណ៍សង្គម ដោយការដាក់បញ្ចូលនូវព្រឹត្តិការណ៍ថ្មីៗ និងក្រុមមនុស្សប្រភេទផ្សេងៗគ្នា ទៅក្នុងកម្មវិធី។ Dating app នឹងតម្រូវឱ្យគ្រប់គ្នាប្រើតែនាមត្រកូលប៉ុណ្ណោះ ព្រមទាំងមានប្រអប់ជូនដំណឹងមួយ ដែលសរសេរជាតួអក្សរពេលផ្ញើសារឱ្យគ្នាលើកដំបូង ប៉ុន្តែវាមិនអនុញ្ញាតឱ្យពួកគេផ្ញើរូបភាព ឫតំណភ្ជាប់ដូច Messenger ឡើយ ក្នុងគោលបំណងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ម្យ៉ាងវិញទៀតអ្នកប្រើ Dating app អាចធ្វើការបើក ឬ បិទ (Blocking and Unblocking) ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ នៅពេលដែលពួកគេអស់ចំណាប់អារម្មណ៍ជាមួយគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រែសម្រួល៖ about.fb

ចុចអាន៖៥សញ្ញា​បង្ហាញ​ថា ​អ្នក​ស្ថិត​​ក្រោម​ភាព​តាន​តឹង​ខ្លាំង​ពេក​ហើយ

ចុចអាន៖ចរិត​លក្ខណៈ​ពិសេស​របស់​មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម