៥សញ្ញា​បង្ហាញ​ថា ​អ្នក​ស្ថិត​​ក្រោម​ភាព​តាន​តឹង​ខ្លាំង​ពេក​ហើយ – Kampuchea Thmey Daily
Connect with us

KPT+

៥សញ្ញា​បង្ហាញ​ថា ​អ្នក​ស្ថិត​​ក្រោម​ភាព​តាន​តឹង​ខ្លាំង​ពេក​ហើយ

Published

on

ស្ត្រេស​ពេល​ខ្លះ​ស្រាល ​ពេល​ខ្លះ​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ពេល​ខ្លះ​សឹង​តែ​មិន​អាច​ទៅ​មុខ​ទៀត​បាន​ដោយ​សារ​បញ្ហា​ដែល​ជួប​ប្រទះ​ ធ្វើ​ឲ្យ​មាន​យើង​​អារម្មណ៍​ថា​ពិភពលោក​នេះ​មិន​សក្ដិ​សម​នឹង​យើង​រស់​នៅ​។

ចង់​ដឹង​ថា​មាន​សញ្ញា​អ្វីខ្លះ​អាន​អត្ថបទ​ទាំងអស់​គ្នា៖

ជួប​បញ្ហា​ផ្លូវ​ចិត្ត

បញ្ហា​អារម្មណ៍​ សំដៅ​ទៅ​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​អារម្មណ៍​ ដែល​កំពុង​ប្រឆាំង​ជា​មួយ​យើង។ ជា​អារម្មណ៍​មួយ​ដែល​ប្រែប្រួល​ឆាប់​រហ័ស​ដោយ​មិន​មាន​ការ​ទប់​ចិត្ត​ក្នុង​ការ​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​មិន​បាន​គិត​វែង​ឆ្ងាយ ​រោគ​សញ្ញា​ទូ​ទៅ​នៃ​ភាព​តាន​តឹង​ហួស​កម្រិត​រួម​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ភាព​វង្វេង​ស្មារតី ​ឆាប់​ខឹង​និង​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន​ខ្លាំង។

រាងកាយ​មាន​ភាព​ឈឺចាប់

នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​ច្រើន​ពេក​នៅ​ក្នុង​ចិត្ត ​បង្ហាញ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ខ្លួន​យើង​មាន​បញ្ហា​ដូច​ជា៖ ឈឺ​ថ្គាម ឈឺក្បាល និង​ឈឺចាប់​នៅ​ស្មា​ត្រគាក​និង​ខ្នង។ ឥទ្ធិពល​លើ​រាងកាយ​​បង្ហាញ​ពី​សកម្មភាព​ដែល​បណ្ដាល​ឲ្យ​សាច់​ដុំ​របស់​យើង​តានតឹង​ បេះដូង​ លោត​លឿន​សរសៃ​ឈាម និង​បំពង់​រំលាយ​អាហារ ​ថយ​ចុះ។


ការ​គេង​មាន​បញ្ហា

ទោះ​បី​ជា​យើង​បាន​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​យើង​គេង​មិន​លក់​សោះ​នៅ​ពេល​យប់​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រឹក​ថ្មី​ ​មិន​ស្រស់ស្រាយ​សោះ​និង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ជា​ខ្លាំង។ ជា​ពិសេស​គឺ​បណ្ដាល​​ឲ្យ​មាន​ក្ដី​​សុបិន​ចម្លែក​គេង​មិន​លក់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរ​ការ។

មាន​បញ្ហា​រំលាយ​អាហារ

ខួរ​ក្បាល​និង​ក្រពះ​របស់​យើង​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ លើស​ពី​ការ​ស្មាន ព្រោះ​ថា​នៅ​ពេល​ដែល​យើង​មិន​បាន​ញុំា​អាហារ​គ្រប់គ្រាន់​ឬ​មិន​ទៀងទាត់ ​ យើង​និង​ចាប់​ផ្ដើម​អស់​កម្លាំង​និង​ឈឺក្បាល​ ទំនាក់ទំនង​ផ្ទាល់​នេះ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ក្រពះ​ពោះ​វៀន​ងាយ​នឹង​មាន​អារម្មណ៍​ឬ​ប្រតិកម្ម​ដូច​ជា​ស្ត្រេស។ រោគ​សញ្ញា​ទាំង​នេះ​អាច​វិវត្ត​បន្ថែម​ទៀត​ទៅ​ជា​ជំងឺ​ក្រពះ​ពោះវៀន​ដូច​ជា​ជំងឺ​ច្រាល​ទឹក​ក្រពះ ​ពោះវៀន​ដំបៅ ​រលាក​ពោះវៀន​ឬ​រោគ​សញ្ញា​រលាក​ពោះវៀន។


អស់​អារម្មណ៍​សប្បាយ​រីករាយ​ដូច​មុន

នៅ​ក្នុង​ខួរ​ក្បាល​អាច​រំខាន​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​និង​ទទួល​អារម្មណ៍​រីករាយ។ យើង​អាច​ជួប​ប្រទះ​នូវ​ការ​ចាប់​អារម្មណ៍​ទាប​ឬ​ពេញលេញ​នៅ​ក្នុង​សកម្មភាព​ដែល​យើង​ធ្លាប់​បាន​រក​ឃើញ​ថា​មាន​ភាព​រីករាយ យើង​ក៏​អាច​ក្លាយ​ជា​មនុស្ស​ដែល​មិន​សូវ​មាន​នៅ​ក្នុង​សង្គម​ ទោះ​ការ​នោះ​មើល​ទៅ​ដូច​ជា​សប្បាយ​យ៉ាង​ណា​ក៏​ដោយ​តែ​យើង​មាន​អារម្មណ៍​ថា​ធម្មតា​សម្រាប់​យើង៕

ប្រែសម្រួល៖ ផានិត

ចុចអាន៖ជួយ​កូនចៅ​យើង​បាន​រស់នៅ​ដោយ​សុខដុម​នឹង​ថាមពល​បៃតង ​គ្រាន់​តែ​រឿង​ទាំង​នេះ

ចុចអាន៖៨ យ៉ាង​ដែល​​មនុស្ស​ជោគជ័យ​និយម​​ធ្វើដូចគ្នាៗ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម