KPT+
ចរិតលក្ខណៈពិសេសរបស់មនុស្សចូលចិត្តពណ៌ខ្មៅ
ពណ៌ខ្មៅ តែងតែត្រូវបានគេផ្សារភ្ជាប់ជាញឹកញាប់ជាមួយនឹងភាពងងឹត និងចរិតអាក្រក់។ បើក្នុងភាពយន្តវិញ ពណ៌នេះរមែងគេភ្ជាប់ជាមួយតួធ្មប់ឬបិសាចជាដើម។ ជាទូទៅពណ៌ខ្មៅ ត្រូវ បានចាត់ថ្នាក់ក្នុងប្រភេទភាពទុក្ខសោក ឬរឿងអពមង្គលនានា។
រីឯមនុស្សដែលនិយមពណ៌ខ្មៅ ក៏ត្រូវបានគេចាត់ទុកជាមនុស្សប្រភេទមិនសូវល្អ និងជាមនុស្សបៀមតែរឿងទុក្ខព្រួយជាដើម។
ប៉ុន្តែ យើងអាចនឹងភ្ញាក់ផ្អើលបើបានដឹងលក្ខណៈពិសេសរបស់មនុស្សចូលចិត្តពណ៌ខ្មៅតាមការបកស្រាយខាងក្រោមនេះ៖
ចរិតលក្ខណៈគោល៖ អ្នកចូលចិត្តខ្មៅ ភាគច្រើនជាមនុស្សមើលទៅមានអំណាចក្នុងខ្លួន។ មនុស្សប្រភេទនេះច្រើនតែមានសិល្បៈសំបូរបែប ជាបុគ្គលឯករាជ្យនិងមានឆន្ទៈខ្ពស់ ចូលចិត្តគ្រប់គ្រងខ្លួនឯងនិងមនុស្សជុំវិញ។ មនុស្សចូលចិត្តពណ៌ខ្មៅ ច្រើនតែលាក់ភាពទន់ខ្សោយរបស់ខ្លួនមិនឲ្យអ្នកដទៃឃើញងាយៗទេ ហើយគេប្រយ័ត្ននឹងព័ត៌មានផ្ទាល់ខ្លួនមិនងាយចែករំលែកជាមួយអ្នកណាឡើយ។
ចរិតលក្ខណៈភេទ៖ មនុស្សនេះរមែងទាក់ទាញភេទផ្ទុយបំផុត ប៉ុន្តែគេតែងតែលាក់ភាពត្រេកត្រអាលរបស់ខ្លួនខ្លាំងដូចគ្នា។

ចរិតលក្ខណៈការងារ៖ មនុស្សចូលចិត្តពណ៌ខ្មៅ ជាមនុស្សគិតគូរល្អិតល្អន់ និងហ្មត់ចត់ជាមួយការងារ។ ជាទូទៅគេច្រើនតែជាមេកោយ ជានាយកប្រតិបត្តិជាន់ខ្ពស់ ឬអ្នកជំនួញធំ។ ពួកគេជាមនុស្សមានវិជ្ជាជីវៈច្បាស់ជាមួយអាជីពរបស់ខ្លួន។
ចរិតលក្ខណៈរស់នៅ៖ គេជាបុគ្គលមានសេចក្ដីថ្លៃថ្នូរ និងទាន់សម័យ។ ជាមនុស្សប្រយ័ត្នក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ មនុស្សប្រភេទនេះមានសមត្ថភាពដើម្បីទទួលបានជោគជ័យខ្ពស់ ប៉ុន្តែតែងតែប្រាថ្នាចង់បានលើសពីនោះទៀត។ ដូច្នេះគេមិនសូវពេញចិត្តនឹងលទ្ធភាពរបស់ខ្លួន ហើយចេះតែមានអារម្មណ៍ថាទទេស្អាតចំពោះខ្លួនឯង។

ចរិតលក្ខណៈស្នេហា៖ ស្នេហារបស់គេ ជាស្នេហាបែបស្ងប់ស្ងាត់ មិននិយមបង្អួតអ្នកដទៃ ហើយភាគច្រើនគូស្នេហ៍ពួកគេតែងតែឈានដល់ចំណងអាពាហ៍ពិពាហ៍។
ចរិតលក្ខណៈសិក្សា៖ មនុស្សចំណូលពណ៌ខ្មៅ ភាគច្រើនឆ្លាត តែខ្ជិលរៀនបន្តិច។ យ៉ាងណាលទ្ធផលសិក្សារបស់គេក៏មិនធ្លាក់ដល់បាតដែរ ហើយរមែងទទួលបានមធ្យម ឬអាចខ្ពស់ក៏មាន។
ចរិតលក្ខណៈដើរកម្សាន្ត៖ គេចូលចិត្តដើរលេងកន្លែងបែបធម្មជាតិៗ ចូលចិត្តផ្សងព្រេង និងហ៊ានប្រថុយគ្រោះថ្នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MIKOL
ចុចអាន៖ទៀនក្រអូបជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងភាពនឿយហត់
ចុចអាន៖ទោះអាយុច្រើនក្ដី ស្ត្រីៗនៅតែទាក់ទាញខ្លាំង ដរាបណាមានចំណុចទាំងបីនេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា