ទោះ​អាយុ​ច្រើន​ក្ដី ស្ត្រី​ៗ​នៅ​តែ​ទាក់ទាញ​ខ្លាំង ដរាប​ណា​មាន​ចំណុច​ទាំង​បី​នេះ – Kampuchea Thmey Daily
Connect with us

KPT+

ទោះ​អាយុ​ច្រើន​ក្ដី ស្ត្រី​ៗ​នៅ​តែ​ទាក់ទាញ​ខ្លាំង ដរាប​ណា​មាន​ចំណុច​ទាំង​បី​នេះ

Published

on

មនុស្ស​ស្រី​ក្នុង​សង្គម​ជឿនលឿន កាន់​តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើងៗ​ជាមួយ​នឹង​ទម្លាប់​ដែល​ពេញ​ដោយ​ទំនុក​ចិត្ត​និង​មាន​ភាព​ជា​ខ្លួនឯង។

ប៉ុន្តែ​ចំណុច​បី​យ៉ាង​ខាងក្រោម​នេះ​ទៀត​ រឹង​រឹត​តែ​ជួយ​ឲ្យ​អ្នក​ស្អាត​ជានិច្ច​ក្នុង​កែវភ្នែក​មនុស្ស​ប្រុស​និង គួរ​ឲ្យ​តាមដាន​ស្ងើចសរសើរ​ក្នុង​ចំណោម​ស្ត្រី​ដូចគ្នា។

១ មាន​វិជ្ជាជីវៈ​ច្បាស់លាស់

មនុស្ស​មាន​ជំនាញ​វិជ្ជាជីវៈ​តែងតែ​មាន​ទំនុក​ចិត្ត​ខ្ពស់ និង​មាន​គោលដៅ​ប្រាកដប្រជា​មិន​រាយមាយ។​ ពួកគេ​មាន​លទ្ធផល​ការងារ ហើយ​មិន​មាន​ពេល​ក្នុង​ការ​បង្កើត​រឿង​ឈឺក្បាល​ឲ្យ​អ្នកណា​ច្រើន​ទេ។ ពួកគេ​ធ្វើ​ឲ្យ​បុរស​កោតសរសើរ​ហើយ​មាន​ភាព​ធូរស្រាល​ពេល​រស់នៅ​ជាមួយ​ ព្រោះ​ពួកគេ​មិន​ទម្លាប់​ទុក​បុរស​ជា​ម៉ាស៊ីន ATM។ បុរស​ចង់​បាន​ភរិយា​បែប​នេះ​ណាស់​ព្រោះ​នាង​នឹង​ក្លាយ​ជា​ម្ដាយ​ដ៏​ទាន់​សម័យ​សម្រាប់​កូនៗ។

២ តាម​ទាន់​សង្គម

មិនមែន​ត​ចង្កា​និង​ផាត់​មុខ​ប្រេនៗ ម៉ូត​សក់​ហោះ​ទេ។ មនុស្ស​ស្រី​ដែល​ស្គាល់​ច្បាស់​អំពី​សង្គម​ដែល​នាង​កំពុង​រស់នៅ តែងតែ​ទៅ​ណា​មក​ណា​សមរម្យ ចូល​ចំណោម​គេ​ឯង មិន​ថា​អនាម័យ ក្លិន​ខ្លួន រូបរាង សំលៀកបំពាក់​និង​អលង្ការ ។ នាង​ដឹង​ថា​កាលៈទេសៈ​ណា ត្រូវ​តុបតែង​បែប​ណា និយាយ​បែបណា​ ហើយ​អង្គុយ​ឈរ​របៀបណា។
នាង​ចេះ​និយាយ​ទំនាក់ទំនង ព្រោះ​នាង​តាម​ទាន់​សភាពការណ៍ នាង​អាន​ព័ត៌មាន​នាង​ស្ដាប់​អ្នក​ជំនាញ នាង​សិក្សា​ពី​សៀវភៅ និង​នាង​រៀន​អំពី​មនុស្ស​។ នាង​មិន​អឹមអៀម មិន​ខ្វះ​ពាក្យ​ចរចា​ហើយ​នាង​មិន​គេច​មុខ​ឡើយ។

៣ គំនិត​វិជ្ជមាន

មនុស្ស​អវិជ្ជមាន​ស្ងៀម​នៅ​មុខ និយាយ​ពី​ក្រោយ ឬ​គិត​អាក្រក់​ទាំង​គ្រប់​យ៉ាង​កំពុង​ល្អ។ មនុស្ស​ស្រី​វិជ្ជមាន ស្អាត​ជានិច្ច​ព្រោះ​តែ​សម្រស់​បេះដូង​របស់​នាង មិនមែន​ការ​តុបតែង​ខ្លួន​របស់​នាង​ឡើយ។ ពេល​ខ្លះ​យើង​ឃើញ​មនុស្ស​ស្រី​ម្នាក់​តុបតែង​ដែរ​តែឆ្គងៗ ចំណែក​ម្នាក់​ទៀត​តុបតែង​ដូចគ្នា​តែ​សែនសម ព្រោះ​អ្វី ​ព្រោះ​នាង​មាន​សម្រស់​ទំាង​ក្នុង​នឹងក្រៅ។

ស្នាមញញឹម​អាច​ពាក់​បាន​ តែ​អ្នក​មើល​ដឹង​ថា ជា​របស់​ពិត​ឬ​ក្លែង​បន្លំ។ សម្ដី​អាច​បង្កើត​បាន ទង្វើ​ក៏​អាច​សម្ដែង ​ប៉ុន្តែ ញាណ​ពិសេស​ប្រាប់​មនុស្ស​នឹង​មុខ​នាង​ថា នាង​ទាក់ទាញ​គេ​ណាស់ ហើយ​គេ​រក​មូលហេតុ​មិន​ឃើញ​នៅ​ឡើយ​ដឹង​តែ​ថា គេ​ពេញចិត្ត​មនុស្ស​ស្រី​ដូច​នាង។

ប្រែសម្រួល៖តុង​ឡុង 

ចុចអាន៖មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស

ចុចអាន៖ជីវិត​អាថ៌កំបាំង​នាដការី​របាំ GEISHAS ជប៉ុន​ដែល​មិន​អាច​រៀបការ​បាន

ចុច Like Facebook កម្ពុជាថ្មី

កីឡា8 mins ago

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

ព័ត៌មានជាតិ13 mins ago

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

ព័ត៌មានជាតិ40 mins ago

លោក​ អ៊ិត សំហេង៖​ ពលករ​ខ្មែរ​នៅ​ថៃ​ នៅតែ​បន្ត​លួចលាក់​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​

ព័ត៌មានជាតិ56 mins ago

ក្រុម​ការងារ​យុវជន ស.ស.យ.ក.​នាំ​យក​អំណោយ​ ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន​ ម៉ាណា ជូន​លោក​គ្រូអ្នក​គ្រូ និង​សិស្ស ២០០នាក់

ព័ត៌មានជាតិ57 mins ago

អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​

ព័ត៌មានពេញនិយម