Connect with us

បច្ចេកវិទ្យា

ការ​ផ្ដាច់​ទំនាក់ទំនង​សង្គម បាន​ធ្វើ​ឲ្យ Zoom ក្លាយ​ជា​កម្មវិធី App ធំ​មួយ​ក្នុង​ពិភពលោក

បានផុស

នៅ

កម្មវិធី Zoom បាន​ក្លាយ​ជា​កម្មវិធី​ App ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក​នៅ​ក្រោយ​ពេល​រោគ​កូវីដ​រាតត្បាត ដោយសារ​មនុស្ស​គ្រប់គ្នា កំពុង​រៀន​និង​ធ្វើការ​ឆ្លងឆ្លើយ​អនឡាញ​យ៉ាង​មមារញឹក។

លោក Eric Yuan ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zoom.GETTY IMAGES
និយាយ​ថា ឥឡូវ​លោកប្រើ Zoom រយៈ​ពេល​ហោច​ណាស់​ពី​បួន​ទៅ​ប្រាំ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដែល​នៅ​ឆ្ងាយ​ពិសេស​វា​ជួយ​សម្រួល​ខ្លាំង​សម្រាប់​រាល់​ពេល​រៀបចំ​ការ​ប្រជុំ។

កម្មវិធី Zoom អាច​ប្រើ​បាន​ដោយ​ឥតគិតថ្លៃ​ទាំង​តាម​ទូរសព្ទ​ទំាង​កុំព្យូទ័រ។

មនុស្ស​រាប់​លាន​នាក់ ឥឡូវ​នេះ ទើបតែ​បាន​ដោនឡូត​Zoomដែល​ធ្វើ​ឲ្យ​​កម្មវិធី​នេះ​មាន​តួលេខ​ប្រើប្រាស់​កើន​គំហុក ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក​នេះ ភាគច្រើន​គេ​ប្រើZoom ជា​ការ​ប្រជុំ​តាម​វីដេអូ​ឆ្លង​ប្រទេស។ តែ​ឥឡូវ​មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ឡើង​ កំពុង​ប្រើប្រាស់ Zoom ដើម្បី​រក្សា​ទំនាក់ទំនង និង​រក្សា​ក្រុម​ការងារ​ពី​ផ្ទះ​របស់​ពួកគេ ឲ្យ​មាន​ផលិតភាព។

មុន​ពេល​ដែលCovid19 បាន​បង្ខំ​​ឲ្យ​គ្រប់គ្នា​ត្រូវ​នៅ​ផ្ទះ​នោះ Zoom គឺ​ជា​ឧបករណ៍​សម្ភារៈ​វីដេអូ​នាំ​មុខ​មួយ ប៉ុន្តែ​ពេលនេះ​វា​កំពុង​ក្លាយ​ជា​ការិយាល័យ​លើ​លំហរ​។
កូរ៉ូណា​ថ្មី បាន​បង្ខំ​ឲ្យ​និយោជិក​រាប់លាន​នាក់​ទូទំាង​លោក​យើង​នេះ​ត្រូវ​ធ្វើការ​ពី​ផ្ទះ ហើយ​និយោជិក​ពី​ចម្ងាយ​ត្រូវការ​ឧបករណ៍​សន្និសីទ​ប្រជុំ​ឆ្លើយឆ្លង។ សូម្បី​ការ​សិក្សា​អនឡាញ​ក៏​ត្រូវការ​កម្មវិធីZoomជា​សំខាន់​ដែរ។

ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​អំពី​ការ​ហៅ​ទូរស័ព្ទ​និង​ចំណាយ​ពេល​ពាក់​កណ្ដាល​ការ​ប្រជុំ​ដើម្បី​ប្រាកដ​ថា​អ្នក​រាល់គ្នា​អាច​ស្ដាប់​បាន ពួកគេ​គ្រាន់​តែ​ចុច​លើ​តំណ​ហើយ​ទម្លាក់​សារ​ទាំង​អស់​នៅ​ក្នុង​សន្និសីទ។ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចែករំលែក​ការ​ជជែក​ពី​គ្រប់គ្នា​លើ​អេក្រង់​រួម​ដែល​ស៊ី​សង្វាក់​គ្នា​ទាំង​រវាង​សំឡេង​និង​រូបភាព។

ក្រុមហ៊ុន Zoom Video Communications គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​សន្និសីទ​ពី​ចម្ងាយ ដែល​មាន​ទីស្នាក់ការ​នៅ San Jose រដ្ឋ California សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ជំនាញ​ទីផ្សារ​ឌីជីថល៖ ឧបករណ៍​ធ្វើតេស្ត​គេហទំព័រ website testing

ចុចអាន៖អ្នកខ្លះ​មិន​ដឹង​ខ្លួន​ទេ USB Flash Drive ប្រើប្រាស់​រួច មាន​ហានិភ័យ​ខ្លាំង​ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម