បច្ចេកវិទ្យា
twitter, facebook ឬ instagram មួយណាល្អបំផុតសម្រាប់ផ្សព្វផ្សាយអំពីអាជីវកម្ម?
យុទ្ធសាស្ត្រផ្សព្វផ្សាយតាមបណ្ដាញសង្គមសម្រាប់អាជីវកម្មកំពុងពេញនិយមហើយក្នុងនោះបណ្ដាញ Twitter, Facebook ឬ Instagram មានមនុស្សប្រើប្រាស់ច្រើនបំផុត។
ចម្ងល់ថា រវាងបណ្ដាញទាំង ៣ នេះ តើមួយណាអាចមានប្រសិទ្ធភាពផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅជាងយើងគួរពិចារណាទិន្នន័យទំាងនេះ៖
នៅសហរដ្ឋអាមេរិកចំនួនមនុស្សពេញវ័យដែលប្រើប្រាស់ Twitter មាន ២៤% ។ ដោយឡែក Facebook មានអ្នកប្រើសរុប ៧០% រីឯ Instagram មាន ៣៧%។
ជាទូទៅមនុស្សចូលមើល Twitter គិតជាមធ្យម ៥ ដងក្នុងមួយថ្ងៃ។ ដោយសារប្រព័ន្ធ Twitter ទទួលបានការពេញនិយមពីអ្នកសារព័ត៌មាន អ្នកនយោបាយ និងបុគ្គលល្បីល្បាញច្រើនរូប ទើបអ្នកប្រើប្រាស់ងាកទៅប្រើប្រាស់ Twitter សម្រាប់តាមដានព័ត៌មានពីក្រុមទាំងនេះ។ អ្នកប្រើប្រាស់ Twitter ចំនួន ៧៤% សារភាពថា ពួកគេប្រើបណ្ដាញនេះដើម្បីទទួលបានព័ត៌មាន។ ហេតុនេះបើសិនយើងមានអាជីវកម្មបែបអត្ថបទព័ត៌មាន ឬ អត្ថបទខ្លី ឬស្លាកយីហោ Twitter ជាជម្រើសល្អមួយ ព្រោះបណ្ដាញនេះមានល្បឿនលឿន។
រីឯ Facebook មនុស្សប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិនិងក្រុមគ្រួសារ។ ពួកគេប្រើ Facebook ដើម្បីចែករំលែករូបថត វីដេអូ និងព័ត៌មានថ្មីៗពីជីវិតផ្ទាល់ខ្លួន។ បើនិយាយពីការចូលរួមក្នុងរយៈយូរ Facebook គឺជាជម្រើសដ៏ប្រសើរ ព្រោះថាវាទាក់ទាញអ្នកប្រើម្នាក់ចូលមើល ៨ ដងក្នុងមួយថ្ងៃ ហើយអត្រាចុច Like ឬ Comment និង ចែករំលែកមានខ្ពស់ដល់ទៅ ៧០% នៃអ្នកប្រើសរុប។

ដោយឡែក Instagram ត្រូវបានគេប្រើដើម្បីចែករំលែករូបថត និងវីដេអូ។ ចំពោះ Instagram អ្នកប្រើប្រាស់ឆែកមើល ៦ ដងក្នុងមួយថ្ងៃ។ បើយើងមានតាមដានពី ១០០០-៥,០០០ នាក់ យើងអាចទាក់ទាញពួកគេ ៥%។ បើប្រៀបធៀបជាមួយ Twitter និង Facebook ការប្រើប្រាស់ Instagram មានប្រសិទ្ធភាពខ្ពស់ជាងក្នុងការទាក់ទាញអតិថិជនឲ្យចូលរួមជាមួយ។
ក្នុងនោះប្រព័ន្ធ Twitters ជាកន្លែងដែលអតិថិជនអាចចូលរួមយ៉ាងលឿនជាមួយនឹងហានិភ័យបាត់បង់តិចតួច។ រីឯ Facebook ជាកន្លែងជួបជាមួយអតិថិជនក្នុងរយៈពេលយូរ។ចំណែក Instagram ជាកន្លែងទាក់ទាញអតិថិជនបានចំនួនច្រើន។
ជាទូទៅការផ្សាយពាណិជ្ជកម្មនៅលើ Facebook និង Instagram ជួយឲ្យយើងមានអ្នកទស្សនាកាន់តែច្រើន។ ប៉ុន្តែក្រោយ Instagram ត្រូវបានទិញដោយក្រុមហ៊ុន Facebook ប្រព័ន្ធទាំងពីរនេះផ្ដល់ជូននូវឧបករណ៍ផ្សាយពាណិជ្ជកម្មស្រដៀងគ្នា។ លើសពីនេះទៀត ការផ្សាយពាណិជ្ជកម្មតាម Facebook អាចមានតម្លៃថោកគួរសមផងដែរ ស្របពេលដែលយើងអាចកំណត់ថវិកាតិចពី ២ ទៅ ៣ ដុល្លារក្នុងមួយថ្ងៃដើម្បីផ្សាយ។ ទោះបីការផ្សាយពាណិជ្ជកម្មតាម Twitter មានតម្លៃថ្លៃជាង Facebook ក៏ដោយ ប៉ុន្តែអាចចាប់បានអតិថិជនជាក់លាក់និងខ្ពស់ជាងដែរ។
ទោះយ៉ាងណាយើងអាចសាកល្បងផ្សព្វផ្សាយពាណិជ្ជកម្មទាំងលើ Twitter, Facebook និង Instagram មួយរយៈសិន ដើម្បីឲ្យដឹងថាបណ្ដាញមួយណាល្អជាងសម្រាប់អាជីវកម្មរបស់យើង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ hubspot

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់