កីឡា
លោក ជា ប៊ុនហេង៖ ការហ្វឹកហាត់កីឡាករ-កីឡាការិនីទូកទាំងអស់ មានការរីកចម្រើនខ្លាំង
លោក ជា ប៊ុនហេង អគ្គលេខាធិការស ហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិឈុតធំ និងថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹក ហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។

លោកបានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទូកទាំងអស់ របស់ក្រសួងមហាផ្ទៃពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការជួយគាំទ្រនិងការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។ សម្រាប់ច្រវាទូកថ្មីនេះ ជាច្រវាកម្រិតអន្តរជាតិ មានគុណភាពខ្ពស់ ដោយឧបត្ថម្ភទាំងស្រុងសម្តេចក្រឡាហោម ស ខេង។


លោកបានបន្តថា តាមសង្កេតឃើញ កីឡាករ-កីឡាការិនីទូកទាំងអស់ប្រឹងហ្វឹកហាត់មានការរីកចម្រើនខ្លាំង ហើយពេលនេះ លោកកំពុងស្នើសុំប្រភេទកីឡាទូកនាគ សម្រាប់ចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAME S ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ៕



អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ត្រូវបានពន្យារពេល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ