KPT+
រឿងចម្លែក ១២ យ៉ាងដែលមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ
ប្រទេសឥណ្ឌា ត្រូវបានគេដឹងថាជាប្រទេសដែលមានចំនួនប្រជាជនច្រើន មានបច្ចេកវិទ្យាទំនើប និងវប្បធម៌ជាច្រើនរួមបញ្ចូលគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះត្រូវបានគេទទួលស្គាល់ថា មានការគោរពបូជាលើព្រះរាប់ម៉ឺនសែនព្រះ និងរឿងប្លែកៗជាច្រើនទៀតដែលប្រទេសផ្សេងគ្មានដូចឡើយ។
ខាងក្រោមនេះជារឿងចម្លែក ១២ យ៉ាងដែលមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ៖
១. ភេទទី៣ ឈ្មោះ Hijras
នៅប្រទេសឥណ្ឌាពាក្យ Hijras ត្រូវបានគេប្រើដើម្បីសម្ដៅទៅលើមនុស្សមួយក្រុមដែលចាត់ទុកខ្លួនគេជាមនុស្សខ្ទើយឬប្តូរភេទ។ Hijras មានប្រវតិ្តសាស្រ្តកត់ត្រាលើឧបទ្វីបឥណ្ឌាតាំងពីបុរាណកាលដែលបានស្នើឡើងដោយ Kāma Sūtra ។ នៅក្នុងខែមេសាឆ្នាំ ២០១៤ តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានទទួលស្គាល់ក្រុមអ្នកប្តូរភេទថា ជាភេទទី ៣ នៅក្នុងច្បាប់ទាក់ទងនឹងលិខិតឆ្លងដែននិងឯកសារផ្លូវការផ្សេងទៀត។
២. ធម្មយាត្រា ១៣០ លាននាក់
Kumbh Mela ជាធម្មយាត្រាហិណ្ឌូដែលត្រូវបានធ្វើឡើងរៀងរាល់ ១២ ឆ្នាំម្តង។ វាគឺជាការជួបជុំមនុស្សធំជាងគេបំផុតនៅលើពិភពលោក ហើយក៏អាចមើលឃើញពីទីអវកាសផងដែរ។ នៅឆ្នាំមុនគេបានប្រារព្ធធ្វើពិធី Kumbh Mela នៅទីក្រុង Ardh of Allahabad ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករាដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៩ ហើយត្រូវបានគេប៉ាន់ស្មានថាមានការចូលរួមពីប្រជាជនចំនួន ១៣០ លាននាក់។
៣. ប្រើប្រាស់មាសច្រើនបំផុតក្នុងមួយឆ្នាំ
ឥណ្ឌាស្ថិតក្នុងចំណោមអ្នកប្រើប្រាស់មាសធំជាងគេបំផុតនៅលើពិភពលោក។ តម្រូវការមាសរបស់ឥណ្ឌាមានជាមធ្យម ៨៣៨ តោនក្នុងមួយឆ្នាំ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៨ មាសចំនួន ៧៦០,៤ តោនត្រូវបានប្រើប្រាស់ ដែលភាគច្រើនត្រូវបានប្រើសម្រាប់ធ្វើគ្រឿងអលង្ការក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យ។
៤. ស្ពានធ្វើពីឫសឈើ
ស្ពានមួួយនៅរដ្ឋ Meghalaya ដែលជាកន្លែងសើមបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងទាំងស្រុងដោយឫសឈើដើម្បីការពារកុំឲ្យរលួយដោយសារសំណើម។ ដំណើរការនៃការសង់ស្ពាននេះ ត្រូវការពេលវេលាជាច្រើនឆ្នាំដើម្បីបញ្ចប់ ប៉ុន្តែស្ពានដែលសាងសង់តាមរបៀបនេះមានភាពធន់ទ្រាំជាងស្ពានដែលធ្វើពីឈើ។
៥. ព្រះ ៣៣០ លានព្រះក្នុងប្រទេសឥណ្ឌា
នៅប្រទេសឥណ្ឌាប្រជាជន ៨០% ជឿលើសាសនាហិណ្ឌូ។ ហិណ្ឌូសាសនាមានព្រះចំនួន ៣៣០ លានព្រះនិងអាទិទេព ប៉ុន្តែអាទិទេពខ្លះមិនត្រូវបានស្គាល់ឈ្មោះឡើយ។ ព្រះដែលប្រជាជនឥណ្ឌាគោរពបំផុតគឺព្រះត្រៃសរណៈគមន៍នៃសាសនាហិណ្ឌូមាន ព្រះវិស្ណុ ព្រះសិវៈ និងព្រះព្រហ្ម។
៦. បុរសដែលតមអាហាររយៈពេល ៨០ឆ្នាំ
Prahlad Jani គឺជាព្រះសង្ឃជនជាតិឥណ្ឌាម្នាក់ដែលបានអះអាងថាបានរស់នៅដោយគ្មានអាហារនិងទឹកតាំងពីឆ្នាំ ១៩៤០។ គាត់និយាយថាទេពធីតា Amba ជួយផ្គត់ផ្គង់គាត់ក្នុងការរស់នៅ។ ក្រុមអ្នកស៊ើបអង្កេតដែលបានធ្វើនៅឆ្នាំ ២០០៣ និង ឆ្នាំ ២០១០ បានបញ្ជាក់ថា Prahlad ពិតជាអាចរស់រានដោយមានសុខភាពល្អដោយគ្មានអាហារនិងទឹកក្នុងអំឡុងពេលសាកល្បងបានពិតមែន។
៧. បុរសៗកាន់ដៃគ្នានៅទីសាធារណៈជារឿងធម្មតា
នៅក្នុងប្រទេសឥណ្ឌា វាជារឿងធម្មតាទេដែលឃើញបុរសកាន់ដៃគ្នានៅតាមផ្លូវ។ នៅក្នុងប្រទេសខ្លះ បញ្ហានេះអាចត្រូវបានគេមើលឃើញថាជាសញ្ញានៃទំនោរផ្លូវភេទ ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាវាគ្រាន់តែជាការបង្ហាញពីការស្រលាញ់គ្នារវាងមិត្តពិតពីរនាក់ប៉ុណ្ណោះ។
៨. ចិញ្ចៀនអាពាហ៍ពិពាហ៍ពាក់នៅលើម្រាមជើង
នៅតំបន់ Tamil Nadu ចិញ្ចៀនអាពាហ៍ពិពាហ៍ត្រូវបានពាក់នៅលើម្រាមជើង។ កូនកម្លោះបំពាក់ចិញ្ចៀនប្រាក់ ២ ទៅលើម្រាមជើងរបស់កូនក្រមុំ ដែលវាតំណាងឲ្យសុខភាពល្អ និងការពពោះ។ ប៉ុន្តែចិញ្ចៀនមាសត្រូវតែចៀសវាងដាច់ខាត។
៩. ប៉មនៃភាពស្ងប់ស្ងាត់ (Towers of Silence)
នៅក្នុងសាសនា Zoroastrian ដីនិងភ្លើងត្រូវបានគេចាត់ទុកថាវត្ថុពិសិដ្ឋ។ ដោយហេតុផលនេះពួកគេបានសាងសង់ទីក្រុង Dakhma ដែលត្រូវបានគេហៅថា “ប៉មនៃភាពស្ងប់ស្ងាត់”។ ប៉មនេះគឺជាសំណង់រាងជារង្វង់ដែលត្រូវបានសង់ឡើងសម្រាប់ជាការរំឭក ពោលគឺសម្រាប់សាកសពដែលត្រូវបានប៉ះពាល់ពពួកត្មាត។ បច្ចុប្បន្ននេះ “ប៉មនៃភាពស្ងប់ស្ងាត់” ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ តែការគោរពដល់ប៉មនេះមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។
១០. រូបសំណាកខ្ពស់បំផុតនៅលើពិភពលោក
ប្រទេសឥណ្ឌាបានបំបែកឯតទគ្គកម្មមានរូបសំណាកធំជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់ ១៨២ ម៉ែត្រ និងត្រូវបានគេស្គាល់ឈ្មោះថា “រូបសំណាកឯកភាពជាតិ” ។ រូបសំណាកនេះតំណាងឲ្យមេដឹកនាំចលនាឯករាជ្យឥណ្ឌាលោក Sardar Vallabhbhai Patel ដែលគេហៅកាត់ថា Sardar Patel ។
១១. ប្រាសាទហិណ្ឌូដែលថ្លៃជាងគេបំផុតនៅលើពិភពលោក
ប្រាសាទ Padmanabhaswamy នៅក្នុងរដ្ឋធានី Kerala មិនត្រឹមតែជាប្រាសាទហិណ្ឌូដែលថ្លៃជាងគេបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសក្ការៈបូជាដែលមានជាងគេបំផុតផងដែរ។ ក្នុងឆ្នាំ ២០១១ នាយកដ្ឋានបុរាណវិទ្យាបានបើកបន្ទប់សម្ងាត់នៃប្រាសាទដើម្បីត្រួតពិនិត្យវត្ថុដែលរក្សាទុកនៅខាងក្នុង និងបានរកឃើញវត្ថុធ្វើពីមាស ប្រាក់ និងត្បូងមានតម្លៃរាប់រយលានដុល្លារ។
១២. ឧស្សាហកម្មខ្សែភាពយន្តធំបំផុតនៅលើពិភពលោក
Bollywood គឺជាឧស្សាហកម្មខ្សែភាពយន្តភាសាឥណ្ឌាហិណ្ឌូដែលមានមូលដ្ឋាននៅទីក្រុង Mumbai ហើយវាបានផលិតខ្សែភាពយន្តចំនួន ១,៨១៣ ក្នុងឆ្នាំ ២០១៨ តែមួយគត់។ ពាក្យ “Bollywood” កើតចេញពីការរួមបញ្ចូលគ្នានៃឈ្មោះដ៏ល្បីពីរផ្សេងទៀតគឺ Bombay និង Hollywood៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ វប្បធម៌ផឹកកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោកដែលយើងមិនធ្លាប់ដឹង!
ចុចអាន៖ កែកំប៉ុងអាលុយមីញ៉ូមដែលប្រើរួចជារបស់មានប្រយោជន៍ក្នុងផ្ទះកាន់តែលេចធ្លោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ