Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​កូន​ក្រៅស្បូន?

បានផុស

នៅ

កូនក្រៅស្បូន គឺជា​ជំងឺ​មួយ​ដែល​ជួបប្រទះ​ញឹកញាប់​ជាងគេ នៅ​ចំពោះ​ស្ត្រី​លើ​សកលលោក​ ក៏ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ដែរ​។

ជំងឺ​នេះ​ កើតឡើង​ចំពោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង ដែល​គភ៌​បង្ក​កំណើត​នៅក្រៅ​ស្បូន​។ ភាគច្រើន​ នៃ​ជំងឺ​កូនក្រៅស្បូន​នេះ កើតឡើង​ក្នុង​ដៃ​ស្បូន (trompe de Fallope et tubaires)​។ ប្រសិន​បើ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​ និង​ទទួល​ការព្យាបាល​មិនទាន់​ពេលនោះ ជំងឺ​នេះ ​បង្ក​ឲ្យ​មានការ​ឈឺ​ចាប់ អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

១) មូលហេតុ ​៖
​កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មានៈ​
– ធ្លាប់មាន​ធ្លាក់ស រ៉ាំរ៉ៃ​
– ធ្លាប់មាន​ជំងឺ​រលា​កដៃ​ស្បូន​
– ធ្លាប់មាន​ជំងឺ​កាមរោគ​
– ធ្លាប់​វះកាត់​ដៃ​ស្បូន​
– មាន​ដុំដៃ​ស្បូន​
– ជក់បារី​ច្រើន​
– មាន​ដៃគូ​រួមភេទ​ច្រើន​
– និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) រោគសញ្ញា​ ៖
​ជាទូទៅ​រោគសញ្ញា​ នៃ​ជំងឺ​នេះ​ កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង (​ចន្លោះ​ពី ៤ ទៅ ១០​សប្ដាហ៍​) ដូចជា​:
– មានការ​ឈឺចាប់​នៅ​អាង​ត្រគាក (Douleur Pelvienne)
– មានការ​ធ្លាក់ឈាម​តាម​ទ្វារមាស (​តិច ឬ ច្រើន ទៅតាម​ទីតាំង​ នៃ​គភ៌​)
– អ្នកជំងឺ​មាន​សភាព​ស្លេកស្លាំង​
– អស់កម្លាំង ល្ហិតល្ហៃ វិលមុខ​
– ចុកពោះ ក្អួតចង្អោរ​

៣) រោគវិនិច្ឆ័យ ​៖
​យើង​អាច​ដឹង​ពី​ជំងឺ​នេះ​តាមរយៈ​ការធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ដូចខាងក្រោមៈ​
– សម្ពាធ​ឈាម​ចុះ​ខ្លាំង​
– ជីពចរ​ដើរ​ញាប់​ខុសធម្មតា​
– សីតុណ្ហភាព​ក្នុង​ខ្លួន​ថយចុះ​ជាង​ធម្មតា​
– ការពិនិត្យ​ទឹកនោម​រកមើល​សញ្ញា​មានគភ៌ (Test de Grossesse Urinaire)
– ការធ្វើ​តេស្ត​ឈាម (Béta HCG et NFS Groupage)
– មានការ​ឈឺចាប់​ខ្លាំង ពេល​ស្ទាប​លើ​អាង​ត្រគាក និង​ពិនិត្យ​ទ្វារមាស​
– ការពិនិត្យ​អេកូ​សាស្ត្រៈ​
● ពុំមាន​អំប្រ៊ីយ៉ុង​ក្នុង​ស្បូន​
● មាន​ឃើញ​ចង្វាក់បេះដូង​ទារក​នៅ​នឹង​ដៃ​ស្បូន (​អាច​ឆ្វេង រឺ​ស្តាំ​)
● មាន​ដក់​ឈាម​នៅក្នុង​ពោះ តិច​រឺ​ច្រើន ទៅតាម​សភាព​ជំងឺ​

៤) ការព្យាបាល​ ៖
​វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន ២​ប្រ​ភេ​ទៈ​
ក​. ការព្យាបាល​ដោយ​ថ្នាំ ក្នុងករណី​អ្នកជំងឺ​មក​ពិគ្រោះ​ទាន់ពេលវេលា និង​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ (Diagnostic précoce) ដឹងថា​អ្នកជំងឺ​មាន​កូនក្រៅស្បូន​ក្នុងកំឡុងពេល​៤​សប្ដាហ៍​ នៃ​គភ៌​។​

ខ​. ការព្យាបាល​ដោយ​វះកាត់ មាន២​របៀបៈ​
– ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (Coelio-chirurgie): វិធី​នេះ​ធ្វើឡើង​ចំពោះ​៖
● អ្នកជំងឺ​មក​ទាន់ពេលវេលា និង​មាន​សភាព​ធម្មតា​
● ដុំ​ឈាម​កូនក្រៅស្បូន​មិនទាន់​បែក រឺ​បែក​ដែលមាន​ហូរឈាម​តិចតួច​
● មាន​ដក់​ឈាម​តិចតួច​នៅក្នុង​អាង​ត្រគាក​
​ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ​នេះ​អ្នកជំងឺ​ពុំមាន​ការឈឺចាប់​ខ្លាំង ស្នាម​វះកាត់​តូច សម្រាក​ពេទ្យ​រយៈពេល​ខ្លី ឆាប់​បាន​ត្រលប់​ទៅធ្វើ​ការ​បាន​ធម្មតា​វិញ​។ អ្វីដែល​ពិសេស គឺ​រក្សាទុក​ដៃ​ស្បូន​របស់​ស្ត្រី​ដើម្បី​អាចមាន​កូន​ទៅ​ថ្ងៃក្រោយ​បាន​។​
– ការវះកាត់​ដោយ​បើក​ពោះ (Laparotomie): វិធី​នេះ​ធ្វើឡើង​ចំពោះ​ស្ត្រី​មក​មន្ទីរពេទ្យ​យឺតយ៉ាវ មាន​សភាព​ធ្ងន់ធ្ងរ ស្លេកស្លាំង​ខ្លាំង មាន​បែក​ឈាម​ពេញ​ពោះ ដែល​តម្រូវ​ឲ្យ​វះកាត់​ជាបន្ទាន់ និង​កាត់​ដៃ​ស្បូន​ចោល​។​

​ដូច្នេះ ​ស្ត្រី​មានគភ៌​នៅ​កំឡុង​ត្រីមាស​ដំបូង​គ្រប់រូប ប្រសិនបើ​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ត្រូវ​ប្រញាប់​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ ទាន់ពេលវេលា ចៀសវាង​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​កាត់​ដៃ​ស្បូន​ដែល​គ្មាន​ឱកាស​មាន​កូន​ទៅ​ថ្ងៃក្រោយ និង​ករណី​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ស្រលាញ់​សុខភាព​មាតា គ្រួសារ​មាន​សុភមង្គល​៕​

អត្ថបទ ៖ រស្មី​

ចុចអាន៖ជឿ​ដែរ​ថា ខំ​អាវ៉ង់​រាល់ថ្ងៃ​ពេញ​មួយ​ខែ បង្កើន​សម្រស់​ក្មេង​១០ឆ្នាំ?

ចុចអាន៖អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ ម៉ោង មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម