Connect with us

KPT+

ចង់​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​ត្រូវ​ចេះ​បង្កើត​ផ្នត់​គំនិត​សេដ្ឋី

បានផុស

នៅ

ពាក្យ​ចាស់​ពោល​ថា “មានគំនិត មានកំណើត” នេះ​ចង់​សំដៅ​លើ​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ​មាន​បាន។ គិត​វិជ្ជមាន នាំ​ទៅ​រក​ភាព​ល្អ​ប្រសើរ ហើយ​បើ​គិត​បែប​ជោគជ័យ​ក៏​រមែង​នាំ​ភាព​រីកចម្រើន​ថ្កុំថ្កើង។

ដូច្នេះ​បើ​អ្នក​ជា​មនុស្ស​ដែល​ចង់​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ គប្បី​បណ្ដុះគំនិត​ជា​អ្នក​មាន​ពី​ពេល​នេះ​តទៅ។

. ពេញចិត្ត​នឹង​ខ្លួនឯង

ពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ នាំឲ្យ​មានអារម្មណ៍​ធ្វើការ ហើយ​ការងារ​ទទួល​បាន​ផល​ល្អ។ បើ​ស្រឡាញ់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ អ្នក​នឹង​ធ្វើ​វា​អស់​ពី​សមត្ថភាព ពេល​នោះ​លុយ​នឹង​រត់​មក​រក​ជា​រឿយៗ​មិនខាន។

. បង្កើត​ចក្ខុវិស័យ

បើ​ប្រាថ្នា​ចង់​ក្លាយ​អ្នកមាន​ទ្រព្យសម្បត្តិ ត្រូវ​កំណត់​ថា អ្នក​ក្លាយ​ជា​សេដ្ឋី​ដោយសារ​អ្វី? ដោយសារ​អាជីវកម្ម ឬ ជំនាញ​ពិសេស? បើ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ចង់​បាន​ហើយ អ្នក​ត្រូវ​ធ្វើ​ផែនការណ៍ ១០ ឬ ២០ ឆ្នាំ​ជា​ដើម សម្រាប់​ជា​ទិស​មួយ​ចង្អុល​បង្ហាញ​ផ្លូវ ដើម្បី​ទៅ​ដល់​គោលដៅ។ ត្រូវ​រៀប​គម្រោង​ឲ្យ​បាន​ច្បាស់លាស់ សម្រាប់​ជំហាន​នីមួយៗ​ ទើប​បំណង​ប្រាថ្នា​មិន​ឃ្លេងឃ្លោង។

. រៀន​បត់បែន

ក្នុង​នាម​ជា​អ្នកដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ឬ អាជីវកម្ម​មួយ អ្នក​មិន​ត្រឹម​តែ​មាន​ជំនាញ​តែ​លើ​ផ្នែក​ដឹកនាំ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​មាន​ចំណេះដឹង​ទូលំទូលាយ និង​មាន​ភាព​បត់បែន​ទៅ​តាម​កាលៈទេសៈ​ជាក់ស្ដែង ។ ពេលខ្លះ​ផែនការ​មិន​អាច​ដើរ​ស្រប​ជាមួយ​គម្រោង ប៉ុន្តែ​បើ​ស្ថានភាព​បង្ខំ អ្នក​ត្រូវ​ចេះ​កែកុន​តាម​ការ​ប្រែប្រួល។

. រៀន​ដោះស្រាយ​បញ្ហា

ធ្វើ​ជា​មេ​ឬ​ជា​ម្ចាស់ ត្រូវ​មាន​ដំណោះស្រាយ​បញ្ហា​លើ​អាជីវកម្ម ឬ ការងារ​របស់​ខ្លួន។ មិន​សំខាន់​ថា បញ្ហា​ធំ ឬ តូច​ប៉ុណ្ណា​នោះ​ទេ ត្រូវ​រក​ដើមហេតុ​នៃ​បញ្ហា​ឲ្យ​ឃើញ នោះ​អ្នក​នឹង​អាច​រក​វិធី​ដោះស្រាយ​បាន​ហើយ។ ពួក​សេដ្ឋី​រមែង​ដឹង​ពី​វិធី​ដោះស្រាយ​បញ្ហា ដោយព្រម​ទទួល​យក​ហានិភ័យ និង​មិន​គេចវេះ​ពី​បញ្ហា​នោះ​ឡើយ។

. កែប្រែ​ការ​គិត

ដើម្បី​ក្លាយ​ជា​សេដ្ឋី អ្នក​ត្រូវ​គិត​ដូច​សេដ្ឋី។ សេដ្ឋីៗ​ភាគច្រើន​មិន​ទម្លាប់​ចាយ​វាយ​ហ៊ឺហា​នោះ​ទេ ប៉ុន្តែ​ពួកគេ​តែងតែ​រិះរក​វិធី​បង្កើន​ទ្រព្យ​មិន​ឈប់។  មនុស្ស​ជា​ច្រើន​ចង់​ក្លាយ​ជា​សេដ្ឋី តែ​ចូលចិត្ត​ចំណាយ​លុយ​ទិញ​របស់​ប្រើថ្លៃៗ ដើម្បី​បង្អួត​គេ​ថា​ខ្លួន​ជា​សេដ្ឋី​ដែល​នោះ​ជា​ការ​គិត​ខុស​ស្រឡះ។ ពី​ពេល​នេះ​ទៅ ត្រូវ​រៀន​គិត​ដូច​សេដ្ឋី ហើយ​អនុវត្ត​គន្លឹះ​ល្អៗ​ពី​ពួកគេ ទើប​ជីវិត​ទៅ​មុខ​ដូច​ពួក​អ្នកមាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ការ​ពិត​ទាំង ៧ ទាក់ទិន​នឹង​ក្រដាស​ប្រាក់​មួយ​ដុល្លារ​អាមេរិក

ចុចអាន៖ការ​រកស៊ី​ដោយ​បង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាស​នៅឡើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម