KPT+
សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
នាងឈ្មោះ Katherine Von Drachenberg ពេលល្បីប្តូរមកជាឈ្មោះខ្លី គឺ Kat Von D កើតនៅឆ្នាំ ឆ្នាំច ១៩៨២ ជាកំពូលសិល្បករផ្នែកសាក់ស្បែកដ៏មានកេរ្ត៍ឈ្មោះនិងទ្រព្យសម្បត្តិ ២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០។
ក្រោយល្បីខ្លាំង នាងក្លាយជា អ្នកនិពន្ធនិងសហគ្រិនថែមទំាងជាអ្នកនិយាយកម្មវិធីទូរទស្សន៍ទៀត។

ដំបូងឡើយ នាងត្រូវបានគេស្គាល់ថា ជាអ្នកសាក់ស្បែកដ៏មានទឹកដៃមួយរូប ដេលត្រូវបានអញ្ជើញមកធ្វើកម្មវិធីទូរទស្សន៍ ដែលក្រោយមកជោគជ័យមានអ្នកឧបត្ថម្ភឱ្យ ដំណើរការបានដល់ទៅ ៤ រដូវកាល មុនពេល នាងបែកគំនិតឈានទៅផលិតគ្រឿងសំអាងនៅឆ្នាំ ២០០៨។
នារីនេះ ល្បីឈ្មោះដោយសារ នាងអាចសម្តែងការចាក់សាក់ត្រឹម ២៤ ម៉ោងលើមនុស្សចំនួនសរុប ៤០០ នាក់ដែលជា ឯតទគ្គកម្មហ្គីនណេស សម្រេចបាននៅខែធ្នូឆ្នាំ ២០០៧ ។

ក្រោយមក កំណត់ត្រារបស់នាងត្រូវបានបំបែក ដោយអតីតស្វាមី ។
អ្នកសាក់រូបភាគច្រើនដឹងហើយថា ទឹកថ្នាំណាដែលមិនងាយលុបចោល តែនាងនៅតែមានៈបន្សល់ស្នាមសាក់ជាច្រើន ដែលស្នាមនីមួយៗលើរាងកាយនាងសុទ្ធតែ តំណាងបុរសម្នាក់ដេលជាអតីតសង្សារ។ មិត្តភក្តិជិតដិតនាងនិយាយប្រាប់ The sun អំពីការដែលពួកគេតែងតែព្យាយាម ដាស់តឿននាងថា នោះមិនដែលជាគំនិតល្អទេ គូខ្លះ បើទោះបីជាបានរៀបការអស់រយៈពេល ៥០ ឆ្នាំហើយ នៅតែអាចលែងលះគ្នាបាន ហើយការសាក់អ្វីមួយជាអចិន្ត្រៃយ៍លើខ្លួនយើង ធ្វើឱ្យអ្នកក្រោយមានអារម្មណ៍បែបណា?
នាងបានគិតផ្សេង។ នាងយល់ថា សាក់ជាសិល្បៈមួយល្អល្អះ តែវាគួរតែមានប្រវត្តិពិតនៃស្នាមសាក់នីមួយៗនោះ មិនមែនសាក់លេងៗព្រោះតែចង់សាក់ទេ។

Kat ធ្លាប់ត្រូវបាន Ranker.com សរសេរថា នាងមានស្នាមសាក់យ៉ាងហោចណាស់ក៏ ២៧ កន្លែង ដែលស្នាមនីមួយៗមានអត្ថន័យពិសេសឬជាការចងចាំធំៗក្នុងជីវិតនាង។ រាងកាយរបស់នាង សាក់ភាគច្រើនជារូបគំនូរលំអិតនៃសមាជិកគ្រួសារខ្លួនឯង និងវីរបុរសផ្ទាល់ខ្លួន មិត្តប្រុស រួមទាំង ស្វាមីផង។
ម្យ៉ាងដែរទេ?
ក្រោយជោគជ័យ នាងដូរមកសរសេរសៀវភៅ(ជនជាតិអាមរិកដែលល្បីឈ្មោះតែងនិយមចាប់ផ្តើមចេញសៀវភៅ)។ ចំណងជើងមុនគេបង្អស់របស់នាងឈ្មោះថា Go Big or Go Home ចងក្រងទាក់ទងនឹងស្នាដៃសិល្បៈសាក់របស់នាងជាមួយនឹងបុព្វកថាដោយលោក Nikki Sixx។ សៀវភៅនេះ ត្រូវបានចេញផ្សាយនៅខែមករាឆ្នាំ ២០០៩ ហើយទទួលបានចំណាត់ថ្នាក់លេខ ៦ នៅលើបញ្ជីលក់ដាច់បំផុតនៅញូវយ៉កថែមស៍។ នាងមិនបានសរសេររឿងមិត្តប្រុសដ៏ច្រើនទេ តេនាងបានអង្រួនចិត្តយុវវ័យអាគំាងជាមួយឃ្លាថា ជីវិតយើង គួរតែមិនដូចអ្នកណាព្រោះយើងជាយើងគេមិនមែនយើង។

ក្នុងឆ្នាំ ២០០៨ នាងក៏បានយកលុយមកបង្កើតគ្រឿងតុបតែងមុខ ជាច្រើនយីហោ។នៅខែមិថុនាឆ្នាំ ២០១៦ នាងបានប្រកាសថា រាល់ផលិតផលដែលស្ថិតក្នុងស្រឡាយរបស់ Kat Von D នឹងចម្រាញ់ពីបន្លែស្រស់ទំាងអស់។
នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១០ នាងបានបើកវិចិត្រសាលសិល្បៈនិងហាងលក់ខោអាវដាក់ប្រេនថា Wonderland Gallery ហាងសំលៀកបំពាក់ KVD Los Angeles និង Kat Von D Clothes USA៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង
ចុចអាន៖ សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក