KPT+
កុំបណ្ដោយ!បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំដោយវិធីនេះ
ចាប់ពីវ័យ ៤០ ឆ្នាំឡើង អ្នកខ្លះបានជួបយើងហើយ បន្ទាប់ពេលជួបគ្នាជាលើកទីពីរបែរជាមកសូមសួរឈ្មោះទៀត ជាធម្មតាទេ គឺពួកគេ«ភ្លេច»។
សូមកុំមានអារម្មណ៍មិនល្អឬធុញទ្រាន់ឬលើថាយើងនេះមិនសំខាន់បានជាគេមិនចាប់អារម្មណ៍។ មិនមែនដោយសារតែយើងទាល់តែសោះ គឺបញ្ហាប្រព័ន្ធចងចាំដែលគាត់រងការហូរចូលនៃព័ត៌មានដែលមិនចេះចប់និងចាប់ផ្ដើមលែងអាចគ្រប់គ្រងបានល្អដូចមុនទៀតហើយក្នុងវ័យនេះ។
ណាមួយ សម័យកាលនេះដែលយើងនិយមឲ្យទូរស័ព្ទរំឭកមនុស្សនិងចងចាំជំនួសក្បាល សម័យកាលប្រើកាសស្យូមជំនួសការគិតពិជគណិតមនុស្សមិនអាចចាំបានល្អដូចសម័យមុនទៀតឡើយ។
យើងបានក្លាយជាអ៊ិនធើណែតដែលចាប់ផ្ដើមជំរុញអ្វីដែលយើងគួរចងចាំ សូម្បីតែរឿងសាមញ្ញចេញពីគំនិតហើយប្រុងតែ Search ទើបឃើញ។
នេះជាគ្រោះថ្នាក់!
លោក វេជ្ជបណ្ឌិត Garry Saml ប្រធានមជ្ឈមណ្ឌល Ulong នៅវិទ្យាស្ថានសេនណេសឺរសម្រាប់វិទ្យាសាស្ត្រប្រសាទវិទ្យានិងអាកប្បកិរិយាមនុស្សសម័យថ្មី បាននិយាយអះអាងថា “ខួរក្បាលរបស់យើងស្ថិតក្នុងស្ថានភាពនៃភាពតានតឹងរ៉ាំរ៉ៃជាងសម័យកាលណាៗទាំងអស់!»
លោកថា «ភាពតានតឹងរ៉ាំរ៉ៃនោះបង្ហាញសញ្ញាណតាមវិធីជាច្រើនដូចជា សំពាធឈាមខ្ពស់ ការថប់បារម្ភ ជំងឺផ្នត់គំនិត ការសង្ស័យ និងសម្រាប់ខ្ញុំពេលខ្លះអសមត្ថភាពក្នុងការចងចាំរឿងសាមញ្ញ ៗ ដែលក្លាយជាមនុស្សឆោតល្ងង់បានភ្លាមៗ រៀនលែងចូល ពេលអង្គុយជជែក ងឺងក្បាលស្តាប់មិនបានល្អ!»
នេះគឺជាជំហ៊ានងាយៗ ៣ យ៉ាងដែលវេជ្ជបណ្ឌិតណែនាំអនុវត្តពង្រឹងការចងចាំឲ្យបានប្រសើរឡើងវិញ៖
សមាធិ(សំរាប់តែ៣នាទី)
ការធ្វើសមាធិជាលំហាត់ចងចាំមួយធំនិងមានតម្លៃបំផុត។ នេះពុំត្រូវការអុជទៀននិងធូបហើយរកមគ្គុទេសក៍វិញ្ញាណអ្វីទាំងអស់ បិទភ្នែករាប់ដង្ហើម ពេលហៀបចាប់ធ្វើការ និងហៀបទៅផ្ទះ។ មុនគេងឬពេលក្រោកមក។ ត្រឹម១ខែពិតជាមានអត្ថប្រយោជន៌ចំពោះចិត្តនិងរាងកាយយ៉ាងសំខាន់។
ប្រសិនអ្នកណាម្នាក់ ដែលអាចចំណាយពេល ១០ នាទី ទៅ១៥ជារៀងរាល់ថ្ងៃបិទភ្នែករាប់ខ្យល់ដង្ហើមខ្លួនឯង៥ថ្ងៃក្នុងមួយសប្តាហ៍ ឥទ្ធិពលធំធេងគឺចាប់ផ្តើមជាមនុស្សឆ្លាតវ័យ ផ្តោតបានល្អ ពេលប្រជុំឬរៀនសូត្រ ហើយកម្លាំងបញ្ញារឹងមាំប្លែកសឹងផ្អើកនេះខ្លួនឯង។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា“ គំនិតរបស់យើងតែងតែជជែកគ្នាឥតឈប់ឈរ” ។ អ្វីដែលលំហាត់សាមធិធ្វើគឺការបណ្តុះបណ្តាលប្រព័ន្ធសរសៃប្រសាទផ្តោតការយកចិត្តទុកដាក់សំរាកលំហែ។
ហើយនៅពេលយើងស្ថិតក្នុងស្ថានភាពនៃការផ្តោតបានល្អ ចិត្តយើងផ្តើមមានសេរីភាពក្នុងការផ្ដោតលើជំហានបន្ទាប់ៗ១០០ភាគរយដូចក្មេងទៅរៀនចាំបានយូរ។
រៀនស្តាប់និងសួរបក
ការស្តាប់នឹងមិន Focus ទេ ប្រសិនមិនមានសំណួរសួរបក។ ត្រូវរៀនបង្កើតសំណួរហោចណាស់បីឃ្លាព្រោះថា ពេលយើងចង់សួរ យើងត្រូវផ្ចង់ស្តាប់សិន ដើម្បីយល់ទើបអាចរៀបចេញជាសំណួរ។ ការបង្វឹកនេះ នឹងនាំមកនូវសកម្មភាពផ្តោតជាទម្លាប់ឱ្យដល់ខួរក្បាល។
រៀនចាប់ពាក្យគន្លឹះ(Key Word)
មនុស្សដែលរៀនអ្វីមិនសូវចេះចាំក៏ដោយសារទម្លាប់មិនព្រមយកចិត្តទុកដាក់នឹងពាក្យគន្លឹះ។
គិតអំពី (Why) ហេតុអ្វី ជានិច្ចដែលបង្គាប់ខ្លួនឯងឲ្យរកចម្លើយ។ ពាក្យគន្លឹះតែងតែជះឥទ្ធិពលយ៉ាងខ្លាំងមកលើការសន្ទនា និងទំនាក់ទំនងទាំងឡាយរបស់មនុស្សជាតិ។ សព្វថ្ងៃនេះមនុស្សភាគច្រើនដឹងថា ខ្លួនគេខ្ចិលទៅៗ ក្នុងការផ្តោតឬទម្លាប់មិនសូវផ្តោតអារម្មណ៍ស្តាប់អ្វីទេ ។ ការចាប់ពាក្យគន្លឹះអាចជួយបានច្រើនព្រោះធ្វើឲ្យយើងអាចយល់បានយ៉ាងងាយស្រួលនូវអ្វីដែលអ្នកផ្សេងនិយាយឬសរសេរ៕
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖ជីវិតពិតមហាសេដ្ឋីកំពូលៗ ដែលកំពុងសោយសុខលើដែនកោះតៃវ៉ាន់
ចុចអាន៖នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦យ៉ាងនេះ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២០ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១៨ នាទីutes ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?