ព័ត៌មានជាតិ
បញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេ សម្រាលបានសុវត្ថិភាព នៅស្រុកអូរយ៉ាដាវ
បញ្ជូនស្ដ្រីជនជាតិច្រាយមានផ្ទៃពោះម្នាក់ ទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ទទួលបានជោគជ័យ។
ស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ ត្រូវបានកម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនីយ៍ឯក សុខ ជាតិ និងលោកអនុសេនីយ៍ទោ ងី ឡូច យករថយន្តស៊ីរ៉ែនជួយដឹកបញ្ជូនទៅមណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្ថិភាព។ ការបញ្ជូនស្រី្ដឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះ តាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥និង២០នាទីរសៀល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ស្ត្រីឈឺពោះឆ្លងទន្លេនោះមានឈ្មោះ សេវ ភិ អាយុ២៥ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយត្រូវបានសមត្ថកិច្ចបញ្ជូនមកមណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ប្រសូតបានទារកនៅវេលាម៉ោង១០និង៤៥នាទីយប់ ប្រកបដោយសុវត្ថិភាព ផងដែរ៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ ឃាត់ខ្លួនអ្នកលក់បន្លែតាមដីកា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់