Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឱសថអាមេរិកក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ទិញវ៉ាក់សាំងកូវីដ ១៩

បានផុស

នៅ

អ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុនឱសថយក្ស Pfizer របស់អាមេរិកក្នុងទំហំទឹកប្រាក់ ២៣៧ លានដុល្លារសម្រាប់វ៉ាក់សាំងកូវីដ ១៩ ចំនួន ៨ លានដូស នៅពេលដែលវាត្រូវបានអនុម័ត ហើយក្រុមហ៊ុនចាប់ផ្តើមផ្គត់ផ្គង់វាដល់អតិថិជនបរទេស ។

យោងតាមគេហទំព័រ Ynet បានឲ្យដឹងថា ក្រុមហ៊ុន Pfizer អាចទទួលបានប្រាក់មុនចំនួន ៣៥ លានដុល្លារនៅដើមសប្តាហ៍ក្រោយ ។ ទឹកប្រាក់ ២០០ លានដុល្លារដែលនៅសល់នឹងត្រូវបង់នៅពេលដែលវ៉ាក់សាំងប្រមាណ ៨ លានដូសត្រូវបានដឹកជញ្ជូនមក ប៉ុន្តែប្រសិនបើតម្រូវការកើនឡើងនៅអាមេរិក ឬកាលៈទេសៈផ្សេងទៀតរារាំងក្រុមហ៊ុន Pfizer មិនឲ្យបំពេញការបញ្ជាទិញនោះ ទីក្រុង Tel Aviv រំពឹងថានឹងមានការសងប្រាក់វិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានកោតសរសើរក្រសួងសុខាភិបាលអ៊ីស្រាអែល ក្រុមហ៊ុន Pfizer និងនាយកប្រតិបត្តិលោក Albert Bourla ចំពោះការងារឥតឈប់ឈររបស់លោកក្នុងការផ្សាភ្ជាប់កិច្ចព្រមព្រៀងនេះដោយកត់សម្គាល់នូវថ្ងៃដ៏អស្ចារ្យមួយសម្រាប់រដ្ឋអ៊ីស្រាអែល និងជាថ្ងៃដ៏អស្ចារ្យមួយនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះរបស់យើងលើជំងឺកូវីដ ១៩” ។

លោកបាននិយាយថា បេសកម្មជាតិរបស់យើងគឺផ្តល់វ៉ាក់សាំងសម្រាប់ប្រជាជនអ៊ីស្រាអែលគ្រប់រូបដែលចង់បានវ៉ាក់សាំងនេះដោយគ្មានការលើកលែង ។

លោក Netanyahu បានបន្ថែមថា លោកកំពុងពិភាក្សាជាមួយបណ្តាប្រទេសផ្សេងទៀត និងមេដឹកនាំពិភពលោកផងដែរដើម្បីធានាថា យើងនឹងទទួលវ៉ាក់សាំងរួមគ្នាជាមួយបណ្តាប្រទេសឈានមុខគេនៅជុំវិញពិភពលោក ។

ក្នុងពេលនេះលោកបានជំរុញឲ្យប្រជាជនអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ និងគោរពតាមការណែនាំ និងច្បាប់ប្រឆាំងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលដោយឲ្យរង់ចាំរហូតដល់វ៉ាក់សាំងមកដល់ដោយសន្មតថាពួកគេនឹងត្រូវបានអនុម័តការប្រើប្រាស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អង្គការសេវាកម្មសម្ងាត់មួយរបស់អ៊ីស្រាអែលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ចិនទៅសិក្សា

ចុចអាន ៖ អ៊ីរ៉ង់បដិសេធរបាយការណ៍ដែលថា អ្នកស្នងតំណែងមេក្រុមអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម