ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅប្រទេសហ្វីលីពីន កើនឡើងដល់ ៦៧ នាក់
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco ដែលបានវាយប្រហារប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ១២ នាក់នៅតែបាត់ខ្លួននៅឡើយ ។ ចំណែកមនុស្ស ២២ នាក់បានរងរបួស ។

ប្រធានាធិបតី Rodrigo Duterte គ្រោងនឹងហោះហើរទៅកាន់ខេត្ត Tuguegarao ភាគខាងជើងដើម្បីវាយតម្លៃស្ថានភាពនៅតំបន់ជ្រលងភ្នំ Cagayan ដែលត្រូវបានជន់លិចយ៉ាងខ្លាំង បន្ទាប់ពីព្យុះទីហ្វុង Vamco បានធ្វើឲ្យមានភ្លៀងធ្លាក់នៅកោះ Luzon ក្នុងនោះមានទាំងទីក្រុងម៉ានីល ផងដែរ ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Mark Timbal បាននិយាយថា អ្នកស្លាប់ ២២ នាក់គឺនៅក្នុងតំបន់ Cagayan, ១៧ នាក់នៅភាគខាងត្បូងកោះ Luzon, ៨ នាក់នៅតំបន់ Metro Manila និង ២០ នាក់នៅតំបន់ផ្សេងទៀត ។

លោក Timbal បាននិយាយថា ការខូចខាតចំពោះផលកសិកម្មដោយសារទឹកជំនន់ពីព្យុះ Vamco ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.២ ពាន់លានប៉េសូ (២៥ លានដុល្លារ) ខណៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៧០ លានប៉េសូ (ជិត ១០ លានដុល្លារ) ។ ចំណែកផ្ទះជិត ២៦,០០០ ខ្នងត្រូវបានខូចខាតផងដែរ ។
គួរបញ្ជាក់ថា ព្យុះ Vamco ជាព្យុះទីហ្វុងទី ២១ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ ។ វាបានបោកបក់កាត់កោះ Luzon កាលពីល្ងាចថ្ងៃពុធ និងបង្កជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់មួយចំនួននៃរដ្ឋធានី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ព្យុះ Vamco សម្លាប់មនុស្សដល់៤២នាក់នៅ ហ្វីលីពីន ខណៈកំពុងធ្វើដំណើរទៅ វៀតណាម

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?