Connect with us

ព័ត៌មានជាតិ

ឱកាសល្អសម្រាប់​អ្នកចូលចិត្តនិពន្ធប្រលោមលោកនិងកំណាព្យរឿងខ្លី បានមកដល់ហើយ!

បានផុស

នៅ

ភ្នំពេញ៖ បេក្ខជន បេក្ខនារីដែលនិយមបង្កើតស្នាដៃនិពន្ធប្រលោមលោកខ្លី និងកំណាព្យរឿងខ្លីអាចដាក់ពាក្យចូលរួមប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ក្រោមប្រធានបទ “ការមិនមានរោគ ជាលាភដ៏ប្រសើរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាមក ពុទ្ធសាសនបណ្ឌិត្យបានចេញសេចក្តីប្រកាសដំណឹងដល់បេក្ខជន បេក្ខនារីដែលចូលចិត្តបង្កើតស្នាដៃនិពន្ធរឿងខ្លី និងកំណាព្យរឿងខ្លីដើម្បីដាក់ពាក្យចូលរួមប្រកួត។ រីឯការទទួលស្នាដៃចាប់ពីពេលនេះផ្សាយដំណឹង រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។

លក្ខខណ្ឌចូលរួមមាន ១ បេក្ខជនអាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។ ២ ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដក្នុងកុំព្យូទ័រទំហំអក្សរ ១២ ពុម្ព Khmer os siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០ ទៅ ១៥ ទំព័រ។ ចំណែកកំណាព្យរឿងខ្លី​មានប្រមាណពី ៥ ទៅ ១០ ទំព័រ(គំរូជន) សាច់រឿងដែលសរសេរជាសាច់រឿងថ្មីសុទ្ធសាធ។

ដោយឡែកសេចក្តីលម្អិតមាននៅក្នុងសេចក្តីប្រកាសលើផេកផ្លូវការរបស់ពុទ្ធសាសនបណ្ឌិត្យ។

ចំពោះរង្វាន់ជយលាភីទទួលបាន ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ ពីចំណាត់ថ្នាក់លេខ១ លេខ ២ និង លេខ៣។

គួររំឭកដែរថា ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទោសនៃសុរា” ជយលាភីលេខ១ បេក្ខជន ស៊ុយ លីនប៉ាវ ផ្នែករឿងខ្លី “ម៉ែ! ខ្ញុំ ចង់រស់” និងផ្នែកកំណាព្យខ្លី ជយលាភីលេខ១​ បេក្ខជន វណ្ណ សារ៉េត “សុរា”៕

អត្ថបទ៖ វត្តី

ចុចអាន៖ ពិធី​ករ​ល្បី​ឈ្មោះ ភោ សុផានិត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ចុចអាន៖ ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម