ព័ត៌មានជាតិ
៥ខែក៏គេចមិនផុតដែរ ក្រោយចាប់រំលោភស្ដ្រីម្នាក់
ជនសង្ស័យ ដែលបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច នៅក្នុងកម្មវិធីជប់លៀងមួយ ហើយបានរត់គេចខ្លួនអស់រយៈពេល៥ខែ មកហើយនោះ ត្រូវបានកម្លាំងការិយាល័យជំនាញ ចុះឃាត់ខ្លួនកាលពីម្សិលមិញនេះ។
យោងតាមការរៀបរាប់ពីស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ៣៥ឆ្នាំ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបរាប់ថា កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនៅខាងមុខផ្ទះល្វែងជួល ( ក្បែរផ្ទះរបស់នាង ) មានការរៀបចំពិធីជប់លៀងមួយ ដោយក្នុងនោះរូបនាង ក៏ត្រូវបានម្ចាស់កម្មវិធីអញ្ជើញឲ្យទៅចូលរួមនឹងគេដែរ។
ស្ត្រីរងគ្រោះ បានបន្តថា លុះនៅប្រហែលជាម៉ោង១១និង២០នាទីយប់ គឺភ្ញៀវចាប់ផ្តើមរំសាយជិតអស់ហើយ គឺខណៈដែលនាងប្រុងដើរត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានបុរសម្នាក់ បានមកចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ជួលក្បែរនោះ ដោយគេបានបិទទ្វារ ហើយបានចាប់ផ្ដួលនាងទៅលើការ៉ូ ដោយគំរាមមិនឲ្យស្រែកម្យ៉ាងពេលនោះ នាងក៏គ្មានកម្លាំងដែរ ព្រោះនាងងើបពីឈឺ ម្យ៉ាងខ្លាចគេសម្លាប់ ទើបជននោះចាប់ស្រាតខោរបស់នាងផុតជើងម្ខាង ( ខោខៅប៊យ ) ហើយបានធ្វើសកម្មភាពរំលោភនាងទាំងកម្រោល ដោយភាពប្រញាប់ប្រញាល់ប្រហែលជា ៥ ទៅ ៦ នាទីប៉ុណ្ណោះ ក៏បានសម្រេច។ នាងបានបន្ថែមទៀតថា ក្រោយធ្វើសកម្មភាពបុរសរូបនោះ បានងើបឈរដោយទាញដៃនាងឲ្យឈរដូចគ្នា ព្រមទាំងបានឈរអោបនាងដោយបាននិយាយថា បើនាងចេញទៅក្រៅហើយប្រាប់រឿងនេះទៅអ្នកដទៃ គឺរូបគេប្រាកដជាមានបញ្ហាហើយ ដូច្នេះសុំកុំមាត់អី បើមានបញ្ហាគេជាអ្នកទទួលខុសត្រូវ។ គ្រាន់តែនិយាយចប់ គេក៏បានដើរចេញពីបន្ទប់យ៉ាងលឿន ព្រមទាំងបានបើករថយន្តចេញទៅបាត់ ឯនាងក៏បានចេញមកសួរម្ចាស់កម្មវិធីថា តើស្គាល់បុរសម្នាក់ ស ខ្ពស់ ដែរឬទេ ព្រោះគេបានចាប់រំលោភនាង ពេលនោះម្ចាស់កម្មវិធី បាននិយាយយ៉ាងខ្លីថា « ប្តីអាមុំ » ទើបគេនិយាយថា ចាំស្អែកទៅ ព្រោះយប់ហើយ ទៅប៉ូលិសក៏គេមិនធ្វើការដែរ។
តាមរយៈទូរស័ព្ទ ស្ត្រីរងគ្រោះបានសង្កត់ធ្ងន់ថា នៅប្រហែលម៉ោង៧ព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែល ស្រាប់តែបុរស ដែលជាជនល្មោភកាមឈ្មោះ សុត វ៉ន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នរស់នៅស្រុកសំពៅលូនបាននាំភរិយាឈ្មោះ មុំ ទៅដល់បន្ទប់ជួល ដើម្បីសុំជួបជាមួយស្ត្រីរងគ្រោះ រកដំណោះស្រាយ តែនាងមិនព្រម សុខចិត្តឲ្យច្បាប់ជួយរកយុត្តិធម៌ ព្រោះដោយសារតែស្ត្រីឈ្មោះមុំ ប្រើសំដីអសុរសមកលើនាងខ្លាំងពេក។ ស្ថិតក្នុងភាពអស់សង្ឃឹម ស្ត្រីរងគ្រោះ ក៏បានបន្តទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍អង្គរបាន ហើយនាងក៏បានមកដាក់ពាក្យប្តឹង នៅអធិការដ្ឋាននគរបាល ស្រុកសំពៅលូនថែមទៀត ដើម្បីឲ្យជួយរកយុត្តិធម៌សម្រាប់នាង ប៉ុន្តែការរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្ងប់ស្ងាត់ ឯជនបង្កមិនដឹងដល់ណា ហេតុដូច្នេះហើយទើបនាងបានសម្រេចចិត្ត ឡើងមកប្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរកយុត្តិធម៌សម្រាប់នាង។
ទីបំផុត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញបានធ្វើការឃាតខ្លួនជនសង្ស័យខាងលើ ទៅតាមអំណាចដីការបស់តុលាការ ដោយសារតែមានការកោះហៅច្រើនលើកច្រើនសារ តែជនរូបនេះ មិនព្រមចូលខ្លួន ដោយឃាត់បាននៅចំណុចឃុំតាស្តា ស្រុកសំពៅលូន។ ដោយឡែកលោក ប៊ន វណ្ណារ៉ា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍យ៉ាងខ្លីថា ជនសង្ស័យរូបនេះ លោកកំពុងត្រៀមបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីគេបានរត់គេចខ្លួនចេញពីមូលដ្ឋានអស់រយៈពេល៥ខែរួចមក៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ដោះលែងបុរសជនជាតិចិនម្នាក់ ក្រោយចាប់ខ្លួន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង