សុខភាព
ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន
ប្ដីប្រពន្ធរៀបការយូរហើយអត់មានកូន អាចមកពីខាងស្រីផង ខាងប្រុសផង ឬមិនដឹងមូលហេតុពិតប្រាកដ។ ចំពោះប្រុសៗវិញ អាចពាក់ព័ន្ធនឹងទម្លាប់អាក្រក់មួយចំនួន នេះតាមការអះអាងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១- ផឹកស្រា
ផឹកស្រាច្រើន បង្កផលប៉ះពាល់សុខភាពច្រើនណាស់ ទាក់ទងនឹងផ្លូវភេទវិញ ផឹកស្រាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ នាំឲ្យកើនឡើងការប្រឈមជាមួយបញ្ហាលិង្គមិនឡើងរឹង។
២- ជក់បារី
ជក់បារីក៏ជាមូលហេតុនាំឲ្យគ្មានកូនដែរ ថែមទាំងប៉ះពាល់ដល់សុខភាពច្រើនមុខទៀត អ៊ីចឹងហើយប្រុសៗត្រូវតែកុំជក់បារី ឬផ្តាច់បារីឲ្យបាន។
៣- ប្រើថ្នាំញៀន
ថ្នាំញៀនប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ប្រុសៗប្រើថ្នាំញៀន ធ្វើឲ្យពិបាកមានកូន ព្រោះគ្មានមេជីវិត ឬមេជីវិតខ្សោយ។
៤- ក្រចូលគេង
ប្រុសៗគេងមិនគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅពេក ធ្វើឲ្យមានបញ្ហាស្មុគស្មាញកើនឡើង និងអាចប៉ះពាល់ដល់មេជីវិត។
៥- ប្រើថ្នាំច្រើន
ជាទូទៅថ្នាំ ប្រើសម្រាប់ព្យាបាលជំងឺ តែក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដែរ ប្រសិនបើប្រើមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ នេះហើយជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការមានកូន។
៦- សាប់ខ្លាំងពេក
ការបញ្ចេញទឹកកាមញឹកញាប់ពេក ស្ទើររាល់ថ្ងៃ ក៏ធ្វើប៉ះពាល់ដល់គុណភាព និងបរិមាណមេជីវិត។ គ្រូពេទ្យណែនាំឲ្យរួមភេទ ២-៣ ដង/សប្តាហ៍ ប៉ុណ្ណោះទើបមេជីវិតល្អ មានគ្រប់គ្រាន់សម្រាប់បង្កកំណើត។
៧- ស្ត្រេសខ្លាំងពេក
ចំណែកបញ្ហាស្រ្តេស អាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូននៅក្នុងខ្លួន បាត់បង់ចំណង់លើគ្រែ ឯគុណភាពមេជីវិតចុះខ្សោយ ឯលទ្ធភាពបង្កកំណើតក៏ថយចុះទៅតាមនោះដែរ។
៨-ស្លៀកខោរឹបពេក
ការសិក្សាជាច្រើនបង្ហាញថា ប្រុសៗដែលចូលចិត្តស្លៀករឹបៗខ្លាំងពេកអាចប៉ះពាល់ដល់គុណភាពមេជីវិត។
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ