Connect with us

សុខភាព

បញ្ហា​ពុល​តម្រងនោម​ស្រួច​ស្រាវ​ ដោយសារ​ការ​បរិភោគ​ប្រមាត់​ត្រី​!

បានផុស

នៅ

​ប្រជាជន​នៃ​ប្រទេស​មួយ​ចំនួន ​នៃ​តំបន់​អាស៊ី​ក៏ដូចជា​កម្ពុជា នៅ​មាន​ទម្លាប់​ប្រើប្រាស់​ឱសថ​បុរាណ ​ក្នុង​ការ​ព្យាបាល​ជំងឺ​។ ប្រ​ម៉ាត់​ត្រី​ ត្រូវ​បាន​គេ​ចាត់ទុកជា​ឱសថ​មួយ​ប្រភេទ ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ​ឬ​ជំងឺ​ហឺត​ជាដើម​។ ប្រ​ម៉ាត់​ត្រី​ប្រភេទ​ខ្លះ ​មាន​ផ្ទុក​នូវ​សារធាតុពុល​មួយ​ចំនួន​ដូចជា សារធាតុ 5α cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ប្រភេទ​ត្រី​មាន​ប្រ​មាត់​ពុល

​ត្រី ​ដែល​មាន​ប្រមាត់​ពុល​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​ប្រ​មាត់​ត្រី​ ដែល​តែង​បង្ក​ការ​ពុល​ញឹកញាប់​មាន ២​ប្រភេទ​គឺ

– ប្រមាត់​ត្រី​ក្អែក​

– ប្រមាត់​ត្រី​ត្រសក់​

​ខ​) រោគសញ្ញា

​កម្រិត​នៃ​ការ​ពុល​អាស្រ័យ​នឹង​បរិមាណ​ ដែល​បាន​បរិភោគ​។ អ្នកជំងឺ​ភាគច្រើន ​កើតមាន​អាការៈ​ឈឺពោះ​ខ្លាំង ក្អួត រាគ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បរិភោគ​។ ៤៨ ទៅ ៧២​ម៉ោង​ក្រោយ អ្នកជំងឺ​ចាប់​ផ្តើម​មាន​រោគសញ្ញា​នៃ​ការ​ពុល​តម្រងនោម​ដូចជា ហើម នោម​តិច​ឬ​គ្មាន​ទឹកនោម (​ពេលខ្លះ​អាច​មាន​រោគសញ្ញា​ នៃ​ការ​ពុល​ថ្លើម​ផង​ដែរ ​ដូចជា ភ្នែក​និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម​)​។​

​គ​) ការព្យាបាល

​រាល់​មាន​ករណី​ពុល​ប្រមាត់​ត្រី​ទាំងអស់ អ្នកជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​ ដោយ​យកចិត្តទុកដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រងនោម ដែល​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជាបន្ទាន់​។ រយៈពេល​កន្លងមក មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ទទួល​ព្យាបាល ​អ្នកជំងឺ​ពុល​ប្រមាត់​ត្រី​ជាច្រើន​ករណី​ឲ្យ​ជាសះស្បើយ​ដោយ​ជោគជ័យ​។​

«​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ឬ​រោគសញ្ញា​ ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ជួប​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា និង​មេត្តា​ជៀសវាង​ការ​បរិភោគ​ប្រមាត់​ត្រី​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ អំពី​ជំងឺ​មេរោគ​(​អេ​លី​កូ​បាក់​ទែ​)​ក្នុង​ក្រពះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៨ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម