KPT+
ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
ក្នុងប្រវត្តិសាស្ត្របុរាណវិទ្យា ទ្រព្យសម្បត្តិដែលបានសេសសល់មកច្រើនជំនាន់ ច្រើនតែមានជាប់ទាក់ទងនឹងសាច់រឿង សោកនាដកម្ម ឬរឿងរ៉ាវដ៏គួរឲ្យរន្ធត់ នានាទៅតាមយុគសម័យ។ ចំណែកឯខាងក្រោមនេះ គឺជាត្បូងដ៏ល្បីល្បាញចំនួន ៣ ដែលមានបណ្ដាសាពីអតីតកាល ៖
១. ត្បូងពេជ្យ ” Hope “
![](https://kampucheathmey.com/wp-content/uploads/2020/11/8c16aaaa5afa9481d12d700ea06e9e93.jpg)
ត្បូងដ៏ល្បីល្បាញនេះ បានផ្លាស់ប្ដូរដៃជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយម្ចាស់ជាច្រើនបានស៊ូទ្រាំនឹងសោកនាដកម្មក្នុងកំលុងពេលត្បូងនេះនៅជាថ្មនូវឡើយ។
ត្បូងពេជ្រពណ៌ខៀវនេះមានទម្ងន់ ៤៥.៥២ ការ៉ាត់និងត្រូវបានរកឃើញដំបូងក្នុងរយៈពេលជាង ៤ សតវត្សរ៍នៅឥណ្ឌា។ ក្រោយមកត្រូវបានធ្លាក់ចូលទៅក្នុងដៃបារាំង ហើយលក់ទៅឲ្យស្ដេច Loui ទី១៤ នៅឆ្នាំ ១៦៦៨ ។
នៅចន្លោះពេលដែលស្ដេច Loui ទី ១៤ បានទិញត្បូងនោះ វាក៏ត្រូវបានគេលួចនៅឆ្នាំ ១៧៩១ គ្រួសាររាជវង្សបារាំងក៏ចាប់ផ្ដើមបែកបាក់។ ត្បូងដែលត្រូវបានគេលួចនេះបានបង្ហាញនៅក្នុងកាតាឡុកមួយនៅឆ្នាំ ១៨៣៩ ដោយក្រុមគ្រួសារម្ចាស់ធនាគារនៅទីក្រុងឡុងដ៏។
រឿងព្រេងនៃថ្មបណ្ដាសានេះបានចាប់ផ្ដើមលេចចេញជាដំបូង នៅក្នុងកាសែតអូស្ត្រាលី បន្ទាប់មកនៅកាសែតវ៉ាស៊ីនតោននៅឆ្នាំ ១៩០៨ ។ ត្បូងនេះបានផ្លាស់ប្ដូរដៃមិនតិចជាង ១៤ ដងទេ ពីព្រោះពេលវេលាម្ចាស់នីមួយៗហាក់ដូចជាប្រឈមមុខនឹងការស្លាប់ និងរឿងចម្លែកព្រមទាំងសោកនាដកម្ម។
នៅឆ្នាំ ១៩១០ លោក Pierrer Cartier បានទិញគ្រឿងអលង្ការនេះ ហើយលក់ទៅឲ្យគូស្វាមីភរិយាសង្គមនិយមអាមេរិក Edward Beale McLean និង Evalyn Walsh McLean ក្នុងឆ្នាំ ១៩១១ ប៉ុន្តែប្ដីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ១៩៣២ ហើយកូនប្រុសរបស់ពួកគេបានស្លាប់ និងអាជីវកម្មគ្រួសារក៏បានក្ស័យធន។ Edward បានទទួលមរណភាពក្នុងអាយុ ៥១ ឆ្នាំនិង Evalyn នៅអាយុ ៦០ ឆ្នាំ ទាំងអស់បន្ទាប់ពីពួកគេបានទិញពេជ្រនោះ។
ត្បូងពេជ្រ Hope បានផ្លាស់ប្ដូរដៃម្ដងទៀតនៅឆ្នាំ ១៩៤៧ នៅពេលដែលជនជាតិអាមេរិកឈ្មោះ Harry Winston បានប្រគល់ទៅសារមន្ទីរជាតិប្រវត្តិសាស្ត្រនៃរដ្ឋ Smithsonian ក្នុងឆ្នាំ ១៩៥៨ ជាកន្លែងដែលត្បូងនេះ លែងទៅណាទៀត។
២. ត្បូងពេជ្រ Koh-i-Noor
![](https://kampucheathmey.com/wp-content/uploads/2020/11/2E373DA700000578-3308671-image-a-51_1446937348118.jpg)
ពេជ្រ Koh-i-Noor មានន័យថា “ ភ្នំនៃពន្លឺ” គឺជាត្បូងដែលត្រូវបណ្ដាសានិងគ្រប់គ្រងដោយអ្នកគ្រប់គ្រងជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ ។ ត្បូង Koh-i-Noor បានជាប់បណ្ដាសាពីបុរសម្នាក់ដែលជាម្ចាស់តាំងពីឆ្នាំ ១៣០៦ បន្ទាប់មកបានផ្ទេរពីគ្រួសារមួយទៅគ្រួសារមួយ ដូចជានៅ ឥណ្ឌា អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន បន្ទាប់ពីមានការប្រយុទ្ធគ្នានិងការបង្ហូរឈាមយ៉ាងច្រើន ក្រោយពីចប់សង្គ្រាមអង់គ្លេស និង Sikh លើកទី ២ ។
បន្ទាប់មកក្រុមហ៊ុនអង់គ្លេសបានកាន់កាប់ពេជ្រនេះ នៅលើកប៉ាល់របស់ខ្លួន ហើយជំងឺអាសន្នរោគបានរាលដាលនិងសម្លាប់មនុស្សជាច្រើននៅលើកប៉ាល់។ មិនដល់មួយខែក្រោយមកនៅខែ កក្កដា ឆ្នាំ ១៨៥០ នាយករដ្ឋមន្ត្រី Robert Peel បានទទួលមរណភាព បន្ទាប់ពីបានកាន់កាប់ពេជ្រនេះរួច។
ទោះយ៉ាងណាក៏ដោយ ភាគច្រើនគេជឿថា បណ្ដាសានេះកើតឡើងចំពោះតែបុរសជាប់ទាក់ទងនឹងថ្ម មិនមែនស្ត្រីទេ បន្ទាប់មកស្ត្រីក៏ចាប់ផ្ដើមពាក់ពេជ្រម្ដង។ ទីបំផុតពេជ្រនេះត្រូវបានគេដាក់នៅលើមកុដរបស់ព្រះមហាក្សត្រិយានីអង់គ្លេសនៅឆ្នាំ ១៩១១ ។ សព្វថ្ងៃនេះមកុដព្រះមហាក្សត្រិយានី ត្រូវបានដាក់បង្ហាញជាសាធារណៈ នៅក្នុងប៉មនៃទីក្រុងឡុងដ៍។
៣. ត្បូងពេជ្រ Opal របស់ម្ចាស់ក្សត្រី Mercedes នៃប្រទេសអេស្ប៉ាញ
![](https://kampucheathmey.com/wp-content/uploads/2020/11/18K-White-Gold-Black-Opal-Diamonds-Ring-1024x1024.png)
ត្បូងនេះបានបណ្ដាសាដែលទាក់ទងទៅនឹងការច្រណែន ការប្រកួតប្រជែងរវាងម្ចាស់ក្សត្រីនិងគូស្នេហ៍។ ត្បូង Opal ត្រូវបានគេដាក់នៅចិញ្ចៀនគូស្នេហ៍របស់ស្ដេច Alfonso ទី៦ ដែលជាអំណោយរបស់ម្ចាស់ក្សត្រី Mercedes ។
ទើបតែ ៦ ខែបន្ទាប់ពីទទួលបានអំណោយនេះ ម្ចាស់ក្សត្រីបានទទួលមរណភាពដោយការរលូតកូន និងជំងឺរលាកស្រោមខួរនៅឆ្នាំ ១៨៧៨ ។
បន្ទាប់ពីមកម្ចាស់ក្សត្រីសុគតទៅ ចិញ្ចៀននេះក៏បានចែកជូនដល់សមាជិកនារីផ្សេងគ្នានៃគ្រួសាររាជវង្ស ដែលពួកគេទាំងអស់បានស្លាប់ភ្លាមៗបន្ទាប់ពីទទួលបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖៣ ម៉ាត់របស់ jack ma ជម្រុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម
ចុចអាន៖៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?