ជីវិតកម្សាន្ដ
មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក
ចចក្លូនី គឺជាតារាសម្តែងជនជាតិអាមេរិកដែលរកចំណូលបាន ២០ លានដុល្លារសម្រាប់រាល់ការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តណាមួយក៏ដោយ (តម្លែខ្លួនឆ្នាំ ២០១៩ ដោយ Holly-scoop )។
![](https://kampucheathmey.com/wp-content/uploads/2020/11/90437124.jpg.0-1024x683.jpg)
លោកក៏ជាផលិតករ អ្នកដឹកនាំរឿង និងជាសប្បុរសជនដ៏សកម្ម។ ខណៈពេលដែលលោកចាប់ផ្តើមចូលសម្តែងតាមកញ្ចក់ទូរទស្សន៍គឺអំឡុងចុងទសវត្សឆ្នាំ ១៩៧០ ជាមួយតួនាទីដំបូងបានត្រឹមសម្តែងតួក្នុងរឿងល្ខោនទូរទស្សន៍ផ្នែកវេជ្ជសាស្រ្ត។ ជោគជ័យរបស់ ក្លូនី បានឡើងយ៉ាងគំហុក រហូតដល់សិល្បករជាច្រើនជុំវិញពិភពលោកចង់ដឹងអំពីអាថ៌កំបាំងពីក្រោយភាពល្បីល្បាញនោះ និងការឈ្នះពានរង្វាន់ជាច្រើនព្រមទាំងតម្លៃខ្លួនដែលបោលឡើងត្រដែតត្រដឹម។
ខាងក្រោមនេះគាត់បង្ហាញពីគោលការណ៍ផ្ទាល់ខ្លួនដែលសិល្បករផ្សេងៗអាចយកតម្រាប់តាម៖
គោលការណ៍ ទីមួយ មិនឱ្យប្រាក់ចំណូលនៅពីលើលទ្ធផលការងារ
![](https://kampucheathmey.com/wp-content/uploads/2020/11/00-1024x1024.jpg)
Clooney ជាតារាសម្តែងម្នាក់ដែលត្រូវបានគេគោរពបំផុតនៅក្នុងហូលីវូដដោយសារគាត់ធ្វើអ្វីគ្រប់យ៉ាងរក្សាការសន្យា និងទទួលខុសត្រូវចំពោះការងាររបស់គាត់។ Cloony ប្រាប់ Hollyscoop ថាគ្រប់គ្នាចាំបាច់ណាស់ក្នុងការធ្វើតាមការសន្យាទោះខាតអ្វីក៏ដោយនិយាយហើយត្រូវធ្វើ។
គោលការណ៍ ទីពីរ ទំនាក់ទំនងសារធារណៈ
![](https://kampucheathmey.com/wp-content/uploads/2020/11/george-amal-clooney-met-gala-2018-1525884019.jpg)
Cloony មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលនៅក្បែរអ្នក។ គាត់មានចរិតជួយមនុស្សណាដែលចេះជួយខ្លួនឯងនិងគាត់ជួយដោយមិនត្រូវការគេផ្សាយ។ ក្រៅពីអាជីពសម្តែងដ៏ល្បីល្បាញលោក ចចក្លូនី ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានចិត្តសប្បុរសធម៌ខ្លាំង។ គាត់និងភរិយារបស់គាត់គឺ Amal Clooney មានឆន្ទៈច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ហើយទស្សនៈនយោបាយរបស់ពួកគេគឺមានមោទនភាពចំពោះលោកបារ៉ាក់អូបាម៉ានិងលោកស្រីហ៊ីលឡារីគ្លីនតុន។
តារារូបនេះបានធ្វើយុទ្ធនាការជាច្រើនទាក់ទងនឹងសិទ្ធិរបស់ក្រុម LGBT, តស៊ូមតិរឿងគោលការគ្រប់គ្រងកាំភ្លើង ។ល។លោកថាតួនាទីមួយរបស់អ្នកដែលបានឈានដល់ចំណុចជោគជ័យគឺត្រូវចងចាំពីមនុស្សដែលធ្លាប់គាំទ្រខ្លួនពេលកំពុងរងទុក្ខឬមនុស្សដែលទន់ខ្សោយនិងអ្នកដែលមានឱកាសតិច។
គោលការណ៍ ទីបី ដាក់ខ្លួនសាមញ្ញ
![](https://kampucheathmey.com/wp-content/uploads/2020/11/tdy_pop_guth_clooney_kids_190507_1920x1080-1024x576.jpg)
ទោះបីជាអ្វីៗទាំងអស់ដែល ក្លូនី បានសម្រចនៅក្នុងជីវិតក្នុងឋានៈជាតារាភាពយន្ដស៊ីថ្លៃយ៉ាងនេះក៏ដោយក៏គាត់នៅតែបន្ទាបខ្លួនជានិច្ច ក្នុងចំណោមតារាជាច្រើននៅក្នុងហូលីវូដ។ គាត់ប្រាប់ DailyMail ថា វាសំខាន់ណាស់ក្នុងការរក្សាភាពទាប មិនថាយើងមានលទ្ធផលជីវិតធំប៉ុណ្ណាក្តី។ ភាពក្រអឺតក្រទមជាចុងបញ្ចប់នៃកម្រិតល្បីល្បាញរបស់សិល្បករ។
គោលការណ៍ ទីបួន ស៊ីជម្រៅក្នុងការជ្រើសរើសអាជីព
![](https://kampucheathmey.com/wp-content/uploads/2020/11/786318071-1024x704.jpg)
អាជីពនិងការងារវាមិនដូចគ្នាទេសម្រាប់តារារូបនេះ។ លោកថាការងារនៅឯណាក៏មានដែរ ។ លោកប្រាប់ Washington Post ថា យើងអាចធ្វើអ្វីក៏បានដើម្បីបានប្រាក់មកចម្អែត ប៉ុន្តែអាជីពគឺវារមែងបង្ហាញពីសមត្ថភាពនៃមនុស្សម្នាក់ៗ។ ឧទាហរណ៍ មួយជីវិតនេះអ្នករកលុយបានប៉ុន្មាន? ខ្ញុំវិញមិនខ្វល់ទេ ខ្ញុំខ្វល់ថាយើងមានជំនាញអ្វីក្រៅពីរកប្រាក់យើងអាចថតភាពយន្តគ្រោះថ្នាក់មួយបានសម្រេច? សរសេរសៀវភៅមួយចប់? បង្កើតប្រពន្ធ័សង្គ្រោះមួយឬបង្កើតអ្វីមួយទៀតមុនពេលយើងស្លាប់ទៅ?
គោលការណ៍ ទីប្រាំ បង្វែរកម្លាំងនិងសក្តានុពលទៅសកម្មភាព
![](https://kampucheathmey.com/wp-content/uploads/2020/11/3a3bcad3-6268-4f2b-b311-fed66c99c1e9-GTY_1135794925-683x1024.jpg)
រឿងសំខាន់មួយដែល ក្លូនី ចូលចិត្តនិយាយគឺថា តើការបរាជ័យរបស់គាត់បានជម្រុញគាត់និងបង្រៀនគាត់នូវមេរៀនជីវិតយ៉ាងដូចម្តេច។ គាត់បាននិយាយថា “ការបរាជ័យគឺផ្តល់មកនូវចំណេះដឹងច្រើនជាងការទទួលបានជោគជ័យ ។ លោកថាបរាជ័យជាផ្នែកធម្មជាតិនៃជីវិត វាជាវដ្តដែលចំណុចវិលត្រូវត្រលប់មកវិញហើយព្យាយាមម្តងទៀត។ មនុស្សខ្លះដែលមិនទទួលបានជោគជ័យធំព្រោះគេមិនសូវហ៊ានសាកល្បងនឹងបរាជ័យ។ លោកថាមនុស្សយើង មានកម្លាំងតែមនុស្សតិចតួចណាស់ដែលហ៊ានសាកកម្លាំងរបស់ខ្លួនដល់អតិបរិមា។
គោលការណ៍ ទីប្រាំមួយ ដោះស្រាយបញ្ហា
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_1400-1024x768.jpg)
លោកថា ជម្លោះគឺជាផ្នែកធម្មជាតិនៃជីវិតមិនថាយើងរត់ចេញពីជម្លោះឬអោបក្រសោបវាយើងត្រូវប្រឈមមុខនឹងវាដដែល។ មិនថានៅក្នុង ពាណិជ្ជកម្ម ការងារ ស្នេហា មិត្តភាពនិងអ្វីៗជាច្រើនទៀតសំខាន់ខ្ញុំតែងត្រៀមខ្លួនសម្រាប់ទទួលយក អភ័យទោស និងបំភ្លេច។ ប្រសិនការបំពាននោះឃោរឃៅយើងត្រូវប្រើដំណោះស្រាយផ្លូវច្បាប់។
ប៉ុន្តែយើងខ្លួនឯងត្រូវតែមានសមត្ថភាពពេញលេញក្នុងការអាចសម្រេចចិត្តថាត្រូវដោះស្រាយក្នុងវិធីដូចម្តេច។ វិធីល្អបំផុតក្នុងការដោះស្រាយជម្លោះ ក្លូនី រើសយកភាពវិជ្ជមានតាមដែលអាចធ្វើបាន។
គោលការណ៍ ទីប្រាំពីរ មានទីប្រឹក្សា
![](https://kampucheathmey.com/wp-content/uploads/2020/11/Amal-and-George-Clooney-with-HRH-The-Prince-web-1024x731.jpg)
ក្លូនីគោរពនិងស្តាប់អ្នកដែលនៅជុំវិញខ្លួន។ គាត់ថា អ្នកជោគជ័យភាគច្រើនស្តាប់តែអ្នកដែលជោគជ័យជាងខ្លួនគេទៅទៀត ចំណែកគាត់វិញគាត់គោរពអ្នកដែលស្មោះត្រង់ស្រលាញ់គាត់។ គាត់ថាមនុស្សខ្លះមិនមានប្រាក់ច្រើនក្នុងធនាគារតែពួកគេមានធនាគារចរិតលក្ខណៈដែលយើងអាចរៀនបាន។
យើងមិនអាចប្រៀបធៀបដំណើរជីវិតរបស់យើងទៅនឹងដំណើរជីវិតរបស់អ្នកដទៃបានក៏ពិតមែន តែអ្វីដែលសំខាន់យើងមិនអាចមានជីវិតមានន័យមួយឯកោទេ។ តារារូបនេះយល់ថាជីវិតមួយដ៏ល្អដែលនៅជិតមនុស្សគួរនៅ វាមិនបាច់ចាំវែងពេកក៏បាន៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
ចុចអាន៖ នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ៧ រូបលើលោកដែលជាប់តំណែងដោយការបោះឆ្នោត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច