កីឡា
ក្រុមខេត្តព្រៃវែង ឡើងឈរកំពូលតារាងលីគទី២ បណ្ដោះអាសន្នវិញក្រោយប្រកួតសង យកឈ្នះលើខេត្តកំពង់ស្ពឺ
ពានរង្វាន់លីគលំដាប់ទី២ (Cambodian 2nd League) ឆ្នាំ២០២០ ដែលមានសមាជិកចំនួន១០ក្រុមរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី៥ពេញលេញហើយ ខណៈក្រុមខេត្តព្រៃវែង បានឡើងឈរកំពូលតារាងបណ្ដោះអាសន្នសិន ទោះបីមានពិន្ទុស្មើគ្នាជាមួយក្រុមបាល់ទាត់យុវជនកងយោធពលខេមរភូមិន្ទ (TIFFI Army U21)ខណៈក្រុមទាំង២មិនទាន់ស្គាល់ពាក្យបរាជ័យ ទាល់តែសោះដូចគ្នា។
តាមពិតដោយកម្មវិធីប្រកួតលីគទី២ ជាន់គ្នានឹងថ្ងៃប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្រុមព្រៃវែង ជួបក្រុមភ្នំពេញក្រោន ទើបកម្មវិធីប្រកួតរវាងក្រុមព្រៃវែង ជួបខេត្តកំពង់ស្ពឺ ត្រូវបានគណៈកម្មការប្រកួតសម្រេចលើកពេលប្រកួតបណ្ដោះអាសន្នសិន ខណៈ៤គូផ្សេងទៀត បានបញ្ចប់កម្មវិធីប្រកួតសប្ដាហ៍ទី៥រួចរាល់អស់ហើយ។
ប្រកួតសងរវាងក្រុមខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានរៀបចំឡើងនៅវេលាម៉ោង៣:៣០នាទីល្ងាចថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើទីលានកីឡដ្ឋានវិទ្យាល័យខេត្តកំពង់ស្ពឺ។ ជាលទ្ធផលក្រុមខេត្តព្រៃវែង បានយកឈ្នះលើម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ២ទល់០។ គ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករ សើ រ៉ូស្សា នៅនាទីទី១៨ និងកីឡាករ ស សាមុត នៅនាទី៥៤។ ដូច្នេះក្រុមខេត្តព្រៃវែង ឡើងឈរកំពូលតារាង ព្រោះមានប្រៀបពិន្ទុច្រើនជាងក្រុម TIFFI Army U21 ទោះមានពិន្ទុស្មើគ្នា។
សម្រាប់គម្រោងប្រកួតបន្ទាប់នៅសប្ដាហ៍ទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ចុងសប្ដាហ៍នេះនៅវេលាម៉ោង៣:៣០នាទីដំណាលគ្នា ដោយក្រុមយុវជនទ័ព ប៉ះក្រុមខេត្តកំពង់ស្ពឺ នៅលើទីលានស្តាតចាស់ ហើយក្រុមឬទ្ធិសែន ទទួលក្រុមខេត្តកោះកុង នៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រុមខេត្តត្បូងឃ្មុំ ជួបក្រុមសៀមរាបអែហ្វស៊ី នៅទីលានវិទ្យាល័យព្រះសីហនុ ខេត្តត្បូងឃ្មុំ ក្រុមអាយអេសអាយ ដង្កោសែនសុខ ជួបក្រុមខេត្តព្រៃវែង នៅទីលាន ខេ អឹម អេច ក្នុងរាជធានីភ្នំពេញ និងក្រុមភ្នំពេញក្រោន ប៉ះខេត្តស្វាយរៀង នៅកីឡដ្ឋាន Smart RSN Stadium។
ពានរង្វាន់លីគទី២ឆ្នាំ២០២០ នេះ ដំណើរការពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានក្រុមបាល់ទាត់ចំនួន១០ក្រុមបានចុះឈ្មោះចូលរួមប្រកួត ដូចជាកោះកុងអែហ្វស៊ី,ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង, ឬទ្ធិសែន,ខេត្តត្បូងឃ្មុំ,U21ភ្នំពេញក្រោន, អាយអេសអាយ ដង្កោសែនជ័យ, សៀមរាបអែហ្វស៊ី,ខេត្តស្វាយរៀង និង TIFFI Army U21។
សូមបញ្ជាក់ថា ពានរង្វាន់លីគលំដាប់ទី២ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លឹបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លឹបវិសាខា។ ក្រោយមកទៀត នៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ការប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ចាប់ផ្តើមប្រកួតជាផ្លូវការហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល