សុខភាព
អាហារ ៥ ប្រភេទជួយបន្សាបជាតិពុលនៅក្នុងខ្លួន
អាហាមួយចំនួន មិនត្រឹមតែជំនួយសុខភាពប៉ុណ្ណោះទេ តែក៏មានសមត្ថភាពអាចជួយសម្រកទម្ងន់ដោយមិនចាំបាច់តម និងបណ្ដេញជាតិពុលយ៉ាងមានប្រសិទ្ធិភាពបានថែមទៀត។ ប្រហែលគ្នាយើងធុញទ្រាន់ហើយមែនអត់? ចំពោះការឡើងគីឡូនិងឧស្សាហ៍ហើមពោះជាមួយការញ៉ាំអាហារមានជាតិពុលដែលមានជាតិស្ករ ជាតិអាល់កុល ទឹកដោះគោ និង ជាតិកាហ្វេអ៊ីន។ល។
តោះ! មកប្ដូរមកទទួលទានអាហារទាំង ៥ មុខនេះ ដើម្បីទទួលអារម្មណ៍ស្រស់ថ្លាដែលមិនធ្លាប់ស្មានដល់៖
តែ៖ សម្បូរទៅដោយសារធាតុប៉ូលីហ្វេណុលនៅក្នុងស្លឹកអាចជួយបន្សាបជាតិពុលនៅក្នុងខ្លួនដែលរាងកាយបានទទួល និងសារធាតុពុលដោយមិនបានដឹងខ្លួន។
ស្ពៃក្ដោប៖ ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ ដែលមានប្រសិទ្ធិភាពដែលជួយបណ្ដេញជាតិទឹកដែលលើសនៅក្នុងខ្លួន។ ស្ពៃក្ដោបមានសារជាតិទឹកដល់ទៅ ៩២% លើសពីនេះទៅទៀតវាក៏សម្បូរទៅដោយជាតិសរសៃនិងវីតាមីន ជាច្រើនដូចជា C,K,E,A និងអាស៊ីតហ្វូលិក។ល។
ខ្ទឹមស៖ ខ្ទឹមសពិតជាអាហារដែលជួយបានច្រើន មិនត្រឹមតែយកទៅធ្វើម្ហូបនោះទេ វាក៏អាចជួយបញ្ចេញសារធាតុពុលនិងកូលេស្តេរ៉ូល ហើយអាចការពារពីជំងឺសរសៃឈាម បេះដូង និងជួយបំបាត់ស្ត្រេសផងដែរ។
អាហារបៃតង៖ សារធាតុក្លរ៉ូភីលដែលមាននៅក្នុងពពួកបន្លែពណ៌បៃតងជួយកម្ចាត់សារធាតុពុលនៅក្នុងខ្លួន ដែលមានគ្រោះថ្នាក់ ក៏ដូចជាជួយដល់ថ្លើមក្នុងការបន្សាបជាតិពុល។ វាជួយកាត់បន្ថយខ្លាញ់ក្នុងឈាម និងបន្ថយសម្ពាធឈាមបានល្អផងដែរ។
ទឹក៖ អ្នកពុំធ្លាប់ដឹង ច្បាស់ជាភ្ញាក់ផ្អើលចំពោះការផឹកទឹក! គ្រាន់តែផឹកទឹកពីរទៅបីកែវ ពេលក្រោកព្រឹកឡើង មុនញ៉ាំអាហារ មុននិងក្រោយលំហាត់ប្រាណ នេះក៏ផ្ដល់សារធាតុទឹកគ្រប់គ្រាន់ និងបណ្ដេញធាតុកខ្វក់បានយ៉ាងល្អ។ ទឹកដល់ជួយក្រលៀន ថ្លើម និងផ្តល់ជាតិទឹកដល់រាងកាយពីក្បាលដល់ចុងជើងរួមទាំង ជួយបញ្ចេញជាតិពុលតាមរយៈទឹកនោម ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺ ស្ទះសរសៃឈាមបេះដូង
ចុចអាន៖ មិនគួរញ៉ាំអាហារទាំងនេះច្រើនឡើយ ក្រោយវ័យ ៣០ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤