ព័ត៌មានអន្ដរជាតិ
ទីក្រុងមួយរបស់ អ៊ីតាលី ត្រូវកប់ក្រោមភក់ស្ទើរតែទាំងស្រុងបន្ទាប់ពីខ្យល់ព្យុះ (មានវីដេអូ)
មនុស្សចំនួន៣នាក់បានស្លាប់នៅពេលការរអិលបាក់ដីបានគ្របដណ្តប់លើដងផ្លូវក្នុងទីក្រុង Bitti នៃកោះ Sardinia របស់ប្រទេសអ៊ីតាលីបន្ទាប់ពីតំបន់នេះរងការវាយប្រហារដោយខ្យល់ព្យុះ។

ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃអាទិត្យបានរកឃើញសាកសពស្ត្រីវ័យចំណាស់ម្នាក់ដែលជាអ្នកស្លាប់ទី៣បន្ទាប់ពីទីក្រុងនេះត្រូវបានកប់ផ្នែកខ្លះដោយការបាក់ដីភក់ ពោលគឺមួយថ្ងៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

កាលពីថ្ងៃសៅរ៍ សាកសពជនរងគ្រោះពីរនាក់ទៀតត្រូវបានរកឃើញ។

នៅកន្លែងខ្លះ ភក់នៅតាមដងផ្លូវគឺមានកម្ពស់ដល់ទៅជាន់ទី២នៃអគារឯណោះ។ ទឹកជំនន់និងភក់បានកម្ទេចនិងកប់រថយន្តជាច្រើនគ្រឿង។

ភូគព្ភវិទូបានកត់សម្គាល់ថា គ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះនេះគឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ក្នុងចំណោមគ្រោះមហន្តរាយស្រដៀងគ្នាជាច្រើនលើកដោយក្នុងនោះមានម្តងនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៣ដែលបានសម្លាប់មនុស្សចំនួន១៩នាក់នៅលើកោះមេឌីទែរ៉ាណេមួយនេះ៕





ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វៀតណាម ត្រៀមខ្លួនប្រឈមមុខនឹងព្យុះទី៣ក្នុងខែនេះ
ចុចអាន៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?