KPT+
ស្គាល់ឬនៅ កំពូលមហាសេដ្ឋីស្រី្តអាមេរិកទាំង៥រូប?
ធ្លាប់តែឃើញមហាសេដ្ឋីភាគច្រើនសុទ្ធតែបុរសអ្នកជំនួញ ប៉ុន្តែសេដ្ឋីស្រីៗទាំង៥រូបនេះក៏ជាអ្នកជំនួញដ៏ល្បីល្បាញមិនចាញ់បុរសនោះទេ។
៥. Thai Lee ចំណូលដែលរកបាន ៣ ប៊ីលានដុល្លារអាមេរិក

លោកស្រី Thai Lee ជានាយកប្រតិបត្តិនៃក្រុមហ៊ុន IT ដែលផ្គត់ផ្គង់ឲ្យ SHI International មានអតិថិជនដល់ជាង២ម៉ឺននាក់។ លោកស្រីរស់នៅរដ្ឋ Texas មានអាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ ប៉ុន្តែបានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈនិងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Amherst ព្រមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិតឯសាកលវិទ្យាល័យ Harvard ជំនាញជំនួញរដ្ឋបាល។ លោកស្រីកើតនៅក្នុងទីក្រុងបាងកក ធំឡើងនៅក្នុងប្រទេសកូរ៉េ ហើយក៏បន្តទៅរស់នៅឯសហរដ្ឋអាមេរិក កាលទើបតែរៀនដល់វិទ្យាល័យ។ លោកស្រីនិងអតីតស្វាមីបានចំណាយទុនជាង ១ លានដុល្លារសម្រាប់ដំណើរការលក់ប្រព័ន្ធ Software នៅក្នុងឆ្នាំ ១៩៨៩។ នៅឆ្នាំ ២០១៨ លោកស្រី Lee បានចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលនៃ Sonde Health ជាក្រុមហ៊ុនជីវឧស្ម័នសុខភាព PureTech ដែលអភិវឌ្ឍបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យផ្អែកទៅលើសំឡេង។
៤. Judy Faulkner ចំណូលដែលរកបានជិត ៤ ប៊ីលានដុល្លារអាមេរិក

លោកស្រី Judy Faulkner មានអាយុ ៧៦ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈនិងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Dickinson និងបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញដដែលឯសាកលវិទ្យាល័យ University of Wisconsin ។ Judy Faulkner ជាស្ថាបនិកក្រុមហ៊ុនផលិតកម្មវេជ្ជសាស្ត្រឈានមុខគេនៅអាមេរិកឈ្មោះ Epic នៅក្នុងបន្ទប់ក្រោមដីនៅ Wisconsin ក្នុងឆ្នាំ១៩៧៩។ Epic ជាក្រុមហ៊ុនគាំទ្រវេជ្ជសាស្រ្តរបស់អ្នកជំងឺបានជាង ២៥០ លាននាក់ ហើយត្រូវបានប្រើប្រាស់ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលៗ ដូចជា Johns Hopkins និងគ្លីនិក Mayo Clinic។ អ្នកស្រី Faulkner បានចុះហត្ថលេខាលើកិច្ចសន្យា Giving Pledge ក្នុងឆ្នាំ ២០១៥ ហើយបានព្រមព្រៀងផ្តល់អំណោយ ៩៩% នៃភាគហ៊ុនរបស់នាងនៅក្នុង Epic ចូលមូលនិធិសប្បុរសធម៌ឯកជន។
៣. Marian Ilitch ចំណូលដែលរកបាន ៤ ប៊ីលានដុល្លារអាមេរិក

លោកស្រី Marian Ilitch អាយុ ៨៦ ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមតែថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ ឯស្វាមីលោក Mike ដែលបានស្លាប់នៅខែកុម្ភៈ ឆ្នាំ២០១៧ ជាស្ថាបនិកក្រុមហ៊ុន Little Caesars Pizza កាលពីឆ្នាំ១៩៥៩។ លោកស្រី Marian Ilitch បច្ចុប្បន្ននេះត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងភីហ្សាដែលរកចំណូលបានជាង ៤ ប៊ីលានដុល្លារក្នុងការលក់ប្រចាំឆ្នាំរបស់ខ្លួន។ មិនតែប៉ុណ្ណោះលោកស្រីក៏ជាម្ចាស់សណ្ឋាគារ Detroit Red Wings និង MotorCity Casino Hotel ផងដែរ។
២. Meg Whitman ចំណូលដែលរកបាន ៤ ប៊ីលានដុល្លារអាមេរិក

លោកស្រី Meg Whitman អាយុ ៦៣ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈនិងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Amherst ព្រមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិតឯសាកលវិទ្យាល័យ Harvard ជំនាញជំនួញរដ្ឋបាល និងជាអ្នកបង្កើតវេបសាយ Ebay។ លោកស្រីអាចទាញយកលុយពីវេបសាយ Ebay ៥ លាន ទៅ៨ ប៊ីលានដុល្លារអាមេរិកក្នុងការលក់ ក្នុងនាមជា CEO តាំងពីឆ្នាំ ១៩៩៨ ដល់ ២០០៨។ លោកស្រីធ្លាប់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hewlett-Packard ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ជាកន្លែងដែលលោកស្រីត្រួតត្រាការបែងចែកក្រុមហ៊ុន HP និងក្រុមហ៊ុន Hewlett Packard Enterprise ។ លោកស្រីបានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ HPE នៅខែកុម្ភៈឆ្នាំ ២០១៨ ប៉ុន្តែនៅតែស្ថិតក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួនដដែល។ លោកស្រីក៏ធ្លាប់បានបង្កើតកម្មវិធី Procter & Gamble និង Dropbox ។ នៅឆ្នាំ ២០១៨ Whitman បានវិនិយោគនៅក្នុងក្រុមហ៊ុនកីឡាអេឡិចត្រូនិកដែលមានមូលដ្ឋាននៅ LA ឈ្មោះ Immortals LLC ។
១. Diane Hendricks ចំណូលដែលរកបាន ៧ ប៊ីលានដុល្លារអាមេរិក

លោកស្រី Diane Hendricks អាយុ ៧២ ឆ្នាំ លោកស្រីបានបញ្ចប់ថ្នាក់វិទ្យាល័យ និងជាអ្នកផ្គត់ផ្គង់លក់រាយធំជាងគេបង្អស់ខាងដំបូល និងបង្អួចនៅសហរដ្ឋអាមេរិក។ លោកស្រី Hendricks ធ្វើអាជីវកម្មនេះជាមួយស្វាមីក្រោយ ឈ្មោះ Ken នៅ Beloit រដ្ឋ Wisconsin ក្នុងឆ្នាំ ១៩៨២។ លោកស្រីក្លាយជាម្ចាស់អាជីវកម្មតាំងពីស្វាមីបានទទួលមរណភាពក្នុងឆ្នាំ ២០០៧។ ក្រុមហ៊ុនរបស់លោកស្រីមានសាខាចំនួន ៧៨០ កន្លែងនិងលក់បានជាង ១០ ប៊ីលានដុល្លារ។ នាងបានចំណាយប្រាក់រាប់លានដុល្លារលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកដើម្បីកសាងប្លុកមួយនៅ Beloit និងនាំយកអាជីវកម្មថ្មីៗជាច្រើនមកកាន់រដ្ឋដែលលោកស្រីរស់នៅ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ ចិនលេចចេញមហាសេដ្ឋី ស្ត្រីដែលតស៊ូមកដោយបាតដៃទទេច្រើនឡើងៗ
ចុចអាន៖ សារចុងក្រោយ មុនទទួលមរណភាពរបស់មហាសេដ្ឋី T. Boone Pickens ដែលគ្រប់គ្នាគួរតែអាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ