ជីវិតកម្សាន្ដ
៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២
Darci Lynn មកទីក្រុង Oklahoma រដ្ឋ Oklahoma បានបង្កើតប្រវត្តិសាស្រ្តក្លាយជាអ្នកចម្រៀងសំឡេងខ្យល់តាមបំពង់ក ក្មេងស្រីវ័យជាងគេ ឈ្នះការប្រកួត “America’s Got Talent” រដូវកាលទី ១២ កាលពីឆ្នាំ ២០១៧ ជាមួយនឹងជំនាញសម្ដែងដ៏ស្ទាត់ជំនាញថែមទៀត។
ការសិក្សាអំពីនាង នឹងជួយច្រើនដល់អ្នកដែលស្នេហាវិស័យនេះ៖
អតីតបេក្ខភាពជ័យលាភីរូបនេះ កើតនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៤ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកត្រឹមវ័យ ១២ ឆ្នាំ។ បច្ចុប្បន្នក្មេងស្រីវ័យ ១៥ ឆ្នាំ រូបនេះមានទ្រព្យសរុបប្រមាណ ៣ លានដុល្លារ និងកំពុងមានការចាប់អាម្មណ៍លើជីវិតផ្ទាល់ខ្លួនច្រើនមែនទែន។
៦. នាងធ្លាប់លេចមុខលើទូរទស្សន៍មុនពេលចូលប្រឡង
មុនពេលយើងឃើញ Darci នៅក្នុងកម្មវិធី “America’s Got Talent” នាងធ្លាប់ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍របស់ Steve Harvey ដែលមានឈ្មោះថា “ Little Big Shots Steve Harvey” កាលពីឆ្នាំ ២០១៦ ។
៥. ជីវិតគ្រួសារ
Darci មានបងប្អូនបីនាក់ ក្នុងនោះមានប្រុសពីរនាក់គឺ Nick, Dalton និង Nate ។ យើងអាចឃើញបងប្រុសរបស់ Darci ពីរនាក់មកអបអរសាទរនាង បន្ទាប់ពីទទួលជ័យជំនះក្នុងកម្មវិធី “America’s Got Talent” ។
៤. នាងចូលប្រឡូកក្នុងអន្តរជាតិមុនប្រឡង
ក្មេងស្រីមានទេពកោសល្យរូបនេះ ធ្លាប់ចូលរួមប្រកួតនៅកម្មវិធីរបស់អង់គ្លេសដែលមានចំណងជើងថា “Little Big Shots” កាលនាងអាយុ ១១ ឆ្នាំ។
៣. នាងបរិច្ចាគប្រាក់ឈ្នះរង្វាន់ដល់ព្រះវិហារ
ម្ចាស់ពានរង្វាន់រូបនេះ បានបរិច្ចាគលុយខ្លះទៅព្រះវិហាររបស់នាងក្រោយឈ្នះទឹកប្រាក់ចំនួន ១ លានដុល្លារពីកម្មវិធីប្រកួត។ ក្រៅពីនោះ Darci បានចំណាយប្រាក់មួយចំនួនទិញម៉ាស៊ីនលាងចានថ្មីជូនម៉ាក់ និងយកប្រាក់ខ្លះទៀតចិញ្ចឹមសុនខ ព្រោះនាងស្រឡាញ់កូនឆ្កែ។
២. នាងជាក្មេងស្រីអៀនបំផុត
ត្បិតតែ Darci ឡើងលើឆាកប៉ុន្មានដងក៏ដោយ ក៏នាងរមែងនិយាយថា នាងតែងភ័យរហូត។ ម្យ៉ាងទៀត មុនចូលប្រកួត សូម្បីពេលសមនៅផ្ទះក៏នាងអៀនឪពុកម្ដាយដែរ។
១. នាងជាក្មេងស្រីមានសមត្ថភាពកម្រម្នាក់
Darci Lynne ជាមនុស្សស្រីទី ៣ ដែលឈ្នះពានរង្វាន់ “America’s Got Talent” និងជាក្មេងស្រីទី ១ ដែលចេះច្រៀងសំឡេងខ្យល់តាមបំពង់ក ដោយមិនហើបមាត់សូម្បីបន្តិច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE OKLAHOMAN
ចុចអាន៖ មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់