ព័ត៌មានអន្ដរជាតិ
Florida ក្លាយជារដ្ឋអាមេរិកទី៣ដែលមានការឆ្លងកូវីដលើស១លានករណី
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា កាលពីថ្ងៃអង្គារ Florida បានក្លាយជារដ្ឋទី៣របស់សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើស១លានករណីស្របពេលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធជាមួយជំងឺរាតត្បាតនេះ។
រដ្ឋនេះបានកត់ត្រាការឆ្លងចំនួន១,០០៨,១៦៦ករណីនិងមនុស្សស្លាប់១៨,៦៧៩នាក់។ របាយកាណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋ Texas និង California បានកត់ត្រាករណីឆ្លងជាង១.២លានករណីក្នុងរដ្ឋនីមួយៗ។
កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា សាលារៀននឹងនៅតែបើកទ្វារបើទោះបីជាមានករណីកើនឡើងខ្លាំងក៏ដោយ។
លោកនិយាយថា ការបិទសាលារៀនគឺជាកំហុសសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិកសម័យទំនើប។
សរុបមក សហរដ្ឋអាមេរិកមានការឆ្លងជាង១៣.៦លានករណីចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាក្នុងខែមករា។ ចាប់តាំងពីខែកុម្ភៈមក មនុស្សជិត២៧០,០០០នាក់បានស្លាប់នៅក្នុងប្រទេសនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល