Connect with us

ព័ត៌មានអន្ដរជាតិ

ទើបតែអនុម័តឲ្យប្រើប្រាស់មិនទាន់បានប៉ុន្មានផង EU និងអង់គ្លេសឈ្លោះគ្នារឿងវ៉ាក់សាំងនេះបាត់ទៅហើយ

បានផុស

នៅ

សហភាពអ៊ឺរ៉ុប​ (EU) បានរិះគន់ការអនុម័តលឿនពេករបស់ចក្រភពអង់គ្លេសលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃពុធទី២ខែធ្នូម្សិលមិញនេះដោយនិយាយថា នីតិវិធីរបស់ខ្លួនត្រូវមានលក្ខណៈហ្មត់ចត់ជាងនេះបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលគាំទ្រការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តផ្តល់ការអនុញ្ញាតជាបន្ទាន់ចំពោះវ៉ាក់សាំង Pfizer / BioNTech នេះត្រូវបានគេមើលឃើញថាជារដ្ឋប្រហារនយោបាយមួយសម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលបានដឹកនាំប្រទេសរបស់លោកចេញពីសហភាពអឺរ៉ុបហើយប្រឈមមុខនឹងការរិះគន់ចំពោះការគ្រប់គ្រងរបស់លោកលើជំងឺរាតត្បាតនេះ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោមដំណើរការនៃការអនុម័តជាបន្ទាន់និងឆាប់រហ័សដែលអនុញ្ញាតឲ្យនិយតករឱសថអង់គ្លេសប្រើវ៉ាក់សាំងនេះក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីខ្លួនចាប់ផ្តើមពិនិត្យទិន្នន័យពីការសាកល្បងទ្រង់ទ្រាយធំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ដែលទទួលបន្ទុកលើការអនុម័តវ៉ាក់សាំងកូវីដសម្រាប់ EU បាននិយាយថា នីតិវិធីអនុម័តយូរជាងនេះគឺសមស្របជាងព្រោះវាផ្អែកលើភស្តុតាងបន្ថែមនិងតម្រូវឲ្យមានការត្រួតពិនិត្យខ្លាំងជាងនីតិវិធីជាបន្ទាន់ដែលជ្រើសរើសដោយចក្រភពអង់គ្លេស។

ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី២៩ខែធ្នូថាតើត្រូវផ្តល់ការអនុញ្ញាតជាផ្លូវដល់វ៉ាក់សាំងពីក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់របស់ខ្លួន BioNTech SE ដែរឬក៏អត់។

នាយកប្រចាំប្រទេសអង់គ្លេសរបស់ក្រុមហ៊ុន Pfizer លោក Ben Osborn

ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រចាំប្រទេសអង់គ្លេសរបស់ក្រុមហ៊ុន Pfizer លោក Ben Osborn បាននិយាយថា “យើងបានផ្តល់កញ្ចប់ទិន្នន័យពេញលេញ ទិន្នន័យដែលគ្មានការបិទបាំងដល់និយ័តករទាំងពីរ។ ខ្ញុំគិតថា អ្វីដែលអ្នកកំពុងមើលឃើញគឺគ្រាន់តែជាភាពខុសគ្នានៅក្នុងដំណើរការមូលដ្ឋាននិងពេលវេលានៃការបញ្ជូនទិន្នន័យប៉ុណ្ណោះ”។

ចំណែកលោកស្រី June Raine ប្រធានទីភ្នាក់ងារគ្រប់គ្រងឱសថនិងសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) បាននិយាយថា “វិធីដែល MHRA ធ្វើការគឺស្របនឹងស្តង់ដារអន្តរជាតិទាំងអស់”៕

ប្រែសម្រួលដោយ៖ Vann

ប្រភព៖ Reuters

ចុចអាន៖ លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព

ចុចអាន៖ វ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោក បង្ហាញពីប្រសិទ្ធិភាពខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម