ព័ត៌មានជាតិ
កសិករដាំល្ហុង១ហិកតា ទទួលបានផលចាប់ពី២០តោនទៅ២៥តោន
ផ្លែល្ហុង ជាប្រភេទបន្លែនិងពេលទុំជាបង្អែម ហើយតម្រូវទីផ្សាររាល់ថ្ងៃមិនអាចខ្វះបាន ដោយកសិករយើងដាំក្នុងរយៈពេលខ្លីបានផលច្រើន។
តាមការបញ្ជាក់របស់លោក ទូច លី កសិករដាំដំណាំល្ហុងនៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ថា កន្លងមកដំណាំល្ហុងដាំ ក្នុងមួយហិកតាទទួលបានផលពី២០តោនទៅ២៥តោន ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានការប្រែប្រួលច្រើនដោយដាំ ក្នុង១ហិកតាបានផលតែ ១០ទៅ១៥តោនប៉ុណ្ណោះ។ លោក លី បន្តថា ដោយឡែកទីផ្សារផ្លែល្ហុងបើលក់ពីដើមដៃ បានថ្លៃ១០០០រៀល ក្នុង១គីឡូក្រាម ហើយពេលដែលសម្បូរអាចធ្លាក់ថ្លៃបន្តិចបន្តួច។
នៅក្នុងការបណ្តុះកូនល្ហុង ត្រូវប្រើរយៈពេល១ខែឡើងទៅទើបអាចយកមកដាំបាន ហើយត្រូវធ្វើការថែទាំដោយបោចស្មៅ ថែរក្សាគល់ និងស្រោចទឹកដាក់ជីផងដែរ ជាទម្លាប់ទូទៅនៅតំបន់ខ្លះ ដែលដាំតាមវាលទំនាប ដោយចាប់ផ្តើមដាំតាំងពីខែវិច្ឆិការហូតដល់ខែមេសា ទើបដើមល្ហុងទទួលបានផលផ្លែជាលើកដំបូងរហូតដល់ទឹកលិចចម្ការវិញ ឬបើទឹកទន្លេមិនឡើងមិនលិចទេ ក៏ដើមល្ហុងនៅតែផ្តល់ផលឲ្យកសិករយើងជាប្រចាំដដែល៕
អត្ថបទ ៖ កញ្ញា វ៉ាត
សូមចុចអាន៖ មៀន ប៉ៃលិន ដែលគេនិយមហៅថាផ្លែតាង៉ែន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី