ព័ត៌មានអន្ដរជាតិ
ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលក្រុង ដេលី បានធ្វើការតវ៉ាជាផ្លូវការទៅកាន់ប្រទេសកាណាដាដោយនិយាយថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីបាតុកម្មរបស់កសិករឥណ្ឌានៅជិតរដ្ឋធានីគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោក Trudeau បានជួបជាមួយសហគមន៍ឥណ្ឌានៅប្រទេសកាណាដាក្នុងសប្តាហ៍នេះហើយបានបង្ហាញក្តីព្រួយបារម្ភអំពីការតវ៉ារបស់កសិករ។ កសិករភាគច្រើនគឺមកពីរដ្ឋ Punjab ដែលគ្រប់គ្រងដោយនិកាយ Sikh ក្នុងប្រទេសឥណ្ឌាហើយពួកគេបានបោះជំរំនៅជាយក្រុងដេលីដើម្បីប្រឆាំងនឹងកំណែទម្រង់កសិកម្ម។
ក្រសួងការបរទេសឥណ្ឌាបានកោះហៅឯកអគ្គរាជទូតកាណាដាកាលពីថ្ងៃសុក្រនិងបាននិយាយថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីលើបញ្ហាទាក់ទងនឹងកសិករឥណ្ឌាគឺជាការជ្រៀតជ្រែកដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។
ក្រសួងក៏បានព្រមានផងដែរថា “ប្រសិនបើនៅតែបន្ត សកម្មភាពបែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណងទាក់ទងរវាងឥណ្ឌានិងកាណាដា”។
ក្រសួងបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍របស់លោក Trudeau និងអ្នកនយោបាយដទៃទៀតបានបង្កើតឲ្យមានក្រុមជ្រុលនិយមហើយពួកគេក៏បានបង្កហានិភ័យដល់បុគ្គលិកការទូតឥណ្ឌានៅកាណាដាផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតកាណាដានៅឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះការស្តីបន្ទោសនេះទេ។
គួរបញ្ជាក់ថា កសិកររាប់ម៉ឺននាក់កំពុងតវ៉ាប្រឆាំងនឹងច្បាប់ដែលព្យាយាមបំបាត់និតិវិធីចាស់ៗហើយឲ្យកសិករលក់ដំណាំទៅឲ្យអ្នកទិញតាមស្ថាប័ននិងអ្នកលក់រាយអន្តរជាតិធំៗដែលជាវិធានការមួយត្រូវបានកសិករនិយាយថា ធ្វើឲ្យពួកគេងាយរងគ្រោះដោយសារតម្លៃទាបនៃផលិតផលរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បាតុករ ថៃ ធ្វើសមយុទ្ធការពាររដ្ឋប្រហារ
ចុចអាន៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេសបេឡារុស្សឈានដល់ថ្ងៃទី ១០០
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ