បាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេសបេឡារុស្សឈានដល់ថ្ងៃទី ១០០ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេសបេឡារុស្សឈានដល់ថ្ងៃទី ១០០

Published

on

បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសបេឡារុស្សបានឈានចូលដល់ថ្ងៃទី ១០០ កាលពីថ្ងៃចន្ទ ។ ក្រសួងមហាផ្ទៃបេឡារុស្សបានចុះបញ្ជីការធ្វើបាតុកម្មចំនួន ៣៥ ដងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប៉ុន្តែបានអះអាង និងកត់សម្គាល់តួលេខនេះថាបានធ្លាក់ចុះ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកស្រី Olga Chemodanova បាននិយាយនៅលើបណ្ដាញ Telegram ថា មនុស្សជាង ៧០០ នាក់ត្រូវបានចាប់ខ្លួនពីបទបង្កើតភាពរំខានជាសាធារណៈ ។ លោកស្រីបានបន្ថែមទៀតថា ក្រុមអ្នកតវ៉ានៅទីក្រុង Minsk មានភាពកាចសាហាវ ។

ប្រទេសបេឡារុស្សរងភាពចលាចលដោយសារការធ្វើបាតុកម្មទ្រង់ទ្រាយធំចាប់តាំងពីលោក Alexander Lukashenko ដែលគ្រប់គ្រងប្រទេសអតីតសហភាពសូវៀតមួយនេះអស់រយៈពេលជាង ២៦ ឆ្នាំមកហើយត្រូវបានជ្រើសតាំងសាជាថ្មីនៃអាណត្តិទី ៦ ក្នុងការបោះឆ្នោតថ្ងៃទី ៩ ខែសីហាដែលគូប្រជែងរបស់លោកនិយាយថាមានការលួចបន្លំ ។

លោកស្រី Svetlana Tikhanovskaya ដែលសព្វថ្ងៃរស់នៅនិរទេសខ្លួននៅប្រទេសលីទុយអានីគឺជាគូប្រជែងដ៏សំខាន់របស់លោក Lukashenko ។

ទន្ទឹមនោះទាំងសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបបានច្រានចោលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសនេះ ហើយបានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់បេឡារុស្សចំពោះតួនាទីរបស់ពួកគេក្នុងការរៀបចំការបោះឆ្នោត និងការបង្ក្រាបទៅលើក្រុមបាតុករ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO កំពុងស៊ើបអង្កេតករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមនៅក្នុងចំណោមបុគ្គលិកខ្លួន

ចុចអាន ៖ ប្រមុខ WHO ចេញមុខព្រមានស្របពេលផ្ទុះព័ត៌មានអំពីវ៉ាក់សាំងកូវីដ

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ6 hours ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ7 hours ago

លោក​ឧ​ត្តម​សេនីយ៍​ចុះសួរសុខទុក្ខ មេ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ7 hours ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ7 hours ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ8 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានពេញនិយម