WHO កំពុងស៊ើបអង្កេតករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមនៅក្នុងចំណោមបុគ្គលិកខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងស៊ើបអង្កេតករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមនៅក្នុងចំណោមបុគ្គលិកខ្លួន

Published

on

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា មានការឆ្លងជំងឹកូវីដ ១៩ ចំនួន ៦៥ ករណីក្នុងចំណោមបុគ្គលិករបស់ខ្លួននៅទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ ចាប់តាំងពីរោគរាតត្បាតមួយនេះចាប់ផ្តើម ហើយថា ករណីឆ្លងជាចង្កោមតូចតាចដែលអាចកើតមានកំពុងស្ថិតក្នុងការស៊ើបអង្កេត ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសរបស់ WHO សម្រាប់ជំងឺកូវីដ ១៩ បាននិយាយថា បុគ្គលិក WHO ចំនួន ៥ នាក់បានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុនដោយបន្ថែមថា “ពួកគេធ្វើបានល្អទាំងអស់គ្នា ហើយសុទ្ធតែមានជំងឺស្រាល ឬមិនមានរោគសញ្ញា” ។

លោក Mike Ryan អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់កំពូលរបស់ WHO បាននិយាយថា តំបន់ក្នុងប្រទេសស្វីសនៅទីក្រុងហ្សឺណែវដែលជាទីតាំងទីភ្នាក់ងារសុខភាពរបស់ UN និងតំបន់ទីក្រុង Vaud ដែលនៅជាប់គ្នាមានការចម្លងខ្លាំងបំផុតមួយចំនួននៅលើពិភពលោក ។

លោកបាននិយាយថា “តាមចំណេះដឹងរបស់ខ្ញុំ ការឆ្លងជាចង្កោមដែលកំពុងត្រូវបានស៊ើបអង្កេតគឺជាភស្ដុតាងដំបូងនៃការចម្លងដ៏មានសក្តានុពលនៅផ្នែកខ្លះរបស់ WHO ប៉ុន្តែយើងមិនអាចការពារខ្លួនយើងទាំងស្រុងពីការផ្សារភ្ជាប់សង្គម និងទំនាក់ទំនងជាមួយគ្រួសារ និងសាលារៀន និងរបស់ជាច្រើនផ្សេងទៀតបានទេ” ។

ការស៊ើបអង្កេតនេះធ្វើឡើង ក្រោយលោក Tedros Adhanom Ghebreyesus អគ្គនាយក WHO កាលពីថ្ងៃចន្ទបានវិលត្រឡប់របស់លោកពីការធ្វើចត្តាឡីស័ក បន្ទាប់ពីលោកបានជាប់ទាក់ទងជាមួយនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

លោក Tedros បាននិយាយថា “ខ្ញុំមិនអីទេ គ្មានរោគសញ្ញាអ្វីទេ ។ វាជាថ្ងៃទី ១៧ ហើយ ខ្ញុំបានធ្វើតាមពិធីសារ ។ ដោយសារតែមិនមានរោគសញ្ញា ខ្ញុំមិនបានធ្វើតេស្តទៀតទេ ។ ខ្ញុំអាចធានាចំពោះអ្នកថាខ្ញុំមិនអីទេហើយតាមពិតខ្ញុំរវល់ណាស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ប្រមុខ WHO ចេញមុខព្រមានស្របពេលផ្ទុះព័ត៌មានអំពីវ៉ាក់សាំងកូវីដ

ចុចអាន ៖ ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ40 seconds ago

ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​ និង​សង្សារ ត្រូវ​ឃាតក​ប្លន់​សម្លាប់​ក្នុង​ខុន​ដូ LH Residence

ព័ត៌មានជាតិ28 mins ago

ម៉ាស៊ីន​លាងដៃ​អូ​តូ​ម៉ា​ទិ​ក​ចំនួន​១០៣​គ្រឿង​ ត្រូវ​បាន​ប្រគល់​ជូន​សាលាខេត្ត​តាកែវ

ព័ត៌មានជាតិ41 mins ago

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​

ជីវិតកម្សាន្ដ51 mins ago

ទូច ស្រី​ល័​ក្ខ និង​កូនប្រុស​ឡើង​តុលាការ​ស្អែក​នេះ​ ដើម្បី​តតាំង​ក្តី​ករណី​អតីត​ស្វាមី​ទាមទារ​កូន​

ព័ត៌មានជាតិ58 mins ago

នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​អតីត​សមរភូមិ​ក្តៅ​គគុក ក្លាយជា​តំបន់​អភិវឌ្ឍន៍

ព័ត៌មានពេញនិយម